៩ឆ្នាំ លើវិថីសិល្ប:! នាង គន្ធា ដាច់ចិត្តទម្លាយថា ខ្លួនរងពាក្យចំអកនិងរិះគន់ ច្រើនរាប់មិនអស់

តារាចម្រៀងកញ្ញា នាង គន្ធា ទើបតែដាច់ចិត្តទម្លាយ​នូវ​រឿងរ៉ាវ​អតីត​កាល ដែល​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់ និង​មើលងាយ The post ៩ឆ្នាំ លើវិថីសិល្ប:! នាង គន្ធា ដាច់ចិត្តទម្លាយថា ខ្លួនរងពាក្យចំអកនិងរិះគន់ ច្រើនរាប់មិនអស់ appeared first on Kampuchea Thmey Daily.

៩ឆ្នាំ លើវិថីសិល្ប:! នាង គន្ធា ដាច់ចិត្តទម្លាយថា ខ្លួនរងពាក្យចំអកនិងរិះគន់ ច្រើនរាប់មិនអស់

តារាចម្រៀងកញ្ញា នាង គន្ធា ទើបតែដាច់ចិត្តទម្លាយ​នូវ​រឿងរ៉ាវ​អតីត​កាល ដែល​ធ្លាប់​ត្រូវ​បាន​គេ​រិះគន់ និង​មើលងាយ ​មិនត្រឹមតែអាជីពសិល្ប:ប៉ុណ្ណោះទេ គឺថែមទាំងលើ​រូបរាង​កាយ ដោយពាក្យសម្តីប្រៀបធៀបបែបនេះបែបនោះថែមទៀត។

នាង គន្ធា

ជំងឺសង្គម តាមរយ:ការ Bully មួយនេះ មិនមែនទើបតែកើតឡើងលើតារាចម្រៀង នាង គន្ធា ម្នាក់នោះទេ ពោលគឺតែងកើតមានជាបន្តបន្ទាប់ មិនថាជាអ្នកសិល្ប: ឬក្រៅរង្វង់សិល្ប:ឡើយ ខណ:ក៏មានមនុស្សមួយចំនួនទៀត បានលើកទឹកចិត្តតារាវ័យក្មេងកញ្ញា នាង គន្ធា ផងដែរ ក្រោយរងការឈឺចាប់។

តារាស្រីរូបនេះ បានដាច់ចិត្តទម្លាយពីអារម្មណ៍ថា “ខ្ញុំប្រឡងមិនដល់​វគ្គ​ចុងក្រោយផង បានត្រឹម២វគ្គសោះ ក៏មានពាក្យមានសម្តីដែរ ថាខ្ញុំនៅតែចំការទេ​មិនដែលមាន​បទពិសោធ”។ កញ្ញាបន្ថែមថា ៩ឆ្នាំ មកដល់ពេលនេះ​ ពាក្យ​រិះគន់​ ប្រៀបធៀប​ និងជាន់​ពន្លិចដៀលថានាង​ គឺមានច្រេីនមកហេីយ​។

នាង គន្ធា អះអាងថា ខ្លួនធ្លាប់​ប្រឡងតែមួយ​កម្មវិធី​ទេ ហើយខ្លួនក៏មិនបានទៅរៀនច្រៀងនៅសាលាណាដែរ​ ខណៈនាងក៏មិនបានចេះគ្រប់ទម្រង់អ្វីនោះដែរ។ ដោយហេតុនេះ កញ្ញាស្នើសុំមហាជនដែលចូលចិត្តធ្វើការប្រៀបធៀបខ្លួន ដូច្នេះថា សមត្ថភាពនាងមានតិចណាស់ ដូច្នេះចូលកុំ​ប្រៀបធៀប​គ្នាធ្វើអី។

តាម​រយៈពាក្យ​សម្តី​ខាងលើ​នេះ ​បាន​ធ្វើ​ឱ្យ នាង គន្ធា ហាក់រ​ង្គា​សចិត្តមិន​សប្បាយចិត្តត្បិត​នាងធ្លាប់​ត្រូវ​បាន​គេ​រិះគន់​ចំពោះ​រឿងនេះច្រើន មិនខុសពីអ្នកផ្សេងទៀតឡើយ។ ប៉ុន្តែយ៉ាងណា ក៏មានអ្នកគាំទ្របានធ្វើការលើកទឹកចិត្តដល់កញ្ញា នាង គន្ធា ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

The post ៩ឆ្នាំ លើវិថីសិល្ប:! នាង គន្ធា ដាច់ចិត្តទម្លាយថា ខ្លួនរងពាក្យចំអកនិងរិះគន់ ច្រើនរាប់មិនអស់ appeared first on Kampuchea Thmey Daily.