អ្នកគាំទ្រ Kim Soo Hyum បង្កើត​បណ្តាញ​ការ​ពារ​តារាសំណព្វ ដោយ​​​គំរាម​ប្តឹង​តាមផ្លូវច្បាប់​

ខ្លួននឹងចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងបុគ្គលដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត និង.... The post អ្នកគាំទ្រ Kim Soo Hyum បង្កើត​បណ្តាញ​ការ​ពារ​តារាសំណព្វ ដោយ​​​គំរាម​ប្តឹង​តាមផ្លូវច្បាប់​ appeared first on Kampuchea Thmey Daily.

អ្នកគាំទ្រ Kim Soo Hyum បង្កើត​បណ្តាញ​ការ​ពារ​តារាសំណព្វ ដោយ​​​គំរាម​ប្តឹង​តាមផ្លូវច្បាប់​

កាលពីថ្ងៃទី២២ខែមេសា ​ក្រុម​បណ្តាញ​​អ្នកគាំទ្ររបស់​តារា​សម្តែង​កូរ៉េ​ខាងត្បូង លោក Kim Soo Hyum ដែល​មានរឿង​អាស្រូវ​​ស្នេហាជាមួយអតីតតារាសម្តែង​​ស្រី អ្នកនាង Kim Sae Ron ដែលបានស្លាប់​ទៅ​ហើយ​នោះ កំពុង​​​ងើប​ឡើង​​តតាំង​​ផ្លូវច្បាប់​ដើម្បី​ការ​ពារ​​តារា​សំណព្វចិត្តរបស់​ពួកគេ ពីការ​វាយប្រហារ​បង្ខូច​កេរ្តិ៍ឈ្មោះ​។​

​ក្រុម​អ្នក​គាំទ្រ​ទាំងនោះ រួម​មាន Kim Soo Hyun Fan Union រួមទាំង Daum Cafe Eucharis និង Kim Soo Hyun Gallery របស់ DC Inside ដែលគេស្គាល់ថា ជាក្លិបអ្នកគាំទ្ររបស់តារាប្រុសបានប្រកាសថា ខ្លួននឹងចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងបុគ្គលណា​ដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត និងអ្នកតាមយាយី​​ក្នុង​អ៊ីនធឺណិតដល់តួឯកប្រុសក្នុងរឿង «Queen of Tears»។

បណ្តាញ​​​អ្នកគាំទ្របាន​អះអាង​ថា​ «ដោយសារតែការរីករាលដាលជាបន្តនៃពាក្យចចាមអារ៉ាមអាក្រក់ និងការបរិហារកេរ្តិ៍ដែលផ្តោតលើ Kim Soo Hyun ដោយបុគ្គលដែលមិនទាក់ទងនឹងគាត់ តាមរយៈសហគមន៍អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ បច្ចុប្បន្នយើងកំពុងបន្តការប្តឹងផ្តល់បទឧក្រិដ្ឋ»។

មេធាវី Yang Tae Young មកពីក្រុមហ៊ុនមេធាវី Siwoo ដែលតំណាងឲ្យសហជីពអ្នកគាំទ្រ បានបង្ហាញផែនការដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍ប៉ូលិស Seoul Seongbuk នៅដើមសប្តាហ៍នេះ។ សហជីពកំពុងចោទប្រកាន់​​អ្នក​លេង​បណ្តាញ​សង្គម​ដែល​បង្កើត​ពាក្យចចាមអារ៉ាម​​ពីបទបរិហារកេរ្តិ៍ ក្រោមច្បាប់បណ្តាញព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសកូរ៉េ។

មិនដូចការចោទប្រកាន់​ជេរ​ប្រមាថ ដែលទាមទារការប្តឹងដោយផ្ទាល់ពីជនរងគ្រោះទេ ការចោទប្រកាន់ពីបទបរិហារកេរ្តិ៍អាចត្រូវបានបន្តដោយភាគីទីបី។ សហជីពអ្នកគាំទ្របានសង្កត់ធ្ងន់ថា សកម្មភាពនេះមិនកំណត់ចំពោះអ្នកគាំទ្រក្នុងស្រុកទេ ដោយកត់សម្គាល់ថា សហគមន៍អ្នកគាំទ្រអន្តរជាតិ ក៏ចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងផងដែរ។

សហជីពអ្នកគាំទ្របាននិយាយថា នេះគឺជាចលនាស្ម័គ្រចិត្តដើម្បីការពារសិទ្ធិរបស់តារាសម្តែងកូរ៉េ និងរក្សាវប្បធម៌អ្នកគាំទ្រឲ្យ​នៅ​ល្អ​​។ ពួកយើងនឹងមិនអត់ឱនចំពោះការវាយប្រហារផ្ទាល់ខ្លួន ឬការអត្ថាធិប្បាយបង្ខូចកេរ្តិ៍ឈ្មោះដែលក្លែងបន្លំជាសេរីភាពនៃការបញ្ចេញមតិនោះទេ។ គ្មានការយោគយល់នឹងត្រូវបានបង្ហាញនោះទេ។ ពួកគេបានបន្ថែមថា ពួកគេបានប្រមូលភ័ស្តុតាងយ៉ាងទូលំទូលាយ រួមទាំងការអត្ថាធិប្បាយព្យាបាទ រូបភាពដែលក្លែងបន្លំ និងការបង្ហោះប្រឌិត ដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិតក្នុងរយៈពេលជាច្រើនខែ។

ទន្ទឹមគ្នានោះដែរ សូម្បីតែភ្នាក់ងាររបស់ Kim Soo Hyun គឺផលិតកម្ម Gold Medalist ក៏បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់នៅថ្ងៃទី ១៥ ខែមេសា ដោយបញ្ជាក់ថា ការរំពឹងទុកដោយគ្មានមូលដ្ឋាន និងការអះអាងដែលមិនត្រូវបានផ្ទៀងផ្ទាត់កំពុងត្រូវបានបង្ហោះម្តងហើយម្តងទៀតតាមអ៊ីនធឺណិត ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់សិល្បករ។ ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់ថែមទៀតថា ខ្លួន​បាន​ដាក់​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ និង​ប្រមាថ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធរួចរាល់ហើយ។

ជាងនេះទៅទៀត កាលពីខែមុន ភាគីរបស់តួប្រុសកូរ៉េក៏បានប្តឹងទាមទារសំណងការខូចខាតចំនួន ១២ ពាន់លានវ៉ុន (ប្រហែល ៨.៧ លានដុល្លារអាមេរិក) ប្រឆាំងនឹងគ្រួសាររបស់តារាសម្តែងស្រី អ្នកនាង Kim Sae Ron ដែលបានស្លាប់​ទៅ​ហើយ​នោះ និងប្រតិបត្តិករនៃបណ្តាញ YouTube Garosero Research Institute (HoverLab) នាពេលកន្លងមកដែរ។

ចំណាត់ការផ្លូវច្បាប់បានមកពីការអះអាងដែលធ្វើឡើងដោយក្រុមគ្រួសាររបស់ នាង Kim Sae Ron និងវិទ្យាស្ថានស្រាវជ្រាវ Garosero ដែលបានចោទប្រកាន់ថា Kim Soo Hyun មានទំនាក់ទំនងស្នេហាជាមួយ Kim Sae Ron ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២១ ដោយចាប់ផ្តើមពីពេលដែលនាងនៅជាអនីតិជនម្ល៉េះ​។ ពួកគេបានបង្ហាញភស្តុតាងដែលសន្មត់ថា រួមមានសំបុត្រសរសេរដោយដៃរបស់ Kim Soo Hyun អំឡុងពេលបំពេញកាតព្វកិច្ចយោធា និងរូបថតដែលគាត់ថើបនាងនៅលើថ្ពាល់។

ជាការឆ្លើយតប Gold Medalist បានបំភ្លឺកាលពីថ្ងៃទី ១៤ ខែមីនា ថា តារាសម្ដែងជួរមុខកូរ៉េបានណាត់ជួប Kim Sae Ron បន្ទាប់ពីនាងពេញវ័យប៉ុណ្ណោះ ជាពិសេសចាប់ពីរដូវក្តៅឆ្នាំ ២០១៩ ដល់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២០។ សូម្បីតែ Kim Soo Hyun ផ្ទាល់បានលើកឡើងពីបញ្ហានេះក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៣១ ខែមីនា ដោយនិយាយថា ខ្លួនមិនមានទំនាក់ទំនងជាមួយនាងទេ កាលតារាស្រីនៅជាអនីតិជន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គូស្នេហ៍តារាចិន Lu Han និង Guan Xiaotong សង្ស័យថាបែកគ្នា​មែនទែន​ហើយ​

The post អ្នកគាំទ្រ Kim Soo Hyum បង្កើត​បណ្តាញ​ការ​ពារ​តារាសំណព្វ ដោយ​​​គំរាម​ប្តឹង​តាមផ្លូវច្បាប់​ appeared first on Kampuchea Thmey Daily.