អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ធនាគារ អេស៊ីលីដាជាធនាគារពាណិជ្ជទីមួយដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូល បត្រកម្ពុជា The post អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១ appeared first on Kampuchea Thmey Daily.

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ធនាគារ អេស៊ីលីដាជាធនាគារពាណិជ្ជទីមួយដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូល បត្រកម្ពុជា បានទទួលការគាំទ្រយ៉ាងច្រើនពីវិនិយោគិនគុណវុឌ្ឍិសម្រាប់ការធ្វើបរិវិសកម្មរបស់ខ្លួនក្នុងដំណាក់កាលទីមួយក្នុងការបញ្ជាទិញគិតជាទឹកប្រាក់ជាង៨៥លានដុល្លារ សម្រាប់ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំដែលខ្លួនគ្រោងកៀរគរទុនឱ្យបានប្រមាណ១០០លានដុល្លារ។

កាលពីដើមខែមករា ​ធនាគារ អេស៊ីលីដា ​បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំ នៅលើCSX សម្រាប់ប្រើប្រាស់ជាដើមទុន សកម្មភាពធនាគារទូទៅ និងគោលដៅសាជីវកម្មផ្សេងៗទៀត របស់ធនាគារ អេស៊ីលីដា។

​បើយងតាមសេចក្តីជូនដំណឹងរបស់អេស៊ីលីដាកាលពីថ្ងៃទី២៤៖«ការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ីមានគម្រោងរៀបចំធ្វើបរិវិសកម្មដំណាក់កាលទីមួយ ប្រកបដោយជោគជ័យ ដែលមានវិនិយោគិនគុណវុឌ្ឍិបញ្ជាទិញសញ្ញាបណ្ណស្មើនឹង ៨៥,៨៣៧លានដុល្លារអាមេរិក ដែលជាលទ្ធផលទទួលបានទំនុកចិត្ត​ និងការជឿជាក់ពីវិនិយោគិនលើធនាគារ អេស៊ីលីដា លើសការរំពឹងទុក»។

សម្រាប់ការធ្វើបរិវិសកម្មទៅលើចំនួនសញ្ញាបណ្ណបន្ទាប់បន្សំដំណាក់កាលទីពីរនាពេលបន្ទាប់។

​លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយតករមូលបត្រកម្ពុជា បានថ្លែងមកកាន់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា ការអនុញ្ញាតរបស់ NBC គឺជាការបើកផ្លូវដល់អេស៊ីលីដាក្នុងការរៀបចំនីតិវិធីបន្តដើម្បីធ្វើការបោះផ្សាយនូវសញ្ញាបណ្ណបន្ទាប់បន្សំនេះជាផ្លូវការ។

លោកបានថ្លែងថា៖«សម្រាប់សញ្ញាបណ្ណបន្ទាប់បន្សំនេះគឺប្រភេទមួយនៃសញ្ញាបណ្ណទូទៅ ដែលជាធម្មតាដែលភាគច្រើនត្រូវបានបោះផ្សាយដោយគ្រឹះស្ថានធនាគារដែលជាការកំណត់អាទិភាពនៃស្ថាប័នទាំងនោះក្នុងការបោះផ្សាយ»។​

 កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ធនាគារអេស៊ីលីបានធ្វើការបោះផ្សាយមូលតប្រ​កម្មសិទ្ធិម្តងរួចទៅហើយនៅ CSX ដោយប្រមូលទុនបានចំនួន ១៧,៥ លានដុល្លារ៕

The post អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១ appeared first on Kampuchea Thmey Daily.