តាមដងផ្លូវសាធារណៈនៅរាជធានីភ្នំពេញ តុបតែងលើកបដា ត្រៀមរំលឹកខួប ៤៦ ឆ្នាំ ទិវាជ័យជម្នះ ៧ មករា
នៅតាមដងផ្លូវសាធារណៈ នៅលើស្ពាន ស្ពានអាកាសនិងនៅតាមបណ្តាសួនច្បារ...... The post តាមដងផ្លូវសាធារណៈនៅរាជធានីភ្នំពេញ តុបតែងលើកបដា ត្រៀមរំលឹកខួប ៤៦ ឆ្នាំ ទិវាជ័យជម្នះ ៧ មករា appeared first on Kampuchea Thmey Daily.
រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចាត់ចែងផ្នែកជំនាញពាក់ព័ន្ធរៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) នៅតាមដងផ្លូវសាធារណៈ នៅលើស្ពាន ស្ពានអាកាសនិងនៅតាមបណ្តាសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ ខណៈបុណ្យជាតិជាប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាមួយនេះបានកំពុងខិតជិតមកដល់។
បុណ្យខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី ០៧ មករាឆ្នាំ២០២៥ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ក្នុងខណ្ឌចំកាមនដោយមានសមាជិកចូលរួមជាង ២ ម៉ឺននាក់។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងកម្មវិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករានេះ កាលពីថ្ងៃទី ៣១ ធ្នូ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូននិងជោគជ័យ។
លោក អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌ ១៤ សង្កាត់ ទាំង ១០៥ បំផុសប្រជាពលរដ្ឋឲ្យចងឬលើកទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសំអាតអនាម័យបរិស្ថានឲ្យបានស្អាត។
រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់និងរួចជាស្រេចដើម្បីទទួលអំណរសាទរទិវាជ័យជំនៈ ៧ មករាលើកទី ៤៦ នេះ។ ថ្ងៃរំដោះ ៧មករា ១៩៧៩ បានក្លាយជាបុណ្យជាតិសំរាប់ប្រជាជាតិខ្មែរទូទាំងប្រទេស ជាថ្ងៃផ្តល់កំណើតទី ២ ដល់ប្រជាជនកម្ពុជាដែលបានរំលឹកដល់ប្រជាជនកម្ពុជាមិនអាចបំភ្លេចបានពីសោកនាកម្មក្នុងរបបប្រល័យពូជសាសន៏ខ្មែរក្រហម ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ដែលបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣ លាននាក់ និងបន្សល់ទុកក្មេងកំព្រា ស្ត្រីមេម៉ាយ អ្នកមានជំងឺប្រចាំកាយរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកនៃឯកនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍពេញលេញជាលើកដំបូងក្នុងរយះពេលប្រមាណ ៥០០ ឆ្នាំ និងបន្តពូនជ្រុំសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
រដ្ឋបាលរាជធានីភ្នំពេញក្រៅពីការកែលម្អរសោភណ្ឌភាពទីក្រុង ពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ដើម្បីចូលរួមអបអរសាទរទិវាបុណ្យជាតិ ៧ មករា ដោយលើកកំពស់កិត្យានុភាព និងកិត្តិយសជាតិឲ្យសក្ត័សមជាថ្ងៃកំណើតទី ២របស់យើងទាំងអស់គ្នា។ ដោយឡែកសមិទ្ធិផល និងស្នាដៃខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននាពេលកន្លងមក បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គមឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ក្រោមម្លប់សន្តិភាពដែលធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានសក្កានុពលប្រកួតប្រជែង និងអភិវឌ្ឍន៏ឈានឡើងលើគ្រប់វិស័យ៕
អត្ថបទ៖ ស្រីរ័ត្ន
The post តាមដងផ្លូវសាធារណៈនៅរាជធានីភ្នំពេញ តុបតែងលើកបដា ត្រៀមរំលឹកខួប ៤៦ ឆ្នាំ ទិវាជ័យជម្នះ ៧ មករា appeared first on Kampuchea Thmey Daily.