អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការគិតគូរជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល

ការបានចូលជាសមាជិកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះទៀតសោត ក៏បានផ្តល់នូវ... The post អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការគិតគូរជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការគិតគូរជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល

បច្ចុប្បន្ននេះ មានអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើនបានចុះឈ្មោះជាសមាជិកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមានពលរដ្ឋមួយចំនួនទៀតមិនទាន់បានចុះឈ្មោះចូលជាសមាជិក ខណៈអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិងកំពុងទទួលការគិតគូរជាច្រើនពីសំណាក់រាជរដ្ឋាភិបាល តាមរយៈអត្ថប្រយោជន៍ផ្សេងៗ។

លោក ដាង មុនី ប្រធានសមាគមអ្នកដឹកជញ្ជូនត្រីចក្រយានយន្តសន្តិភាព បានប្រាប់ឱ្យដឹងថា ក្នុងនាមលោកជាប្រធានសមាគម សប្បាយរីករាយ និងសូមថ្លែងអំណរអរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សមាគមរបស់លោក រហូតមកដល់ពេលនេះមានអ្នកចូលរួមជាង១ពាន់៥០០នាក់ហើយ បានចុះឈ្មោះជាសមាជិកដោយគោលការណ៍ស្ម័គ្រចិត្ត ហើយបច្ចុប្បន្ននេះ ពួកគាត់ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនជាបន្តបន្ទាប់ផងដែរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ឋអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងយកចិត្តទុកដាក់គិតគូរដល់ពលរដ្ឋ។ ពួកគាត់បញ្ជាក់ថា ការបានចូលជាសមាជិកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះទៀតសោត ក៏បានផ្តល់នូវភាពកក់ក្តៅជាខ្លាំងផងដែរ ដែលបានធ្វើការជាក្រុម ជាបងប្អូន មិនឯកការម្នាក់ឯង មានអ្វីចេះជួយប្រាស្រ័យទាក់ទងគ្នា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិសម្តេចតេជោ ហ៊ុនសែន បន្តមកដល់អាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត គឺរាជរដ្ឋាភិបាលតែងតែគិតគូរជានិច្ច ក្នុងការបន្តផ្តល់អត្ថប្រយោជន៍នានាជាច្រើនទៅកាន់ប្រជាពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយការគិតគូរនេះ ក៏បានជួយសម្រួល និងសម្រាលបន្ទុក និងជីវភាពរបស់ពួកគាត់បានគ្រប់ៗគ្នាផងដែរ។

សូមបញ្ជាក់ផងដែរសម្តេចធិបតី នាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ថា ការចុះឈ្មោះជាសមាជិកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត ដោយមិនមានការបង្ខិតបង្ខំណាមួយនោះឡើយ៕

អត្ថបទ៖ សុភា

The post អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានការគិតគូរជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល appeared first on Kampuchea Thmey Daily.