ខេត្តកោះកុង កំពុងមានចំណាប់អារម្មណ៍ពីអ្នកវិនិយោគ និងត្រូវការកម្លាំងពលកម្មច្រើន
លោកអភិបាលរងខេត្តកោះកុង បានបង្ហើបថា ខេត្តកោះកុងកំពុងមានចាប់អារម្មណ៍ពីអ្នកវិនិយោគយ៉ាងខ្លាំង និងត្រូវការកម្លាំងពលកម្មច្រើន The post ខេត្តកោះកុង កំពុងមានចំណាប់អារម្មណ៍ពីអ្នកវិនិយោគ និងត្រូវការកម្លាំងពលកម្មច្រើន appeared first on Kampuchea Thmey Daily.
កោះកុង ៖ លោកអភិបាលរងខេត្តកោះកុង បានបង្ហើបថា ខេត្តកោះកុងកំពុងមានចំណាប់អារម្មណ៍ពីអ្នកវិនិយោគយ៉ាងខ្លាំង និងត្រូវការកម្លាំងពលកម្មច្រើន សម្រាប់បម្រើការដល់សង្វាក់ផលិតកម្មទៀតផង ខណៈជាខេត្តមានសក្តានុពលមួយនៃភាគនិរតី។
ខេត្តកោះកុងជាខេត្តមួយនៃភាគនិរតីប្រទេសកម្ពុជា បច្ចុប្បន្នបាននឹងកំពុងសម្រិតសម្រាំងទៅវិស័យជាអាទិភាពនីមួយៗ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ជូនក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី បានប្តេជ្ញាចិត្តអនុវត្តឱ្យបានពេញលេញនៅខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាអាទិភាពចំនួន ៦ ចំណុច ដែលត្រូវបានអនុវត្តក្នុង ឆ្នាំ ២០២៤។
លោកអភិបាលរងខេត្ត គូសបញ្ជាក់ទៀតថា ចំណុចអាទិភាព៦នោះ មានរួមបញ្ចូលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ក្នុងគោលបំណងប្រែក្លាយកម្លាំងពលកម្មកម្ពុជា ជាមូលធនមនុស្សដែលជាធនធានសំខាន់ សម្រាប់គាំទ្រ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ភាពថ្មីប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ សុជីវធម៌ វិន័យ អាកប្បកិរិយា ឥរិយាបថការងារល្អ សេចក្តីថ្លៃថ្នូរ និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។
នាមលោកជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង លោកសូមថ្លែងអំណរគុណ ដោយស្មោះចំពោះកម្មវិធីអភិវឌ្ឍន៍ជំនាញស្វីសខុនថាក់សម្រាប់ការជួយគាំទ្រដល់ដំណើការគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ដើម្បីធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃនូវវឌ្ឍនភាពការងារសម្រេចបាននាពេលកន្លងមកនេះ និងកិច្ចការងារស្ថិតក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) បន្តបន្ទាប់ទៀត។
ជាយន្តការទៅថ្ងៃមុខ រដ្ឋបាលខេត្ត ក៏គាំទ្រដល់ដំណើការនៃគណៈកម្មាធិការ បណ្តុះបណ្តាលខេត្តនេះ នឹងជួយកាន់តែខ្លាំងនូវប្រសិទ្ធភាពការងារលើវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមការផ្តល់នូវឱកាសដល់យុវជន ក្នុងខេត្តកោះកុងទទួលបានជំនាញតាមរយៈយន្តការសម្របសម្រួលនានាក្នុងក្របខណ្ឌជាដៃគូអភិវឌ្ឍន៍។ ទន្ទឹមនោះ ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដោយមានកំណើននៃការចុះឈ្មោះចូលរៀនបាន ទៅតាមផែនការដែលបានគ្រោងទុក និងលើសផែនការបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២៤ ជាពិសេស គឺកម្មវិធីប បណ្តាល ១លាន ៥សែននាក់ របស់ប្រមុខរាជរដ្ឋាភិបាលក្នុងអណត្តិទី៧នេះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
The post ខេត្តកោះកុង កំពុងមានចំណាប់អារម្មណ៍ពីអ្នកវិនិយោគ និងត្រូវការកម្លាំងពលកម្មច្រើន appeared first on Kampuchea Thmey Daily.