អាមេរិក កំពុងពិចារណាកាត់បន្ថយ ពន្ធលើប្រទេសចិន មកត្រឹម៥០ភាគរយ
បរទេស៖ សារព័ត៌មាន New York Post បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដោយ ដកស្រង់ប្រភពដែលដឹង អំពីបញ្ហានេះថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងគិតគូរផែនការកាត់ បន្ថយពន្ធដ៏ធំ ដែលបានដាក់ពីមុនមកលើទំនិញដែលនាំចូលពីប្រទេសចិន។ វិធានការនេះ ត្រូវបានគេរាយការណ៍ថា នឹងចូលជាធរមានភ្លាមៗនៅសប្តាហ៍ក្រោយ ហើយនៅតែជាធរមាន ក្នុងអំឡុងពេលកិច្ចចរចា ពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន និងសហរដ្ឋអាមេរិក គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃសៅរ៍នៅទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីធ្វើការចរចា ខណៈដែលប្រទេស ដែលមាន សេដ្ឋកិច្ចធំជាងគេលើពិភពលោក ស្វែងរកការបន្ធូរបន្ថយភាពតានតឹង ដែលបណ្តាល ឱ្យមានការហ៊ុមព័ទ្ធ ពាណិជ្ជកម្មទៅវិញទៅមក។ កាសែត New York Post បានដកស្រង់ប្រភពជិតស្និទ្ធនឹងការចរចា ដែលបាននិយាយថា ពន្ធនាំចូល 145% របស់ចិននឹងត្រូវកាត់មកនៅចន្លោះពី 50% ទៅ 54%។ ប្រភពមួយប្រាប់កាសែតថា ពន្ធពាណិជ្ជកម្មលើប្រទេសជិតខាងអាស៊ីខាងត្បូងអាចនឹងត្រូវកាត់មកត្រឹម ២៥%។ ការអត្ថាធិប្បាយលើការកាត់បន្ថយ […]

បរទេស៖ សារព័ត៌មាន New York Post បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដោយ ដកស្រង់ប្រភពដែលដឹង អំពីបញ្ហានេះថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងគិតគូរផែនការកាត់ បន្ថយពន្ធដ៏ធំ ដែលបានដាក់ពីមុនមកលើទំនិញដែលនាំចូលពីប្រទេសចិន។ វិធានការនេះ ត្រូវបានគេរាយការណ៍ថា នឹងចូលជាធរមានភ្លាមៗនៅសប្តាហ៍ក្រោយ ហើយនៅតែជាធរមាន ក្នុងអំឡុងពេលកិច្ចចរចា ពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន និងសហរដ្ឋអាមេរិក គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃសៅរ៍នៅទីក្រុងហ្សឺណែវប្រទេសស្វីស ដើម្បីធ្វើការចរចា ខណៈដែលប្រទេស ដែលមាន សេដ្ឋកិច្ចធំជាងគេលើពិភពលោក ស្វែងរកការបន្ធូរបន្ថយភាពតានតឹង ដែលបណ្តាល ឱ្យមានការហ៊ុមព័ទ្ធ ពាណិជ្ជកម្មទៅវិញទៅមក។
កាសែត New York Post បានដកស្រង់ប្រភពជិតស្និទ្ធនឹងការចរចា ដែលបាននិយាយថា ពន្ធនាំចូល 145% របស់ចិននឹងត្រូវកាត់មកនៅចន្លោះពី 50% ទៅ 54%។ ប្រភពមួយប្រាប់កាសែតថា ពន្ធពាណិជ្ជកម្មលើប្រទេសជិតខាងអាស៊ីខាងត្បូងអាចនឹងត្រូវកាត់មកត្រឹម ២៥%។
ការអត្ថាធិប្បាយលើការកាត់បន្ថយ ដែលបានរាយការណ៍នេះ ត្រូវបានអ្នកនាំពាក្យ សេតវិមានលោក Kush Desai បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចិត្តណា មួយលើពន្ធគយនឹងកើតឡើង ដោយផ្ទាល់ពីប្រធានាធិបតី ដោយបន្ថែមថា “អ្វីផ្សេងទៀតគ្រាន់តែជាការរំពឹងទុក” ៕
ប្រែប្រួលៈ ណៃ តុលា