រុស្ស៊ីផ្ដល់អាហារូបករណ៍៣កន្លែងសម្រាប់ជំនាញទាក់ទងនឹងនុយក្លេអ៊ែរស៊ីវិលដល់និស្សិតកម្ពុជា
រដ្ឋសហព័ន្ធរុស្ស៊ីបានសម្រេចផ្ដលអាហារូបករណ៍ចំនួន៤០កន្លែងដល់សិស្ស និស្សិតកម្ពុជា ទៅសិក្សាជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសរុស្ស៊ី។ The post រុស្ស៊ីផ្ដល់អាហារូបករណ៍៣កន្លែងសម្រាប់ជំនាញទាក់ទងនឹងនុយក្លេអ៊ែរស៊ីវិលដល់និស្សិតកម្ពុជា appeared first on Kampuchea Thmey Daily.
រដ្ឋសហព័ន្ធរុស្ស៊ីបានសម្រេចផ្ដលអាហារូបករណ៍ចំនួន៤០កន្លែងដល់សិស្ស និស្សិតកម្ពុជា ទៅសិក្សាជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសរុស្ស៊ី។
ក្នុងសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសហព័ន្ធរុស្ស៊ី សម្រាបឆ្នាំសិក្សា ២០២៥-២០២៦ ក្រសួងអប់រំឱ្យដឹងថាក្នុងអាហារូបករណ៍៤០កន្លែងនោះ មាន១កន្លែងសម្រាប់ជំនាញទាក់ទងនឹងសិល្បៈ ៣កន្លែងទាក់ទងនឹងជំនាញនុយក្លេអ៊ែរស៊ីវិល និង៣៦កន្លែងទាក់ទងនឹងវេជ្ជសាស្ត្រ វិស្វកម្មយន្តហោះ មេកានិក ស្ថាបត្យកម្ម នីតិសាស្ត្រ កសិកម្មជាដើម។
បេក្ខជនដែលមានបំណងចូលរួមកម្មវិធីអាហារូបករណ៍នេះត្រូវចុះឈ្មោះតាមរយៈ https://education-in-russia.com រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឬអាចទាក់ទងទៅកាន់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីនៅមហាវិថីព្រះនរោត្តម ទល់មុខក្រុងអប់រំបាន៕
The post រុស្ស៊ីផ្ដល់អាហារូបករណ៍៣កន្លែងសម្រាប់ជំនាញទាក់ទងនឹងនុយក្លេអ៊ែរស៊ីវិលដល់និស្សិតកម្ពុជា appeared first on Kampuchea Thmey Daily.