ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ការសិក្សាថ្មីមួយបានរកឃើញថា សីតុណ្ហភាពខ្លាំងដែលភាគច្រើនជាកម្ដៅ ត្រូវបានព្យាករណ៍ថានឹងសម្លាប់មនុស្សរហូតដល់ ២.៣ លាននាក់នៅអឺរ៉ុបនៅដំណាច់... The post ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ appeared first on Kampuchea Thmey Daily.

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ការសិក្សាថ្មីមួយបានរកឃើញថា ​ព្រឹត្តិការណ៍​សីតុណ្ហភាព ដែលភាគច្រើនជាកម្ដៅ ត្រូវបានព្យាករណ៍ថា នឹងសម្លាប់មនុស្សរហូតដល់ ២.៣លាននាក់នៅអឺរ៉ុបនៅដំណាច់សតវត្សន៍នេះ លុះត្រាតែប្រទេសនានាកាត់បន្ថយការបំពុលកាបូន និងសម្របខ្លួនទៅនឹងលក្ខខណ្ឌអាកាសធាតុក្តៅ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៨ខែមករានេះ។

(រូបភាព៖ AP)

បើទោះបី បច្ចុប្បន្ន​នេះ សីតុណ្ហភាព​ត្រជាក់​សម្លាប់​មនុស្ស​នៅ​អឺរ៉ុប​ច្រើន​ជាង​កម្ដៅ ប៉ុន្តែក្រុមមួយមកពីសាលាអនាម័យ និង​វេជ្ជសាស្ត្រត្រូពិចទីក្រុងឡុងដ៍បានសិក្សា ហើយពិនិត្យមើលអត្រាស្លាប់នៅក្នុងទីក្រុងចំនួន៨៥៤។ ពួកគេបានរកឃើញថាការស្លាប់ដោយត្រជាក់ថយចុះបន្តិចម្តងៗ ប៉ុន្តែការស្លាប់ដោយកម្ដៅកើនឡើងយ៉ាងឆាប់រហ័ស។

ការសិក្សានៅក្នុងទស្សនាវដ្តី Nature Medicine បានរកឃើញថា ជាមួយនឹងការថយចុះតិចតួចនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្របខ្លួនតិចតួចដូចជាការប្រើម៉ាស៊ីនត្រជាក់ ប្រទេស អ៊ីតាលី ភាគខាងត្បូងអេស្ប៉ាញ និងក្រិកអាចមានការកើនឡើងយ៉ាងខ្លាំងនៃអត្រាមនុស្សស្លាប់ដោយសារកម្ដៅ ពីការប្រែប្រួលអាកាសធាតុ។ ផ្ទុយទៅវិញ ភាគច្រើននៃចក្រភពអង់គ្លេសនឹងឃើញការស្លាប់ទាក់ទងនឹងសីតុណ្ហភាពតិចជាងមុន។

ជាមួយគ្នានេះយោងតាមអ្នកនិពន្ធដឹកនាំការសិក្សាលោក Pierre Masselot អ្នកជំនាញផ្នែកជំងឺរាតត្បាតបរិស្ថានបាននិយាយថាសូម្បីតែនៅក្នុងសេណារីយ៉ូសុទិដ្ឋិនិយមបំផុតទាក់ទងនឹងការបំភាយកាបូនឌីអុកស៊ីតពីធ្យូងថ្ម ប្រេង និងឧស្ម័នបានកាត់បន្ថយយ៉ាងខ្លាំង ប៉ុន្តែនៅតែមានមនុស្សស្លាប់ច្រើននៅពេលដែលពិភពលោកឡើងកម្ដៅ ។

លោក Masselot បាននិយាយថា៖« ការធ្លាក់ចុះនៃការស្លាប់ដោយត្រជាក់នៅភាគខាងជើង ខណៈសមុទ្រមេឌីទែរ៉ាណេគឺជាចំណុចក្តៅបំផុត។ វាគឺជាតំបន់ដែលមានកម្ដៅលឿនជាងតំបន់ផ្សេងទៀតនៃពិភពលោក។ ទីក្រុងធំៗ ដែលមានមនុស្សច្រើននៅជិតសមុទ្រមេឌីទែរ៉ាណេនឹងឃើញមានមនុស្សស្លាប់ច្រើនពេញមួយសតវត្សរ៍»។

(រូបភាព៖ AP)

ក្នុងករណីដ៏អាក្រក់បំផុតដែលពួកគេសិក្សាគឺនៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញអាចមើលឃើញជិតមួយភាគបួនលាននាក់នៃការស្លាប់ដែលទាក់ទងនឹងសីតុណ្ហភាពបន្ថែមទៀត ខណៈពេលដែលទីក្រុងរ៉ូម ប្រទេសក្រិក និង Naples ប្រទេសអ៊ីតាលីមានការស្លាប់ជិត ១៥០០០០០ នាក់។

ការសិក្សានេះក៏បានព្យាករណ៍ថា អត្រាមរណភាពទាក់ទងនឹងសីតុណ្ហភាពរបស់ប្រទេសម៉ាល់តានឹងកើនឡើងចំនួន ២៦៩នាក់ ក្នងចំណោមមនុស្ស ១០០០០០នាក់នៅចុងសតវត្សន៍។ ផ្ទុយ​ទៅ​វិញ អៀរឡង់​នឹង​ធ្លាក់​ចុះ​បន្តិច គឺ ១៥ ក្នុង​ចំណោម​ប្រជាជន ១០០០០០ នាក់។

ចំពោះនៅក្នុងករណីដែលមានការបំពុលកាបូនកាន់តែអាក្រក់ជាងនិន្នាការបច្ចុប្បន្នបន្តិច និងមិនមានការសម្របខ្លួនបន្ថែមទៅនឹងកម្ដៅ ក្រុមសសិក្សារបស់លោក Masselot បានរកឃើញថាមានការស្លាប់ដោយសារកម្ដៅនឹងលើសពី ៥.៨ លាននាក់ គ្រាន់តែមកពីការប្រែប្រួលអាកាសធាតុ និងជិត ៣.៥ លាននាក់ស្លាប់ដោយសារជំងឺផ្តាសាយ។

គួរបញ្ជាក់ថារលកកម្ដៅខ្លាំងបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅអឺរ៉ុប ហើយនៅក្នុងឆ្នាំ ២០០៣ តែមួយ គឺមានមនុស្សស្លាប់ក្នុងចំនួនដ៏ច្រើនបំផុតប្រហែល ៧០០០០ នាក់៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន​ សុភាព

The post ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ appeared first on Kampuchea Thmey Daily.