រដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះបូមស្ដារប្រព័ន្ធ​លូ​បញ្ចៀសការជន់លិច

ដោយសារប៉ុន្មានថ្ងៃមុននេះមានភ្លៀងបានធ្លាក់មកផ្ទួនៗគ្នាធ្វេីឲ្យតំបន់មួយចំនួនក្នុងមូលដ្ឋានបាន... The post រដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះបូមស្ដារប្រព័ន្ធ​លូ​បញ្ចៀសការជន់លិច appeared first on Kampuchea Thmey Daily.

រដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះបូមស្ដារប្រព័ន្ធ​លូ​បញ្ចៀសការជន់លិច

នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ ព្រមទាំងក្រុមប្រឹក្សាសង្កាត់ លោកមេភូមិសហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ​ បានចុះបូមស្តាប្រព័ន្ធលូជូនប្រជាពលរដ្ឋនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ដេីម្បីសម្រួលចរន្តទឹកហូរបញ្ចៀសការជន់លិច។

លោក​ វ៉ា​ សាវឿន ចៅសង្កាត់ចោមចៅទី៣​ បានប្រាប់ឲ្យដឹងថា​ ដោយសារប៉ុន្មានថ្ងៃមុននេះមានភ្លៀងបានធ្លាក់មកផ្ទួនៗគ្នាធ្វេីឲ្យតំបន់មួយចំនួនក្នុងមូលដ្ឋានបានការស្ទះនូវចរន្តទឹកហូរ និងដោយមានការស្នេីសុំពីប្រជាពលរដ្ឋទេីបលោកបា​នសហការជាមួយក្រុមការរបស់សាលារាជធានីភ្នំពេញ នាំយករថយន្តបូមលូមកបូមស្តារដេីម្បីសម្រួលដល់ចរន្តទឹកហូរលឿន។

លោក​ វ៉ា​ សាវឿន​ តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ទាំងមូល​ សូមថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង​លោក​ សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូន​ លោក សក់ ចាន់កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងក្រុមការងារ​ រាជធានីភ្នំពេញ ដែលបានផ្តល់រថយន្តសម្រាប់បូមលូទាន់ពេលវេលា។
ជាមួយគ្នានោះផងដែរលោក​ ចៅសង្កាត់ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវចៀសវាងបោះចោលគ្មានសណ្តាប់ធ្នាប់​អាចបង្កការស្ទះចរន្តទឹកហូរ៕

អត្ថបទ៖ សុខា

The post រដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះបូមស្ដារប្រព័ន្ធ​លូ​បញ្ចៀសការជន់លិច appeared first on Kampuchea Thmey Daily.