កែវ វាសនា ថា មានតែគុណធម៌ សច្ចធម៌ ចិត្តល្អជ្រះថ្លាមិនបំពានអ្នកដទៃ គឺគ្មានឆ្នាំឆុងទេ

តារាចម្រៀងប្រុសមានទឹកដមមនោសញ្ចេតនាលោក កែវ វាសនា ទោះបីទីផ្សារសិល្ប:របស់លោកបច្ចុប្បន្នមិនសូវមានបទចម្រៀងថ្មីៗចេញច្រើនដូចមុន The post កែវ វាសនា ថា មានតែគុណធម៌ សច្ចធម៌ ចិត្តល្អជ្រះថ្លាមិនបំពានអ្នកដទៃ គឺគ្មានឆ្នាំឆុងទេ appeared first on Kampuchea Thmey Daily.

កែវ វាសនា ថា មានតែគុណធម៌ សច្ចធម៌ ចិត្តល្អជ្រះថ្លាមិនបំពានអ្នកដទៃ គឺគ្មានឆ្នាំឆុងទេ

តារាចម្រៀងប្រុសមានទឹកដមមនោសញ្ចេតនាលោក កែវ វាសនា ទោះបីទីផ្សារសិល្ប:របស់លោកបច្ចុប្បន្នមិនសូវមានបទចម្រៀងថ្មីៗចេញច្រើនដូចមុន តែងាកមកចាប់អារម្មណ៍មុខជំនួញលោក និងភរិយា កំពុងទទួលបានផ្លែផ្កា និងកាក់កបខ្លាំង។

ថ្វីត្បិតតែបែបណាក៏ដោយ តែលោក កែវ វាសនា ជឿថា ការធ្វើល្អនិងភាពសច្ច:ធម៌នាំមកនូវភាពជោគជ័យសម្រាប់ខ្លួនយើងគ្រប់គ្នា។ ដោយឡែកក្នុងនោះ លោក កែវ វាសនា បានរំលេចខ្លឹមសារដ៏មានអត្ថន័យមួយរបស់លោកគ្រូ គូ សុភាព ពាក់ព័ន្ធនឹងរឿងឆុងឆ្នាំផងដែរ។ លោក កែវ វាសនា បានបញ្ជាក់ថា”កើតមកមានតែគុណធម៌ សច្ចធម៌ ចិត្តល្អជ្រះថ្លា មិនបំពានអ្នកដទៃ គឺគ្មានឆ្នាំឆុងទេទៅទីណាក៏សុខដែរ”។

Oplus_131072

ប្រាកដណាស់មនុស្សមួយចំនួនតែងតែគិតថាការឆុងឆ្នាំជារឿងដែលមិនល្អដែលអាចកើតមានទៅលើបុគ្គ លរូបណាដែលមានឆុងឆ្នាំ ។ ដូច្នេះគេតែងឃើញប្រ ជាពលរដ្ឋខ្មែរឬខ្មែរកាត់ចិនមួយចំនួនបានធ្វើពិធីសែ នកាត់ឆុងដើម្បីកាត់គ្រោះចង្រៃទាំងអស់ឱ្យចៀសផុ តចេញឆ្ងាយនិងនាំមកវិញនូវលាភសំណាងត្រឡប់ម កវិញ។

គេកត់សម្គាល់ឃើញថាសម្រាប់ខ្សែជីវិតរបស់តារា ចម្រៀងលោក កែវ វាសនា បច្ចុប្បន្នបានផ្លាស់ប្ដូរស្ទើរតែ ១៨០ដឺក្រេពោលគឺបន្ទាប់ពីបានចាប់ដៃគូសាងសុភ មង្គលស្នហាយ៉ាងផ្អែមល្ហែម ជាមួយភរិយារូបស្រស់ឈ្មោះលីម សុគន្ធធារី ខណ:មកដល់ពេលនេះ ពួកគេ មានចំណងដៃកូនចំនួន ៣នាក់ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

The post កែវ វាសនា ថា មានតែគុណធម៌ សច្ចធម៌ ចិត្តល្អជ្រះថ្លាមិនបំពានអ្នកដទៃ គឺគ្មានឆ្នាំឆុងទេ appeared first on Kampuchea Thmey Daily.