តារាកំប្លែងថៃ​ Kohtee បញ្ចប់ចំណងស្នេហ៍១២ឆ្នាំ ក្រោយរៀបការជាប្ដីប្រពន្ធត្រឹម១ឆ្នាំប៉ុណ្ណោះ

ចូលដើមឆ្នាំភ្លាម ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងឧស្សាហកម្មកាលពីថ្ងៃទី ០២ ខែមករាឆ្នាំ ២០២៥ នៅពេលដែលតារាកប្លែងថៃ Kohtee Aramboy ... The post តារាកំប្លែងថៃ​ Kohtee បញ្ចប់ចំណងស្នេហ៍១២ឆ្នាំ ក្រោយរៀបការជាប្ដីប្រពន្ធត្រឹម១ឆ្នាំប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.

តារាកំប្លែងថៃ​ Kohtee បញ្ចប់ចំណងស្នេហ៍១២ឆ្នាំ ក្រោយរៀបការជាប្ដីប្រពន្ធត្រឹម១ឆ្នាំប៉ុណ្ណោះ

ចូលដើមឆ្នាំភ្លាម ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងឧស្សាហកម្មកាលពីថ្ងៃទី ០២ ខែមករាឆ្នាំ ២០២៥ នៅពេលដែលតារាកប្លែងថៃ Kohtee Aramboy បានបង្ហោះសារដ៏វែងមួយតាមរយៈគណនី Instagram ផ្ទាល់ខ្លួន ដោយប្រកាសបញ្ចប់​ចំណង​ស្នេហ៍ជាមួយ Kwang Supak កាល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយមិន​មាន​​ភាគី​ទី​៣​ពាក់ព័ន្ធនោះទេ គ្រប់យ៉ាងគឺបណ្ដាលមកពីអាកប្បកិរិយាដែលមិនត្រូវគ្នា​ក្នុងនាមជា​ប្ដី​ប្រពន្ធ​។

តាមរយៈគណនីផ្ទាល់ខ្លួនរបស់តារាកំប្លែងប្រចាំប្រទេសថៃបានបញ្ចាក់ឲ្យដឹងថា «ជាដំបូង ខ្ញុំសូមអធ្យាស្រ័យដល់អ្នកទាំងអស់គ្នា ដែលខ្ញុំត្រូវជូនដំណឹងដោយផ្ទាល់។ កាលពីថ្ងៃទី១៧ ខែធ្នូ ខ្ញុំបានសម្រេចចិត្តនិយាយជាមួយ Kwang អំពីអនាគត និងវិធីគិតផ្សេងៗក្នុងការបន្តជីវិតរបស់យើងជាមួយគ្នា។ ប៉ុន្តែជាមួយនឹងអត្តសញ្ញាណរបស់ខ្ញុំ វិធីនៃការគិតរបស់ខ្ញុំ ឬសកម្មភាព រួមទាំងអ្វីៗជាច្រើនទៀតដែលនៅជុំវិញខ្ញុំ។ វាធ្វើឲ្យក្តីស្រមៃរបស់ខ្ញុំ និងនាងពិបាកសម្រេចជាមួយនឹងរឿងជាច្រើនដែលខ្ញុំបានអនុវត្តជាយូរមក ហើយវាដាក់សម្ពាធលើមនុស្សនៅក្បែរខ្ញុំ និងខ្លួនខ្ញុំគ្រប់ពេលវេលា។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​និយាយ​ពាក្យ​គំរោះគំរើយ​មួយ​ចំនួន​ដែល​មនុស្ស​ស្រី​អាច​ទទួល​យក​បាន»។

តួកំប្លែងក្នុងរឿង​​ «ប្រុសលក់ខ្លួន» បានបន្តរៀបរាប់សារយ៉ាងវែងអន្លាយទៀតថា មកដល់ឥលូវលោកបានដឹងដោយខ្លួនឯងថា ខ្លួនមិនអាចផ្លាស់ប្តូរចរិតមួយនេះបានទេ។ នៅពេលណាដែលលោករងសម្ពាធ នោះប្រាកដណាស់ថានឹងធ្វើបែបនេះម្តងទៀត។​ ដូច្នេះទើបប្រាប់ភរិយាថា ពួកគេប្រហែលជាមិនអាចធ្វើដំណើរជាមួយគ្នាទៅមុខបានទៀតទេ។

យ៉ាងណាក៏ដោយ Kohtee បាននិយាយទៀតថា «សូមអរគុណដល់អតីតភរិយា ដែលស្រលាញ់បុរសម្នាក់នេះ ហើយដើរជាមួយគ្នាអស់រយៈពេល១២ឆ្នាំ។ សុំទោសដែលខ្ជះខ្ជាយពេលវេលា ពួកយើងទាំងអស់គ្នាឈឺចាប់ព្រោះពួកយើងត្រូវដើរតាមផ្លូវផ្សេង។ ទោះ​បី​ជា​នៅ​តែ​ស្រឡាញ់​គ្នា​ អរគុណចំពោះក្តីស្រលាញ់ដែល Kwang តែងតែផ្តល់ឲ្យបុរសសាមញ្ញម្នាក់នេះ បងពិតជាអរគុណ Kwang ណាស់ ស្រលាញ់ Kwangជារៀងរហូតតទៅ»។

បន្ទាប់ពីតារាប្រុសពូកែវោហារ ប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយភរិយាវ័យក្មេង អ្នក​គាំទ្រ និង​តារា​ល្បី​ក្នុង​វិស័យ​សិល្បៈ​ពិតជាភ្ញាក់ផ្អើលមិនស្ទើរនោះទេ។ ប៉ុន្តែយ៉ាងណា ម្នាក់ៗមានតែចូលរួមបញ្ចញមតិផ្ញើ​ការ​លើក​ទឹក​ចិត្ត​ដល់​ពួកគេ រួម​ជាមួយ​ការ​សោកស្ដាយ​ ដែល​ស្នេហា​រយៈពេល​១២​ឆ្នាំ​ត្រូវ​បញ្ចប់​យ៉ាង​អកុសលបែបនេះ។

គួរបញ្ចាក់ដែរថា Kohtee Aramboy និងមិត្តស្រីបាន​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល ១០ ឆ្នាំ​មក​ហើយ ដោយ​ពួក​គេ​ឆ្លង​កាត់​ការ​ឡើង​ចុះ​ជា​ច្រើន​ដង។ រហូតមកដល់ឆ្នាំ ២០១៧ Kohtee បានសម្រេចចិត្ត Surprise ដោយសុំរៀបការនៅ Maldives គម្រោងរៀបចំពិធីមង្គលការបានសម្រេចថានឹងធ្វើនៅចុងឆ្នាំ២០១៧ ឬដើមឆ្នាំ ២០១៨ ប៉ុន្តែការផ្ទុះឡើងនៃជំងឺកូវីដបានកើតឡើង។ រហូត​ដល់​គូស្នេហ៍​ត្រូវ​ទុក​រឿង​អាពាហ៍​ពិពាហ៍​មួយឡែកសិន។​ នៅខែមិថុនា ឆ្នាំ ២០២៣​ តារាកំប្លែងបានសម្រេចចិត្តសុំមិត្តស្រីរៀបការម្តងទៀត នៅពាក់កណ្តាលកម្មវិធី Today Show ដោយមានការចូលរួមជាសាក្សីពីពិធីករនៃកម្មវិធីផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប៉ូលិសប្តឹងទូរទស្សន៍ KBS2 ដែលបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌ ដើម្បីតែថតរឿងមួយ

The post តារាកំប្លែងថៃ​ Kohtee បញ្ចប់ចំណងស្នេហ៍១២ឆ្នាំ ក្រោយរៀបការជាប្ដីប្រពន្ធត្រឹម១ឆ្នាំប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.