កីឡាករវ័យក្មេង​ឈាមជ័រខ្មែរ ៥នាក់ កំពុងលេងនៅ​ក្រៅ​ប្រទេស​គួរ​ឲ្យ​ចាប់​អារម្មណ៍

លេចវត្តមានកីឡាករមានឈាមជ័យជាខ្មែរចំនួន ៥ នាក់ នៅក្រៅប្រទេស​ដែល​កំពុងទទួលបានការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រកម្ពុជា។ The post កីឡាករវ័យក្មេង​ឈាមជ័រខ្មែរ ៥នាក់ កំពុងលេងនៅ​ក្រៅ​ប្រទេស​គួរ​ឲ្យ​ចាប់​អារម្មណ៍ appeared first on Kampuchea Thmey Daily.

កីឡាករវ័យក្មេង​ឈាមជ័រខ្មែរ ៥នាក់ កំពុងលេងនៅ​ក្រៅ​ប្រទេស​គួរ​ឲ្យ​ចាប់​អារម្មណ៍

លេចវត្តមានកីឡាករមានឈាមជ័យជាខ្មែរចំនួន ៥ នាក់ នៅក្រៅប្រទេស​ដែល​កំពុងទទួលបានការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រកម្ពុជា។ ខាងសារព័ត៌មាន «កម្ពុជាថ្មី» សូម​បង្ហាញ​ប្រវត្តិខ្លះ​ៗ​របស់កីឡាករទាំង ៥ នាក់នោះ។

កីឡាករកូនកាត់ខ្មែរ-អាមេរិក Carson Starrett កំពុងហ្វឹកហាត់នៅថ្នាលយុវជនរបស់​ក្លិប FC Barcelona ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក។ កីឡាករ វ័យ ១៣ ឆ្នាំរូបនេះ មានម្តាយ​ជាខ្មែរ និង​ឪពុកជាជនជាតិ អាមេរិក។ត្រឹមវ័យ ១៣ ឆ្នាំ​មានកម្ពស់ ១.៨៥ ម៉ែត្រ និង​លេងតួនាទីជាខ្សែប្រយុទ្ធ​កណ្តាល។

Carson Starrett

យុវជនកូនកាត់ខ្មែរ-អាមេរិក Micah Burton វ័យ ១៩ ឆ្នាំ កំពុងលេងនៅក្លិប Austin នៅលីគ Major League Soccer របស់ អាមេរិក។ រូបគេមានម្តាយ​ជាខ្មែរមាន ឈ្មោះ Srey Samie និងឪពុកជាជនជាតិ អាមេរិក។ យុវជនរូបនេះ លេងតួនាទីជាខ្សែបម្រើប្រយុទ្ធ ហើយគេក៏ធ្លាប់ជាប់ជម្រើសជាតិ អាមេរិក អាយុក្រោម ១៧ ឆ្នាំផងដែរ។

Micah Burton

កីឡាករខ្សែបម្រើកូនកាត់ខ្មែរ-កាប់វែរ Tahirys Dos Santos វ័យ ១៨ ឆ្នាំ។ យុវជនរូបនេះកំពុងលេងឱ្យឈុតយុវជនក្លិប FC Metz អាយុក្រោម ១៩ ឆ្នាំនៃលីគយុវជនបារាំងអាយុក្រោម ១៩ ឆ្នាំ។ រូបគេត្រូវបានគេសង្កេតឃើញថា តែងតែជាប់ជម្រើស ១១ នាក់ដំបូងសឹងតែគ្រប់ការប្រកួត។

Tahirys Dos Santos

យុវជនកូនកាត់បីសាសន៍ ខ្មែរ-អាមេរិក-អ៉ីរ៉ាក Orion Tower Jolliff វ័យ ១៣ ឆ្នាំកំពុងលេងឲ្យ​ឈុតយុវជនក្លិប San Jose Earthquakes Academy។ រូបគេលេងតួនាទីជាខ្សែការពារកណ្តាល ហើយគេក៏ធ្លាប់ជាប់ជម្រើសជាតិ អាមេរិក អាយុក្រោម ១៥ ឆ្នាំផងដែរ។

Orion Tower Jolliff

កីឡាករកូនកាត់ខ្មែរ-កាតា Abdulla Al-Ali វ័យ ២៣ឆ្នាំ កម្ពស់ ១.៨៣ម៉ែត្រ តួនាទីខ្សែការពារកណ្តាល ធ្លាប់ជាប់ជម្រើសជាតិកាតា អាយុក្រោម១៨ឆ្នាំ និង២៣ឆ្នាំ ប៉ុន្តែមិនធ្លាប់ជាប់ឈុតធំនោះទេ៕

Abdulla Al-Ali

អត្ថបទ៖ សេម កុសល


The post កីឡាករវ័យក្មេង​ឈាមជ័រខ្មែរ ៥នាក់ កំពុងលេងនៅ​ក្រៅ​ប្រទេស​គួរ​ឲ្យ​ចាប់​អារម្មណ៍ appeared first on Kampuchea Thmey Daily.