អង់គ្លេស ត្រៀមបញ្ជូនទ័ពទៅ អ៊ុយក្រែន
ក្នុងអត្ថបទដែលចុះផ្សាយនៅកាសែត Telegraph កាលពីថ្ងៃអាទិត្យទី១៦ខែកុម្ភៈឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបង្ហាញពីជំហរ... The post អង់គ្លេស ត្រៀមបញ្ជូនទ័ពទៅ អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

ក្នុងអត្ថបទដែលចុះផ្សាយនៅកាសែត Telegraph កាលពីថ្ងៃអាទិត្យទី១៦ខែកុម្ភៈឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបង្ហាញពីជំហរនិងប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនកងទ័ពទៅប្រទេសអ៊ុយក្រែន។

នេះគឺជាសេចក្តីប្រកាសយ៉ាងភ្ញាក់ផ្អើល ប៉ុន្តែយ៉ាងណាលោកបញ្ជាក់ថា កងទ័ពទាំងនោះគឺដើម្បីធានាសន្តិសុខ និងជាផ្នែកមួយនៃកងរក្សាសន្តិភាព ប្រសិនបើរុស្ស៊ី-អ៊ុយក្រែន ឈានដល់បទឈប់បាញ់។
លោកសរសេរថា «វាពិតជាពិបាកទទួលយកដែលខ្ញុំត្រូវទទួលត្រូវក្នុងការដាក់ទ័ពអង់គ្លេស នៅលើផ្លូវដ៏គ្រោះថ្នាក់ ប៉ុន្តែតួនាទីណាមួយក្នុងការជួយធានាសន្តិសុខរបស់អ៊ុយក្រែន គឺដូចជាការជួយធានាសន្តិសុខនៃទ្វីបរបស់យើង និងសន្តិសុខរបស់ប្រទេសនេះផងដែរ»។

នេះគឺជាលើកដំបូងហើយ ដែលនាយករដ្ឋមន្ត្រីអង់គ្លេស បញ្ជាក់យ៉ាងច្បាស់ៗអំពីបំណងដាក់ពង្រាយកងរក្សាសន្តិភាពទៅអ៊ុយក្រែន ហើយសេចក្តីប្រកាសនេះ កើតឡើងមុនកិច្ចពិភាក្សាបន្ទាន់ជាមួយមេដឹកនាំអឺរ៉ុបនៅទីក្រុងប៉ារីស។
ទន្ទឹមនោះ តំណាងអាមេរិកនិងរុស្ស៊ី ក៏នឹងជួបចរចាគ្នាផងដែរនៅប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់រកដំណោះស្រាយបំបែកភាពទាល់ច្រក ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន។ យ៉ាងណាជុំវិញរឿង ប្រភពមួយនៅអ៊ុយក្រែនបានប្រាប់ BBC ថា ទីក្រុងកៀវ នឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងជំនួបនេះឡើយ។

សូមជម្រាបជាថ្មី មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ធ្លាប់លើកឡើងកាលពីខែមករាថា ទីក្រុងកៀវ ត្រូវការទាហានអ៊ឺរ៉ុប យ៉ាងតិច ២០០ ០០០ នាក់ ធ្វើជាអ្នករក្សាសន្តិភាព ដើម្បីអនុវត្តកិច្ចព្រមព្រៀងដ៏មានសក្តានុពលណាមួយជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគនៅកាសែត New York Times នាពេលថ្មីៗនេះ ចាត់ទុកថា តួលេខនេះគឺច្រើនពេកហើយ កុំថាឡើយ ២០ម៉ឺននាក់ សូម្បី ៤ម៉ឺននាក់ក៏ប្រហែលជាជួបបញ្ហាប្រឈមដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីសំខាន់ៗរបស់ពូទីនចេញទៅអារ៉ាប៊ី សាអូឌីត ក្នុងបុព្វហេតុជំនួបកំពូល «ត្រាំ-ពូទីន»
The post អង់គ្លេស ត្រៀមបញ្ជូនទ័ពទៅ អ៊ុយក្រែន appeared first on Kampuchea Thmey Daily.