កម្ចីប្រាក់តាមអនឡាញ រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់កុំឱ្យមានកម្ចីប្រាក់ខុសច្បាប់ The post កម្ចីប្រាក់តាមអនឡាញ រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច   appeared first on Kampuchea Thmey Daily.

កម្ចីប្រាក់តាមអនឡាញ រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ដោយកម្ចីអនឡាញកំពុងក្លាយជាអន្ទាក់បំណុលក្នុងសម័យឌីជីថល ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់កុំឱ្យមានកម្ចីប្រាក់ខុសច្បាប់ ពិសេសកម្ចីអនឡាញពីជនបរទេស។ ភ្ជាប់នឹងបញ្ជាទៅកាន់អាជ្ញាធរ លោកឧបនាយករដ្ឋមន្ត្រី បានប្រាប់ពលរដ្ឋ ដែលខ្ចីប្រាក់តាមអនឡាញខុសច្បាប់នេះ កុំសង បើគេរករឿង ប្ដឹងមកសមត្ថកិច្ច។

លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ការណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេសបន្តផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងចូលរួមអនុវត្តឱ្យបានក្នុងការទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ការខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិតនៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់ ជាអាទិ៍។

ប្រសិនបើក្រុមឱ្យខ្ចីប្រាក់ ជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការកម្ចីតាមអនឡាញ ជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។ នេះជាការណែនាំបន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលបានប្រលយចេញពីវេទិកាសន្និបាតក្រសួងមហាផ្ទៃ។ តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីមហាផ្ទៃ បានណែនាំបែងចែកឱ្យដាច់រវាងកម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង។

ក្នុងចំណោមប្រធានបទសំខាន់ៗផ្សេងទៀតនៃសន្ទរកថាបិទសន្និបាតក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានសង្កត់ធ្ងន់ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ពិសេសរដ្ឋបាលនៅថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ឱ្យខានតែបានលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរគ្រឿងញៀនខុសច្បាប់ ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង រួមទាំងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាប្រធានបទគួរឱ្យព្រួយបារម្ភ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

The post កម្ចីប្រាក់តាមអនឡាញ រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច   appeared first on Kampuchea Thmey Daily.