ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី យល់ថាសន្ដិភាពនាំមកនូវស្នាមញញឹមជាអ្វីដែលដូនតាខ្មែរចង់បាន
លោកថាការជួបជុំគ្នានូវមុខប្រាសាទអង្គរដើម្បីចូលរួមព្រឹត្តិការណ៍សំណេរអង្គរក្នុងបរិយាកាសរីករាយនៅពេលនេះគឺបានមកពីការសាមគ្គី ការលះបង់ និងការចូលរួមពីពលរដ្ឋខ្មែរទាំងអស់ដែលនេះហើយជាអ្វីដែលដូនតាខ្មែរចង់ឃើញ។ The post ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី យល់ថាសន្ដិភាពនាំមកនូវស្នាមញញឹមជាអ្វីដែលដូនតាខ្មែរចង់បាន appeared first on Kampuchea Thmey Daily.
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ហ៊ុន ម៉ានី បានលើកឡើងថាដូនតាខ្មែរបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ប្រពៃណីជាច្រើនដល់កូនខ្មែរបច្ចុប្បន្នបន្តថែរក្សា និងការពារ។ លោកបន្ថែមថាការជួបជុំគ្នានូវមុខប្រាសាទអង្គរដើម្បីចូលរួមព្រឹត្តិការណ៍សំណេរអង្គរក្នុងបរិយាកាសរីករាយនៅពេលនេះគឺបានមកពីការសាមគ្គី ការលះបង់ និងការចូលរួមពីពលរដ្ឋខ្មែរទាំងអស់ដែលនេះហើយជាអ្វីដែលដូនតាខ្មែរចង់ឃើញ។
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈសំណេរអង្គរលើកទី២ នៅរាលហាលខាងលិចនៃប្រាសាទអង្គរវត្ត ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី បានកោតសរសើរពីការចូលរួម និងការរៀបចំនូវព្រឹត្តិការណ៍នេះជាថ្មី ដោយបានរំលឹកដល់ស្នាមញញឹមដែលលោកបានឃើញលើផ្ទៃមុខអ្នកចូលរួមទាំងអស់ និងបាននឹកស្រមៃដល់ស្នាមញញឹមដូនតាដែលលោកថាប្រាកដជាសប្បាយរីករាយនៅពេលឃើញមានទិដ្ឋភាពដូចនេះ។
លោកថា៖ «ដូនតាកំពុងតែផ្ដល់នូវស្នាមញញឹមដែលបានឃើញនូវសុខសន្ដិភាព មានស្ថិរភាព ភាពសុខសាន្ត ហើយនឹងស្នាមញញឹមរបស់កូនខ្មែរគ្រប់ជំនាន់រួមទាំងជំនាន់នេះ ហើយខ្ញុំជឿថាអ្វីដែលដូនតាប្រាកដជាចង់ឃើញឱ្យនៅគង់វង្សទៅមុខទៀត»។
ព្រឹត្តិការណ៍សរសេរតាមអានសាធារណៈសំណេរអង្គរលើកទី២ មានអ្នកចូលរួម ១២២០អង្គ/នាក់ កើតលើសឆ្នាំមុនជាង៥០០នាក់។ ព្រឹត្តិការណ៍លើកទីនេះមានប្រធានបទវិញ្ញាសា សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី យល់ថាសន្ដិភាពនាំមកនូវស្នាមញញឹមជាអ្វីដែលដូនតាខ្មែរចង់បាន appeared first on Kampuchea Thmey Daily.