អ្នកទោស៣៣នាក់ស្លាប់ក្នុងហេតុការណ៍កុបកម្មហិង្សាក្នុងគុកនៅម៉ូសំប៊ិក ខណៈ១៥០០នាក់រត់រួច
កុបកម្មក្នុងពន្ធនាគារក្នុងរដ្ឋធានី Maputo របស់ប្រទេសម៉ូសំប៊ិកបានបណ្តាលឲ្យមនុស្ស ៣៣ នាក់ស្លាប់ និង ១៥ នាក់រងរបួស... The post អ្នកទោស៣៣នាក់ស្លាប់ក្នុងហេតុការណ៍កុបកម្មហិង្សាក្នុងគុកនៅម៉ូសំប៊ិក ខណៈ១៥០០នាក់រត់រួច appeared first on Kampuchea Thmey Daily.
ការចេញផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា កុបកម្មក្នុងពន្ធនាគារក្នុងរដ្ឋធានី Maputo របស់ប្រទេសម៉ូសំប៊ិកនៅតំបន់អាហ្វ្រិកខាងកើត បានបណ្តាលឲ្យមនុស្ស៣៣នាក់ស្លាប់ ១៥នាក់រងរបួស និងអ្នកទោសប្រមាណ១៥០០នាក់រត់គេចខ្លួន។
មេបញ្ជាការប៉ូលិសប្រទេសម៉ូសំប៊ិក លោក Bernardino Rafaelលោក Rafael បានឲ្យដឹងថា អ្នកទោសប្រហែល ១៥៣៤នាក់បានរត់គេចខ្លួនពីពន្ធនាគារក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែ ១៥០នាក់ក្នុងចំនោមពួកគេត្រូវបានគេចាប់បានមកវិញ។
ប្រទេសម៉ូសំប៊ិកកំពុងជួបប្រទះភាពចលាចលស៊ីវិលកាន់តែខ្លាំងឡើងដែលទាក់ទងនឹងការបោះឆ្នោតដែលមានជម្លោះតាំងពីខែតុលា ហើយលទ្ធផលបោះឆ្នោតបានពង្រីកការបន្តកាន់អំណាចរបស់គណបក្ស Frelimo កាន់តែយូរ ខណៈក្រុមប្រឆាំង ថាការបោះឆ្នោតនេះបានបន្លំ។
ជាមួយគ្នានេះការតវ៉ាជុំវិញការបោះឆ្នោតនៅខាងក្រៅពន្ធនាគារបានជុំរុញឲ្យមានកុប្បកម្មនៅក្នុងពន្ធនាគារ។ ការប្រឈមមុខដាក់គ្នាបន្ទាប់ពីនោះបានបណ្តាលឱ្យមនុស្ស ៣៣ នាក់បានស្លាប់និង១៥ នាក់រងរបួសនៅក្នុងបរិវេណពន្ធនាគារ ខណៈអត្តសញ្ញាណអ្នកស្លាប់និងរបួសមិនទាន់ដឹងច្បាស់ទេ។
គួរបញ្ជាក់ថាកាលពីថ្ងៃអង្គារថាមនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវបានសម្លាប់នៅក្នុងភាពចលាចលបន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះបានបញ្ជាក់ពីជ័យជម្នះរបស់គណបក្ស Frelimo។ ភាពតានតឹងនេះបានកើតឡើងកាន់ខ្លាំងភ្លាមៗ បន្ទាប់ពីការប្រកាសរបស់តុលាការធ្វើឡើង។
អ្នកគាំទ្ររបស់ លោកMondlane ដែលជាបក្សប្រឆាំងភាគច្រើនជាយុវជនរាប់សែននាក់ ចាប់តាំងពីពេលនោះមក បានដើរតាមផ្លូវ និងធ្វើការតវ៉ាដែលនាំឲ្យមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ។ ការតវ៉ាទាំងនោះបានបណ្ដាលឲ្យមនុស្សជាង ១៥០ នាក់បានស្លាប់ដោយសារអំពើហិង្សាក្រោយការបោះឆ្នោតចាប់តាំងពីលទ្ធផលដំបូងត្រូវបានប្រកាសដោយស្ថាប័នបោះឆ្នោតរបស់ប្រទេសនេះ៕
អត្ថបទ៖ ប៊ុន សុភាព
The post អ្នកទោស៣៣នាក់ស្លាប់ក្នុងហេតុការណ៍កុបកម្មហិង្សាក្នុងគុកនៅម៉ូសំប៊ិក ខណៈ១៥០០នាក់រត់រួច appeared first on Kampuchea Thmey Daily.