ឯកឧត្តម ហ៊ុន ម៉ានី៖ ៧ មករា ជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលនាំខ្មែរចេញពីសង្គ្រាម

៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ ... The post ឯកឧត្តម ហ៊ុន ម៉ានី៖ ៧ មករា ជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលនាំខ្មែរចេញពីសង្គ្រាម appeared first on Kampuchea Thmey Daily.

ឯកឧត្តម ហ៊ុន ម៉ានី៖ ៧ មករា ជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលនាំខ្មែរចេញពីសង្គ្រាម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ៧ មករា ជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលនាំឱ្យប្រជាជាតិរស់រានមានជីវិតវិញពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរសារ អបអរសាទរខួបទី៤៦ ទិវាច័យជំនះ ៧ មករា និងបានបញ្ជាក់ថា ៧ មករា កើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិនអាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ឯកឧត្តមបន្តថា បើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំកម្លាំងពីទិសនានា ក៏គ្មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែរ។ បើគ្មាន ២ ធ្នូ ១៩៧៨ ក៏មិនមាន ៧ មករា ១៩៧៩ ដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន។

ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តមនឹងចងចាំជានិច្ចគុណូបការៈដ៏ធំធេង នៃថ្ងៃ ៧ មករា ដែលជាចំណុចផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូតមកដល់មានអ្វីៗដូចបច្ចុប្បន្ននេះ។

សូមជម្រាបថា ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ ហើយកម្ពុជាបានកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំជា់”ទិវាបុណ្យ” ព្រមទាំងអនុញ្ញាតិឱ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកចំនួន ១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ៕

The post ឯកឧត្តម ហ៊ុន ម៉ានី៖ ៧ មករា ជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលនាំខ្មែរចេញពីសង្គ្រាម appeared first on Kampuchea Thmey Daily.