ឧកញ៉ា ឈាង សុវណ្ណរតនៈ រៀបចំការប្រកួតកីឡាវាយសីមានប្រាក់រង្វាន់សរុប ២០ លានរៀល
ការប្រកួតកីឡាវាយសីពានរង្វាន់ អ ធី អិន ខេ នឹងចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃទី ២៩-៣០ ខែ មីនា នេះ ដោយមានប្រាក់រង្វាន់សរុបដល់ទៅ ២០ លានរៀល... The post ឧកញ៉ា ឈាង សុវណ្ណរតនៈ រៀបចំការប្រកួតកីឡាវាយសីមានប្រាក់រង្វាន់សរុប ២០ លានរៀល appeared first on Kampuchea Thmey Daily.

ការប្រកួតកីឡាវាយសីពានរង្វាន់ អ ធី អិន ខេ នឹងចាប់ផ្តើមនៅថ្ងៃទី ២៩-៣០ ខែ មីនា ឆ្នាំ២០២៥ ដែលមាន៦០ក្រុមចូលរួម និងមានប្រាក់រង្វាន់សរុប ២០ លានរៀល ខណៈការប្រកួតនឹងរៀបចំឡើងនៅតារាងវាយសីកោះនរា។

យោងតាមប្រសាសន៍របស់លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែមីនានេះថា ៖«គោលបំណងនៃការរៀបចំកម្មវិធីប្រកួតកីឡាវាយសីនេះ គឺដើម្បីបង្កើតឱកាសថ្មីៗ សម្រាប់យុវជនកម្ពុជា ក្នុងការជួបជុំ រឹតចំណងមិត្តភាព សាមគ្គីភាព បង្កើតកិច្ចសហប្រតិបត្តិការ។ ផ្តល់ឱកាសឱ្យយុវជន ដែលមកពីអង្គភាពស្ថាប័នខុសៗគ្នា អាចបង្កើត និងបង្កើនចំណងមិត្តភាព សាមគ្គីភាព។ មួយវិញទៀត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមមូលបទ មនុស្សម្នាក់ លេងកីឡាមួយប្រភេទ ព្រមទាំងចូលរួមជាសកម្មភាពបំផុតគំនិតដល់យុវជនចូលរួមលេងកីឡា ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល កីឡារស់ក្នុងសន្តិភាព»។
លោកឧកញ៉ា បានបន្តទៀតថា ៖«ការរៀបចំប្រកួតវាយសីនេះ ជាគោលបំណងជម្រុញទឹកចិត្តយុវជន ដែលមិនមែនជាកីឡាករអាជីព ឱ្យលេងកីឡា ដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ក៏ដូចជាផ្តល់ឱកាសឱ្យយុវជនកម្ពុជាបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនក្នុងកីឡាវាយសីផងដែរ»។

សម្រាប់ក្រុមចូលរួមប្រកួតក្នុងកម្មវិធីនេះ គឺបែកចែកជា ៤ វិញ្ញាសា។ ក្នុងមួយក្រុមមានចំនួនកីឡាករ ២នាក់។
វិញ្ញាសាទាំង៤នៃការប្រកួត រួមមាន៖
១. វិញ្ញាសា វាយគូ អាយុក្រោម១៦ឆ្នាំ
២. វិញ្ញាសា វាយគូ អាយុក្រោម២៥ឆ្នាំ
៣. វិញ្ញាសា វាយគូចម្រុះបុរស-នារី
៤. វិញ្ញាសា វាយគូអាយុ២៥ឆ្នាំឡើង
ចំណែកប្រាក់រង្វាន់ មានដូចខាងក្រោម៖
១. ជ័យលាភីលេខ១ ទទួលបានពាន មេដាយមាស ប្រាក់រង្វាន់១លានរៀល និងរ៉ាកែតកម្នាក់មួយ។
២. ជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ ប្រាក់រង្វាន់ ៨០ម៉ឺនរៀល និង ស្បែកជើងម្នាក់មួយគូ។
៣. ជ័យលាភីលេខ៣ ទទួលបានមេដាយសំរិទ្ធ ប្រាក់រង្វាន់ ៦០ម៉ឺនរៀល និង កាបូបម្នាក់មួយ
៤. ជ័យលាភីលេខ៤ ទទួលបានមេដាយសំរឹទ្ធស្ទួន


អត្ថបទ៖ សេម កុសល
The post ឧកញ៉ា ឈាង សុវណ្ណរតនៈ រៀបចំការប្រកួតកីឡាវាយសីមានប្រាក់រង្វាន់សរុប ២០ លានរៀល appeared first on Kampuchea Thmey Daily.