អ៊ីរ៉ង់ចង់បង្កើតកិច្ចសហប្រតិបត្តិការផ្នែករ៉ាដាអាកាសធាតុ និងផ្កាយរណបជាមួយកម្ដុជា

រដ្ឋអ៊ីស្លាមអ៊ីរ៉ង់តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន​បានលើកឡើងថាការចង់បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យរ៉ាដាសម្រាប់អាកាសធាតុ និងផ្កាយរណបជាមួយកម្ពុជា។ The post អ៊ីរ៉ង់ចង់បង្កើតកិច្ចសហប្រតិបត្តិការផ្នែករ៉ាដាអាកាសធាតុ និងផ្កាយរណបជាមួយកម្ដុជា appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ចង់បង្កើតកិច្ចសហប្រតិបត្តិការផ្នែករ៉ាដាអាកាសធាតុ និងផ្កាយរណបជាមួយកម្ដុជា

រដ្ឋអ៊ីស្លាមអ៊ីរ៉ង់តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន​បានលើកឡើងថាការចង់បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យរ៉ាដាសម្រាប់អាកាសធាតុ និងផ្កាយរណបជាមួយកម្ពុជា។ នេះបើតាមលទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីធនធានទឹក ថោ ជេដ្ឋា និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Ali Akbar Nazari នៅទីស្ដីការក្រសួងធនធានទឹកព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។

ឯកអគ្គរដ្ឋទូត Nazari បានលើកឡើងពីជំហររបស់អ៊ីរ៉ង់ក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយចង់ឱ្យមានការសិក្សារៀបចំអនុស្សារណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយមដែលរួមមាន ការកសាងទំនប់ទឹកខ្នាតធំ កិច្ចសហការវិស័យរ៉ាដាសម្រាប់អាកាសធាតុ និងផ្កាយរណប រួមទាំងការផ្ដល់អាហាររូបករណ៍ដល់សិស្សនិស្សិតកម្ពុជាទៅសិក្សានៅអ៊ីរ៉ង់ផងដែរ។

មិនទាន់មានការឆ្លើយតបយ៉ាងណាចំពោះការលើកឡើងនេះទេ ទោះជាយ៉ាងណាលោករដ្ឋមន្ត្រី ថោង ជេដ្ឋា បានបង្ហាញនូវក្ដីរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អ៊ីរ៉ង់ឱ្យកាន់តែប្រសើរថែមទៀត។

ប្រទេសអ៊ីរ៉ង់ជាប្រទេសដែលមានការអភិវឌ្ឍន៍ជឿនលឿនទាក់ទងនឹងការបង្ហោះផ្កាយរណបទៅកាន់ទីអវកាស។ ក្នុងខែកញ្ញា ឆ្នាំ២០២៤ ប្រទេសនេះបានបាញ់បង្ហោះផ្កាយរណប Chamran-1 ទៅកាន់លំហក្នុងគោលដៅស្រាវជ្រាវ ទោះជាយ៉ាងសម្រាប់លោកខាងលិចរួមទាំងអាមេរិកាំងផងនោះបានបង្ហាញក្ដីបារម្ភដែលថាបច្ចេកវិទ្យាសម្រាប់បង្ហោះផ្កាយរណបនេះអាចទាក់ទងនឹងការបង្កើតមីស៊ីលផ្លោងដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ អ៊ីរ៉ង់បានច្រានចោលការលើកឡើងនេះដោយថាការបាញ់បង្ហោះរ៉ុកែតផ្កាយរណបរបស់ខ្លួនក្នុងគោលបំណងស៊ីវិលប៉ុណ្ណោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍  

The post អ៊ីរ៉ង់ចង់បង្កើតកិច្ចសហប្រតិបត្តិការផ្នែករ៉ាដាអាកាសធាតុ និងផ្កាយរណបជាមួយកម្ដុជា appeared first on Kampuchea Thmey Daily.