អាជ្ញាធរ កាត់ទម្លាក់បណ្ដាញខ្សែកាបអុបទិក ចំនួន ៤០ ខ្សែ ដើម្បីលើកសោភណភាពរាជធានី

អាជ្ញាធរ កាត់ទម្លាក់បណ្ដាញខ្សែកាបអុបទិក ចំនួន ៤០ ខ្សែ... The post អាជ្ញាធរ កាត់ទម្លាក់បណ្ដាញខ្សែកាបអុបទិក ចំនួន ៤០ ខ្សែ ដើម្បីលើកសោភណភាពរាជធានី appeared first on Kampuchea Thmey Daily.

អាជ្ញាធរ កាត់ទម្លាក់បណ្ដាញខ្សែកាបអុបទិក ចំនួន ៤០ ខ្សែ ដើម្បីលើកសោភណភាពរាជធានី

នា​ព្រឹក​ថ្ងៃ​ទី​ ១២​ កុម្ភៈ​នេះ លោក ឯក ឃុន​ដឿន អភិបាលរង​រាជធានី តំណាង លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ និង ​លោក​ គៀង ល័ក្ស អភិបាល​ខណ្ឌ​ចំការមន បាន​ដឹកនាំ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ធ្វើ​សកម្មភាព កាត់​ទម្លាក់​បណ្ដាញ​ខ្សែ​កាប​អុបទិក លើ​អាកាស មក​រត់​ចូល​ក្នុង​បណ្ដាញ​បំពង់​ក្រោម​ដី​វិញ​ នៅលើ​ផ្លូវ​លេខ​ ៤៦៦ ​និង​វិថី​ព្រះ​ត្រសក់​ផ្អែម (​ផ្លូវ​លេខ ៦៣) ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ដើម្បី​លើក​កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ល្អ​ស្រស់បំព្រង។

លោក ឯក ឃុន​ដឿន បាន​មានប្រសាសន៍​លើកឡើងថា ក្រុមការងារ​ដែល​ចុះមក​កាត់​ទម្លាក់​បណ្តាញ​ខ្សែ​កាប​អុបទិក​ខាងលើនេះ ​ធ្វើឡើង​ទៅតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការ​កាត់​ទម្លាក់​បណ្តាញ​ខ្សែ​កាប​អុបទិក លើ​អាកាស​ មក​រត់​ចូល​ក្នុង​បណ្ដាញ​បំពង់​ក្រោម​ដី​វិញ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

នា​ឱកាស​នោះ លោក ឯក ឃុន​ដឿន បាន​ណែនាំ​ឱ្យ​ដក​បង្គោល​ភ្លើង​នៅ​លើ​ផ្លូវ​លេខ ៤៦៦ មុខ​សាលា​ភូមិន្ទ​រដ្ឋបាល និង​នៅមុខ​ក្រសួងមហាផ្ទៃ ដោយសារ​បណ្ដាញ​ខ្សែ​កាប​អុបទិក​បាន​កាត់​ទម្លាក់​ហើយ។

លោក​បន្ត​ថា ការ​កាត់​ទម្លាក់​បណ្ដាញ​ខ្សែ​កាប​អុបទិក​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​នៅលើ​ផ្លូវ​ចំនួន​ ៤០​ ខ្សែ ក្នុងនោះ​រួមមាន ​៖ ខ្សែ​ទី​១ (​ផ្លូវ​លេខ ៤៦៦) ​ទី​២ វិថី​ព្រះ​ត្រសក់ផ្អែម (​ផ្លូវ​លេខ ៦៣) ទី​៣ ផ្លូវ​លេខ ៥៧ ទី​៤ វិថី​ព្រះអង្គ​យុគន្ធរ (​ផ្លូវ​លេខ ១៩) ​ទី​៥ (​ផ្លូវ​លេខ ២១៤)​ ទី​៦ វិថី​ឧកញ៉ា​ទេព​ផន (​ផ្លូវ​លេខ ១៨២) ទី​៧ (​ផ្លូវ​លេខ ២១៧) (​ផ្លូវ​លេខ​២១៥) ​ទី​៨ (​ផ្លូវ​លេខ​១៦៩) ទី​៩-​មហាវិថី​សម្តេច​មុនី​រ៉េត និង​មហាវិថី​ហ្សា​ល​ដឺ​ហ្គោល (​ផ្លូវ​លេខ​២១៧)​ ទី​១០ វិថី​ឧកញ៉ា​ឃ្លាំងមឿង (​ផ្លូវ​លេខ​៧០) និង​ផ្លូវ​លេខ ២៧៣​ ទី​១១ ផ្លូវ​លេខ ៥១៦ ទី​១២-​ផ្លូវ​លេខ ៣១៥​ ទី​១៣-​ផ្លូវ​លេខ ៥៦៦​ ទី​១៤-ផ្លូវ​លេខ ៥៩២ ទី​១៥-​ផ្លូវ​លេខ ១៩៨៦ ទី​១៦-​កំណាត់​ផ្លូវ​ក្រវាត់​ក្រុង​ទី​២ មហាវិថី​មិត្តភាព​ភ្នំពេញ​-​ហាណូយ (ផ្លូវ​លេខ​១០១៩) ទី​១៧-​វិថី​ឧកញ៉ា នូ កន (​ផ្លូវ​លេខ ១០៥) ទី​១៨ ផ្លូវ​លេខ​៤៨៨ ទី​១៩ មហាវិថី​សាធារណរដ្ឋ​ប៉ូឡូញ និង​វិថី​សម្តេចព្រះ​មង្គល ទេ​ព្វា​ចា​រ្យ អ៊ុម ស៊ុម (​ផ្លូវ​លេខ​១៦៣) ទី​២០ ផ្លូវ​លេខ​១១៣ ទី​២១ ផ្លូវ​លេខ​៤៣២ ទី​២២ ផ្លូវ​លេខ​១៩៩​ទី​២៣ ផ្លូវ​លេខ​៣១០ ទី​២៤ ផ្លូវ​លេខ​៣៦០​ទី​២៥ ផ្លូវ​លេខ​៣៤៨ ទី​២៦ ផ្លូវ​លេខ​៤៧​ ទី​២៧ ផ្លូវ​លេខ​៣៥៥ និង​វិថី សម្តេច ប៉ែន នុត និង​មហាវិថី សេនា​ប្រមុខ​គីម​អ៊ី​ល​ស៊ុ​ង (​ផ្លូវ​លេខ​២៨៩) ​ទី​២៨ ផ្លូវ​លេខ​៣៣៧​ ទី​២៩ មហាវិថី​ចោមចៅ​ ទី​៣០ ផ្លូវ​លេខ ១០០៣ ​ទី​៣១ វិថី​ឧកញ៉ា ម៉ុង ឫទ្ធី (​ផ្លូវ​លេខ​១៩២៨) ទី​៣២ ផ្លូវជាតិ​លេខ​៦ ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ទី​៣៣ ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ទី​៣៤ ​ផ្លូវ​លេខ​៥៩៨ ទី​៣៥ ​ផ្លូវជាតិ​លេខ​១ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំ​ពេញ ទី​៣៦​ ផ្លូវជាតិ​លេខ​២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី​៣៧ ផ្លូវ​លេខ​៣៧១​ ទី​៣៨ ផ្លូវ​លេខ​៣៧១ (​សឡា​)​ ទី​៣៩ ​ផ្លូវជាតិ​លេខ​៤ ក្នុង​ភូមិសាស្ត្រ​រាជធានី ភ្នំពេញ ទី​៤០ មហាវិថី​ឈ្នះ​ឈ្នះ (​ផ្លូវ​ទំនប់​កប់​ស្រូវ​)។

ប្រជាពលរដ្ឋ​ចំនួន ​៤​ នាក់ រស់នៅ ​និង​ធ្វើ​អាជីវកម្ម​នៅលើ​វិថី​ព្រះ​ត្រសក់ផ្អែម (​ផ្លូវ​លេខ ៦៣) ដែល​ទី​១ មាន​ លោក​ ប៊ុន សី អាយុ​ ៣៥ ​ឆ្នាំ ទី​២ លោក​ អេង វុត្ថា អាយុ ​៥៨ ​ឆ្នាំ ទី​៣ លោក មូល ម៉ា​ល័យ អាយុ ​៥៤ ​ឆ្នាំ​ និង​ទី​៤ លោកស្រី​ លឹម ផល្លា អាយុ​ ២៨ ​ឆ្នាំ បានលើកឡើង​ស្រដៀង​គ្នា​ថា ពួកគាត់​ពិតជា​សាទរ និង​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​កាត់​ទម្លាក់​បណ្តាញ​ខ្សែ​កាប​អុបទិក​នេះ ដោយ​កន្លងមក​បណ្តាញ​ខ្សែ​កាប​អុបទិក​តែង​បង្កឱ្យមាន​អគ្គិភ័យ បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ។ បន្ថែម​ពី​លើ​នេះ ការ​កាត់​បណ្តាញ​ខ្សែ​កាប​អុបទិក​នេះ ក៏បាន​លើកកម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ល្អ​ស្រស់បំព្រង​ផង​ដែរ៕

អត្ថបទ ៖ ស្រីរ័ត្ន

The post អាជ្ញាធរ កាត់ទម្លាក់បណ្ដាញខ្សែកាបអុបទិក ចំនួន ៤០ ខ្សែ ដើម្បីលើកសោភណភាពរាជធានី appeared first on Kampuchea Thmey Daily.