ខេត្តក្រចេះ មានសណ្ឋាគារ ១៥ កន្លែង ផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរ

ខេត្តក្រចេះ មានសណ្ឋាគារ ១៥ កន្លែង ផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរ... The post ខេត្តក្រចេះ មានសណ្ឋាគារ ១៥ កន្លែង ផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរ appeared first on Kampuchea Thmey Daily.

ខេត្តក្រចេះ មានសណ្ឋាគារ ១៥ កន្លែង ផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរ

ខេត្តក្រចេះ គឺខេត្តតូចមួយតែគួរ​ឲ្យចាប់ចិត្ត​សិ្ថត​នៅប៉ែកឦសាននៃប្រទេសកម្ពុជា និង​ជា​គោលដៅទេសចរ​ដ៏​សំខាន់ មានសត្វផ្សោត គឺ​ជា​រតនសម្បត្តិ​ជាតិ​​មានជីវិតដ៏​កម្រ និង​សម្បត្តិ​ធម្មជាតិ ទីកន្លែង​​លេង​កំសាន្តប្លែក​​ៗជាច្រើន។ ខេត្ត​នេះ មានព្រំប្រទល់ជាប់នឹងស្ទឹងត្រែង មណ្ឌលគីរី នៅ​ភាគខាងជើង កំពង់ធំ និងកំពង់ចាម នៅខាងលិច ត្បូងឃ្មុំ នៅខាងត្បូង និងវៀតណាមខាងកើត។

ពីរាជធានីភ្នំពេញ មកដល់ទីរួមខេត្តក្រចេះ មានចម្ងាយប្រមាណជា ៣១៥ គីឡូម៉ែត្រ ដោយ​ខេត្តមួយនេះ ត្រូវ​បាន​លាតសន្ធឹង​​តាមដង​​ទន្លេ​​មេគង្គ មាន​ប្រវែង​ប្រមាណជាង ២២០គីឡូម៉ែត្រ។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តក្រចេះបានឲ្យដឹងថា ខេត្ត​សិ្ថតនៅប៉ែកឦសាននៃរាជធានីភ្នំពេញ គឺមានសណ្ឋាគារ ចំនួន ១៥ កន្លែង សម្រាប់​ផ្ដល់សេវាស្នាក់​នៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

១. សណ្ឋាគារ លីជឺ មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។

២. សណ្ឋាគារ ហ៊រ ប៊ុន្នី មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។

៣. សណ្ឋាគារ មេគង្គដូលហ្វីន មាន​បន្ទប់ស្នាក់​នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។

៤. សណ្ឋាគារ ឧត្តមសម្បត្តិ៍ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។

៥. សណ្ឋាគារ ឡាក់ឡាយវើល៍ មានបន្ទប់ស្នាក់នៅ និងសាលប្រជុំ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ។

៦. សណ្ឋាគារ ឆ្នេរទន្លេ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។

៧. សណ្ឋាគារ មហាឧត្តម មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។

៨. សណ្ឋាគារ រីវើល៍ដូហ្វីន មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។

៩. សណ្ឋាគារ មុំប្រជាប្រិយ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់បេនឡានខេត្ត។

១០. សណ្ឋាគារ ផ្សោតមាស មានបន្ទប់ស្នាក់នៅ និងម៉ាស្សា ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។

១១. សណ្ឋាគារ សន្តិភាព មានបន្ទប់ស្នាក់នៅ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ និងកំពង់ផែ។

១២. សណ្ឋាគារ ជ័យសម្បត្តិ៍ មានបន្ទប់ស្នាក់នៅ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។

១៣. សណ្ឋាគារ ចម្ប៉ាពេជ្រ មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅទីរួមស្រុកស្នួល។

១៤. សណ្ឋាគារ ថាច់ ខៀវ មានបន្ទប់ស្នាក់នៅ ស្ថិតនៅឃុំ ២ធ្នូ ស្រុកស្នួល ទល់មុខវិមាន ឈ្នះឈ្នះ ២ធ្នូ។

១៥. សណ្ឋាគារ ឡីរីឡេស ឌីឆ្លូង មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន នៅឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

អត្ថបទ៖ ប្រុញ វិធិន

The post ខេត្តក្រចេះ មានសណ្ឋាគារ ១៥ កន្លែង ផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរ appeared first on Kampuchea Thmey Daily.