សុវត្ថិភាពនុយក្លេអ៊ែរ នៅតែស្ថិតក្នុងភាពគ្រោះថ្នាក់ នៅរោងចក្រថាមពល Zaporizhzhia
វីយែន៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឲ្យដឹងថា សុវត្ថិភាពនុយក្លេអ៊ែរ “នៅតែស្ថិតក្នុងភាពគ្រោះថ្នាក់” នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ខណៈដែលរោងចក្រនេះបានដាច់ចរន្ធរហូតដល់ពីរដង នៃខ្សែភ្លើង ៧៥០ គីឡូវ៉ុល (kV) នៅសល់ប៉ុន្មានថ្ងៃចុងក្រោយនេះ។ អគ្គនាយក IAEA លោក Rafael Grossi បានប្រាប់កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមប្រឹក្សាភិបាលរបស់ IAEA ថាការផ្តាច់ទំនាក់ទំនងលើកដំបូង ដែលបណ្តាលមកពីការខូចខាត ដែលមិនបានបញ្ជាក់ប្រហែល ១៧ គីឡូម៉ែត្រពីរោងចក្រ ZNPP មានរយៈពេលជាង ៣០ ម៉ោងចាប់ពីព្រឹកថ្ងៃសៅរ៍មុនរហូតដល់វាត្រូវបានជួសជុល និងស្តារឡើងវិញនៅប្រហែលថ្ងៃត្រង់ថ្ងៃអាទិត្យ។ រោងចក្រនេះបានបាត់ការតភ្ជាប់ទៅខ្សែបណ្តាញម្ដងទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍។ លោក Grossi បានលើកឡើងថា ZNPP ត្រូវតែពឹងផ្អែកលើ “ខ្សែថាមពលបម្រុង ៣៣០គីឡូវ៉ុល តែមួយគត់របស់វា សម្រាប់អគ្គិសនីដែលវាត្រូវការសម្រាប់ការត្រជាក់របស់ម៉ាស៊ីនរ៉េអាក់ទ័រ និងមុខងារសុវត្ថិភាពនុយក្លេអ៊ែរសំខាន់ៗផ្សេងទៀត” យោងតាមសេចក្តីថ្លែងការណ៍របស់ IAEA បានឱ្យដឹងថា រោងចក្រនេះមានខ្សែចំនួន ៤ ដែលមានទំហំ ៧៥០គីឡូវ៉ុល និង ៣៣០កីឡូវ៉ុល ចំនួន៦ ដែលអាចប្រើបានមុនពេលជម្លោះរវាងរុស្ស៊ី
វីយែន៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានឲ្យដឹងថា សុវត្ថិភាពនុយក្លេអ៊ែរ “នៅតែស្ថិតក្នុងភាពគ្រោះថ្នាក់” នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP) ខណៈដែលរោងចក្រនេះបានដាច់ចរន្ធរហូតដល់ពីរដង នៃខ្សែភ្លើង ៧៥០ គីឡូវ៉ុល (kV) នៅសល់ប៉ុន្មានថ្ងៃចុងក្រោយនេះ។
អគ្គនាយក IAEA លោក Rafael Grossi បានប្រាប់កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមប្រឹក្សាភិបាលរបស់ IAEA ថាការផ្តាច់ទំនាក់ទំនងលើកដំបូង ដែលបណ្តាលមកពីការខូចខាត ដែលមិនបានបញ្ជាក់ប្រហែល ១៧ គីឡូម៉ែត្រពីរោងចក្រ ZNPP មានរយៈពេលជាង ៣០ ម៉ោងចាប់ពីព្រឹកថ្ងៃសៅរ៍មុនរហូតដល់វាត្រូវបានជួសជុល និងស្តារឡើងវិញនៅប្រហែលថ្ងៃត្រង់ថ្ងៃអាទិត្យ។ រោងចក្រនេះបានបាត់ការតភ្ជាប់ទៅខ្សែបណ្តាញម្ដងទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍។
លោក Grossi បានលើកឡើងថា ZNPP ត្រូវតែពឹងផ្អែកលើ “ខ្សែថាមពលបម្រុង ៣៣០គីឡូវ៉ុល តែមួយគត់របស់វា សម្រាប់អគ្គិសនីដែលវាត្រូវការសម្រាប់ការត្រជាក់របស់ម៉ាស៊ីនរ៉េអាក់ទ័រ និងមុខងារសុវត្ថិភាពនុយក្លេអ៊ែរសំខាន់ៗផ្សេងទៀត” យោងតាមសេចក្តីថ្លែងការណ៍របស់ IAEA បានឱ្យដឹងថា រោងចក្រនេះមានខ្សែចំនួន ៤ ដែលមានទំហំ ៧៥០គីឡូវ៉ុល និង ៣៣០កីឡូវ៉ុល ចំនួន៦ ដែលអាចប្រើបានមុនពេលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា