​លោកស្រី ហារីស និង ដូណាល់ ត្រាំ ​ឃោសនា​នៅ​​ថ្ងៃចុងក្រោយ​នៅ​រដ្ឋ​ប្រទាញ​ប្រទង់​ North Carolina​ ដូច​គ្នា​​

​បេក្ខជនប្រធានាធិបតី​អាមេរិក​ បាន​ធ្វើ​​ដំណើរ​ទៅ​ដល់​រដ្ឋ North Carolina ដែល​ជា​ប្រទាញ​ប្រទង់​គ្នា​​សម្រាប់​​យុទ្ធ​នាការ​​​​ទាក់​ទាញ​អ្នក​គាំទ្រ​​នៅ​ថ្ងៃ​ចុង​ក្រោយ​... The post ​លោកស្រី ហារីស និង ដូណាល់ ត្រាំ ​ឃោសនា​នៅ​​ថ្ងៃចុងក្រោយ​នៅ​រដ្ឋ​ប្រទាញ​ប្រទង់​ North Carolina​ ដូច​គ្នា​​ appeared first on Kampuchea Thmey Daily.

​លោកស្រី ហារីស និង ដូណាល់ ត្រាំ ​ឃោសនា​នៅ​​ថ្ងៃចុងក្រោយ​នៅ​រដ្ឋ​ប្រទាញ​ប្រទង់​ North Carolina​ ដូច​គ្នា​​

បេក្ខជន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​​ដែល​កំពុង​ប្រជែង​យក​​កៅ​អី​​​នៅ​សេតវិមាន​​​ក្នុង​ការ​បោះឆ្នោត​លើក​ទី​៦១​នៅថ្ងៃទី​៥​ខែ​វិច្ឆិកា​ខាងមុខ​នេះ បាន​ធ្វើ​​ដំណើរ​ទៅ​ដល់​រដ្ឋ North Carolina ដែល​ជា​ប្រទាញ​ប្រទង់​គ្នា​​សម្រាប់​​យុទ្ធ​នាការ​​​​ទាក់​ទាញ​អ្នក​គាំទ្រ​​នៅ​ថ្ងៃ​ចុង​ក្រោយ​។

លោក ដូណាល់ ត្រាំ និង លោកស្រី កាម៉ាឡា ហារីស​ ក្នុង​ការ​ជជែក​ដេញដោល​កាល​ពី​ខែ​កញ្ញា​។

​​បេក្ខជន​​​ប្រធានាធិបតី​នៃ​​គណបក្សប្រជាធិបតេយ្យ​ គឺ​លោកស្រី កាម៉ាឡា ហារីស ( Kamala Harris) និងគណបក្សសាធារណរដ្ឋ ​គឺ​លោក ដូណាល់ ត្រាំ (Donald Trump) បាន​ធ្វើ​ដំណើរទៅកាន់រដ្ឋ North Carolina នៅថ្ងៃសៅរ៍​​សម្រាប់​យុទ្ធ​ការ​ចុងក្រោយ​​​ដើម្បីព្យាយាមដណ្តើមការគាំទ្រនៅក្នុងរដ្ឋ​ដ៏​​ប្រកួតប្រជែង​​​ស្ថិត​នៅ​ភាគអាគ្នេយ៍។

ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ជាប្រវត្តិសាស្រ្ត​​លើក​ទី​៦១​សម្រាប់​​ជ្រើសរើស​ប្រធានាធិបតី​ទី​៤៧ នៅ​សល់​ត្រឹមតែ​រយៈពេល​បីថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​ការ​បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក​ដែល​នឹង​ធ្វើ​ឡើង​នៅថ្ងៃទី​៥​ខែ​​វិច្ឆិកា​​ត្រូវ​ថ្ងៃ​អង្គារ​​សប្តាហ៍​ក្រោយ​នេះ​​។

តាមការ​ចេញ​ផ្សាយ​របស់​​ទីភ្នាក់​ងារ​ព័ត៌មាន​រ៉យទ័រ ការ​ឃោសនា​​រកអ្នក​គាំទ្រ​នៅ​រដ្ឋ North Carolina ​​​របស់​​អនុប្រធានាធិបតី ហារីស​ និងអតីតប្រធានាធិបតី ត្រាំ​ គឺ​ធ្វើ​ឡើង​​៤​លើក​ជាប់​ៗគ្នា ក្នុង​រដ្ឋ​ប្រទាញ​ប្រទង់គ្នា​​​​ទាំង​៧​​​សម្រាប់​អាណត្តិនេះ​​។

ថ្ងៃសៅរ៍ក៏ជាថ្ងៃចុងក្រោយនៃការបោះឆ្នោតមុនកាលកំណត់នៅរដ្ឋ North Carolina ដែលជាកន្លែងបោះឆ្នោតជាង ៣,៨​លានសន្លឹក ខណៈដែលតំបន់ភាគខាងលិចរបស់រដ្ឋនៅតែងើបឡើងវិញពីទឹកជំនន់ដ៏សាហាវរបស់ព្យុះសង្ឃរា​ Helene។

លោកស្រី ហារីស គ្រោងនឹងបង្ហាញខ្លួនជាមួយតារារ៉ុក Jon Bon Jovi នៅទីក្រុង Charlotte ដែលជាទីក្រុងធំបំផុតនៅរដ្ឋ North Carolina ដែលត្រូវបានចងភ្ជាប់ជាមួយរដ្ឋ Georgia សម្រាប់រង្វាន់ដ៏ធំបំផុតទីពីរនៃរដ្ឋ​ប្រទាញ​ប្រទង់​គ្នា​។ រដ្ឋនីមួយៗ​នេះ​មាន​​អង្គ​បោះឆ្នោត​​ ១៦​ ដែល​នឹង​​បន្ថែម​ទៅ​លើ​​​​​ចំនួន​អង្គបោះឆ្នោត​ដែល​ភាគី​និមួយៗ​ត្រូវ​ការ​ដើម្បី​​បង្គ្រប់​​ទៅកាន់​ចំនួន​២៧០​ដើម្បីឈ្នះ​​ការបោះឆ្នោត​​សម្រាប់​ការ​ដឹកនាំ​រដ្ឋាភិបាល​អាមេរិក​​៕​

ដោយ រ៉ាន់ រើយ​

The post ​លោកស្រី ហារីស និង ដូណាល់ ត្រាំ ​ឃោសនា​នៅ​​ថ្ងៃចុងក្រោយ​នៅ​រដ្ឋ​ប្រទាញ​ប្រទង់​ North Carolina​ ដូច​គ្នា​​ appeared first on Kampuchea Thmey Daily.