អាមេរិក និងចិន ព្រមគ្នាផ្អាកអនុវត្តពន្ធ ៩០ ថ្ងៃ និង​ទម្លាក់ពន្ធ​ត្រឹម ១១៥%

នេះគឺជាជំហានដ៏ធំនៃការបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចចិន​ និងអាមេរិក ដែលបាន​ធ្លាក់ចុះទៅក្នុងសង្រ្គាមពន្ធ The post អាមេរិក និងចិន ព្រមគ្នាផ្អាកអនុវត្តពន្ធ ៩០ ថ្ងៃ និង​ទម្លាក់ពន្ធ​ត្រឹម ១១៥% appeared first on Kampuchea Thmey Daily.

អាមេរិក និងចិន ព្រមគ្នាផ្អាកអនុវត្តពន្ធ ៩០ ថ្ងៃ និង​ទម្លាក់ពន្ធ​ត្រឹម ១១៥%

សហរដ្ឋអាមេរិក និងចិន​ នៅថ្ងៃចន្ទនេះ បាន​ប្រកាសពីការ​ព្រមព្រៀងគ្នា​ផ្អាកការអនុវត្តពន្ធខ្ពស់កប់ពពករយៈពេល ៩០ ថ្ងៃសិន ក៏ដូចជាព្រមគ្នាលើការកាត់បន្ថយអត្រាពន្ធមកត្រឹម ១១៥ ភាគរយ ក្រោយមន្រ្តីជាន់ខ្ពស់ទាំង ២ ជួបប្រជុំចរចាគ្នានៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស កាលពីចុងសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNN។

ក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយ​នារសៀលម៉ោង ២ នេះ (ម៉ោងនៅទីក្រុងភ្នំពេញ) ពន្ធ​អាមេរិក​ ១៤៥ ភាគរយ លើទំនិញចិន នឹងទម្លាក់ចុះ ៣០ ភាគរយ មកត្រឹម ១១៥ ភាគរយ ខណៈពន្ធចិន ១២៥ ភាគរយ លើទំនិញអាមេរិក នឹងទម្លាក់ចុះ ១០ ភាគរយ មកត្រឹម ១១៥ ភាគរយ​ ដូចគ្នា។ ការសម្រេចថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៤ ឧសភា តទៅ។

គេមើលឃើញថា នេះគឺជាជំហានដ៏ធំនៃការបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចចិន​ និងអាមេរិក ដែលបាន​ធ្លាក់ចុះទៅក្នុងសង្រ្គាមពន្ធរាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាចនៅចុងខែមករា ដើមឆ្នាំ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងតំណាងសភា​ពាណិជ្ជកម្មអាមេរិក លោក​ Jamieson Greer ក្រោយការចរចាជាមួយមន្រ្តីជាន់ខ្ពស់ចិន​កាលពីចុងសប្ដាហ៍ នៅទីក្រុងហ្សឺណែវ

ការព្រមព្រៀមថ្មី ធ្វើឡើងក្រោយ​មន្រ្តីជាន់ខ្ពស់អាមេរិក ​រួមមានរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងតំណាងសភា​ពាណិជ្ជកម្មអាមេរិក លោក​ Jamieson Greer បានជួបចរចាពន្ធជាមួយមន្រ្តីជាន់ខ្ពស់ចិន ដឹកនាំដោយ​ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng។

ក្រៅតែពីការផ្អាកការអនុវត្តពន្ធ ៩០ ថ្ងៃ និងការទម្លាក់អត្រាពន្ធ សហរដ្ឋអាមេរិក និងចិន​ ក៏បាន​និយាយផងដែរ ​ពួកគេក៏នឹង «បង្កើតយន្តការដើម្បីបន្តការពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម»៕

The post អាមេរិក និងចិន ព្រមគ្នាផ្អាកអនុវត្តពន្ធ ៩០ ថ្ងៃ និង​ទម្លាក់ពន្ធ​ត្រឹម ១១៥% appeared first on Kampuchea Thmey Daily.