អតីតមេបញ្ជាការណាតូ ព្យាករណ៍អំពីរបៀបដែលជម្លោះ នៅអ៊ុយក្រែនអាច នឹងត្រូវបានបញ្ចប់
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTលោក James Stavridis អតីតមេបញ្ជាការណាតូបានព្យាករណ៍ថា ជម្លោះអ៊ុយក្រែននឹងបញ្ចប់ ដោយរុស្ស៊ីដណ្តើមយកទឹកដីប្រហែលមួយភាគប្រាំ នៃទឹកដីមុនឆ្នាំ២០១៤ របស់ប្រទេសនេះ។ លោកStavridis ដែលជាឧត្តមនាវីចូលនិវត្តន៍ និងដែលតែងតែបង្ហាញមុខតាមទូរទស្សន៍ ដើម្បីចែករំលែកការយល់ដឹងរបស់គាត់ អំពីកិច្ចការអន្តរជាតិបានប្រាប់ CNN របស់ Michael Smerconish កាលពីថ្ងៃសៅរ៍ថាអ៊ុយក្រែន ក៏អាចចូលរួមជាមួយសហភាពអឺរ៉ុបផងដែរ។ លោក Savridis បានអះអាងទៀតថា៖ លោក Putin នឹងមិនចូលចិត្តតំបន់ទាំងនោះ ទេដូចជាជនជាតិអ៊ុយក្រែន នឹងស្អប់ផ្នែកដែល Putin កាន់កាប់ ២០ ភាគរយនៃទៀតប្រទេសរបស់ពួកគេផងដែរ ប៉ុន្តែយ៉ាងណាក្តីវាគឺជាផ្នែកនៃការចរចា។ លោក Stavridis បាននិយាយផងដែរថា ប្រសិនបើប្រធានាធិបតីជាប់ឆ្នោត Donald Trump អាចបញ្ចប់ជម្លោះអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងនោះ គាត់នឹងក្លាយជាអ្នកបោះឆ្នោតដំបូងគេ សម្រាប់រង្វាន់ណូបែលសន្តិភាពរបស់គាត់។ គួរឲ្យដឹងដែរថាលោក Trump ធ្លាប់បានអះអាងថា គាត់អាចបញ្ចប់ជម្លោះក្នុងរយៈពេល ២៤ម៉ោងដំបូង នៃតំណែងប្រធានាធិបតីរបស់គាត់ ប៉ុន្តែដោយមិនបានបញ្ជាក់លម្អិត ពីវិធីពិតប្រាកដនោះទេ ៕ ប្រែសម្រួល៖ […]
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTលោក James Stavridis អតីតមេបញ្ជាការណាតូបានព្យាករណ៍ថា ជម្លោះអ៊ុយក្រែននឹងបញ្ចប់ ដោយរុស្ស៊ីដណ្តើមយកទឹកដីប្រហែលមួយភាគប្រាំ នៃទឹកដីមុនឆ្នាំ២០១៤ របស់ប្រទេសនេះ។
លោកStavridis ដែលជាឧត្តមនាវីចូលនិវត្តន៍ និងដែលតែងតែបង្ហាញមុខតាមទូរទស្សន៍ ដើម្បីចែករំលែកការយល់ដឹងរបស់គាត់ អំពីកិច្ចការអន្តរជាតិបានប្រាប់ CNN របស់ Michael Smerconish កាលពីថ្ងៃសៅរ៍ថាអ៊ុយក្រែន ក៏អាចចូលរួមជាមួយសហភាពអឺរ៉ុបផងដែរ។
លោក Savridis បានអះអាងទៀតថា៖ លោក Putin នឹងមិនចូលចិត្តតំបន់ទាំងនោះ ទេដូចជាជនជាតិអ៊ុយក្រែន នឹងស្អប់ផ្នែកដែល Putin កាន់កាប់ ២០ ភាគរយនៃទៀតប្រទេសរបស់ពួកគេផងដែរ ប៉ុន្តែយ៉ាងណាក្តីវាគឺជាផ្នែកនៃការចរចា។
លោក Stavridis បាននិយាយផងដែរថា ប្រសិនបើប្រធានាធិបតីជាប់ឆ្នោត Donald Trump អាចបញ្ចប់ជម្លោះអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងនោះ គាត់នឹងក្លាយជាអ្នកបោះឆ្នោតដំបូងគេ សម្រាប់រង្វាន់ណូបែលសន្តិភាពរបស់គាត់។
គួរឲ្យដឹងដែរថាលោក Trump ធ្លាប់បានអះអាងថា គាត់អាចបញ្ចប់ជម្លោះក្នុងរយៈពេល ២៤ម៉ោងដំបូង នៃតំណែងប្រធានាធិបតីរបស់គាត់ ប៉ុន្តែដោយមិនបានបញ្ជាក់លម្អិត ពីវិធីពិតប្រាកដនោះទេ ៕
ប្រែសម្រួល៖ ស៊ុន លី