ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិត នៃកិច្ចសហប្រតិបត្តិការ អាស៊ីប៉ាស៊ីហ្វិក

កាលពី ៣៣ឆ្នាំមុន ប្រទេសចិនបានក្លាយជាសមាជិកនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ជាផ្លូវការ។ក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបន្តពង្រីកការបើកចំហ និងរីកចម្រើនបន្តិចម្តងៗពីអ្នកចូលរួមដំបូងក្នុង APEC ទៅជាអ្នកដឹកនាំនិងអ្នកជំរុញ។ “ការបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក” លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បានប្រើពាក្យប្រៀបធៀបនេះ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃការបើកចំហចំពោះកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក។ខ្សែបន្ទាត់ជីវិតគឺជាគន្លឹះក្នុងការធានាការរស់រានមានជីវិតនិងការអភិវឌ្ឍនៃជីវិត នៅពេលដែលត្រូវបានកាត់ផ្ដាច់ នោះជីវិតនឹងត្រូវរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ដូចគ្នានេះដែរ នៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ប្រសិនបើការបើកចំហមិនគ្រប់គ្រាន់ ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច វប្បធម៌និងបច្ចេកវិទ្យាក្នុងរវាងប្រទេសនិងប្រទេសនឹងជួបការរារាំង ហើយមូលដ្ឋាននិងកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការក៏នឹងចុះខ្សោយយ៉ាងខ្លាំងផងដែរ។ “បើកចំហ”ជាពាក្យដែលប្រើជាញឹកញាប់ក្នុងសុន្ទរកថារបស់លោកXi Jinping ក្នុងកិច្ចប្រជុំ APEC ពាក់ព័ន្ធ។នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹ

ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិត នៃកិច្ចសហប្រតិបត្តិការ អាស៊ីប៉ាស៊ីហ្វិក

កាលពី ៣៣ឆ្នាំមុន ប្រទេសចិនបានក្លាយជាសមាជិកនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ជាផ្លូវការ។ក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបន្តពង្រីកការបើកចំហ និងរីកចម្រើនបន្តិចម្តងៗពីអ្នកចូលរួមដំបូងក្នុង APEC ទៅជាអ្នកដឹកនាំនិងអ្នកជំរុញ។ “ការបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក” លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បានប្រើពាក្យប្រៀបធៀបនេះ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃការបើកចំហចំពោះកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក។ខ្សែបន្ទាត់ជីវិតគឺជាគន្លឹះក្នុងការធានាការរស់រានមានជីវិតនិងការអភិវឌ្ឍនៃជីវិត នៅពេលដែលត្រូវបានកាត់ផ្ដាច់ នោះជីវិតនឹងត្រូវរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ដូចគ្នានេះដែរ នៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ប្រសិនបើការបើកចំហមិនគ្រប់គ្រាន់ ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច វប្បធម៌និងបច្ចេកវិទ្យាក្នុងរវាងប្រទេសនិងប្រទេសនឹងជួបការរារាំង ហើយមូលដ្ឋាននិងកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការក៏នឹងចុះខ្សោយយ៉ាងខ្លាំងផងដែរ។

“បើកចំហ”ជាពាក្យដែលប្រើជាញឹកញាប់ក្នុងសុន្ទរកថារបស់លោកXi Jinping ក្នុងកិច្ចប្រជុំ APEC ពាក់ព័ន្ធ។នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC លោក Xi Jinping បានបង្ហាញយ៉ាងច្បាស់ថា “បទពិសោធន៍នៃការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិកបានប្រាប់យើងថា ការបើកចំហនឹងនាំទៅរកវិបុលភាព ខណៈពេលដែលការបិទជិតនឹងធ្វើឱ្យអន់ថយ” ហើយ “សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកនឹងរីកចម្រើនរួមគ្នាប្រសិនបើកចំហ ក៏នឹងរាំងស្ទះប្រសិនបើបិទជិត”។

ក្នុងនាមជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចកម្រិតខ្ពស់បំផុត ទូលំទូលាយបំផុតនិងមានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក APEC បានប្រកាន់ខ្ជាប់នូវការកសាងសេដ្ឋកិច្ចពិភពលោកដោយបើកចំហចាប់តាំងពីការបង្កើតឡើង។ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់។នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើងជាងបួនដង ហើយមនុស្ស ១ប៊ីលាននាក់ត្រូវបានចាកចេញពីភាពក្រីក្រ កម្រិតពន្ធគយជាមធ្យមបានធ្លាក់ចុះពី ១៧%ទៅនៅត្រឹម៥% និងអត្រារួមចំណែកដល់សេដ្ឋកិច្ចពិភពលោកបានឈានដល់៧០%។បច្ចុប្បន្ន តំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយទៅជាតំបន់ដែលមានភាពរស់រវើកនិងសក្តានុពលបំផុតនៅក្នុងពិភពលោក។

ការអភិវឌ្ឍនៃអាស៊ីប៉ាស៊ីហ្វិកពាក់ព័ន្ធនឹងផលប្រយោជន៍របស់រដ្ឋសមាជិកនីមួយៗ។លោក Xi Jinping បានគូសបញ្ជាក់ថា “ប្រទេសចិនគឺជាសមាជិកមួយក្នុងគ្រួសារអាស៊ីប៉ាស៊ីហ្វិក។ការអភិវឌ្ឍរបស់ចិនបានចាប់ផ្តើមនៅអាស៊ីប៉ាស៊ីហ្វិក ទទួលបានផលប្រយោជន៍ពីអាស៊ីប៉ាស៊ីហ្វិក ហើយនឹងបន្តឈរលើមូលដ្ឋាននៅអាស៊ីប៉ាស៊ីហ្វិក និងផ្តល់ផលប្រយោជន៍ដល់អាស៊ីប៉ាស៊ីហ្វិក។”

ឆ្នាំ២០២២ ទំហំនាំចេញនាំចូលសរុបរវាងប្រទេសចិននិងប្រទេសជាសមាជិក APEC គឺ ៣.៧៣៩០៨ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹង ៥៩.៧%នៃទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិន។ការវិនិយោគរបស់អង្គភាពសេដ្ឋកិច្ច APEC នៅចិនមានចំនួន ៨៦.៦%នៃការវិនិយោគនៅបរទេសសរុបរបស់ប្រទេសចិនប ហើយ៧៣.៣%នៃការវិនិយោគបរទេសរបស់ប្រទេសចិនបានហូរទៅកាន់អង្គភាពសដ្ឋកិច្ច APEC។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបាននាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែច្រើនដល់ប្រទេសចិន ទន្ទឹមនឹងនោះ ប្រទេសចិនក៏បានប្រើប្រាស់ការបើកចំហររបស់ខ្លួន ដើម្បីជំរុញការបើកទូលាយក្នុងតំបន់ និងជំរុញការតភ្ជាប់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ «របាយការណ៍សមាហរណកម្មសេដ្ឋកិច្ចអាស៊ីឆ្នាំ២០២៣» បានបង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកភាគច្រើនដោយសារតែប្រទេសចិន ដែលបានរួមចំណែក៦៤.២%%ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ប្រទេសចិនបានរួម
ចំណែក ៣៧.៦%នៃកំណើនពាណិជ្ជកម្មទំនិញ និង ៤៤.៦%នៃកំណើនពាណិជ្ជកម្មសេវាកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជំហាននៃការបើកចំហរបស់ប្រទេសចិនមិនដែលឈប់ឡើយ។ចាប់ពីការរៀបចំពិព័រណ៍នាំចេញអន្តរជាតិចិនជាប់ៗគ្នា រហូតដល់ពន្លឿនការកសាងប្រព័ន្ធគោលនយោបាយ “1+N”ពីការនាំមុខក្នុងការអនុម័ត«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»រហូតដល់ការស្នើសុំចូលរួម «កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពសម្រាប់ទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក» និង «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល» ប្រទេសចិនប្រកាន់ខ្ជាប់លើ “ការកាន់ដៃ” និង “ការធ្វើសមាហរណកម្ម” ជាមួយនឹងសកម្មភាពជាក់ស្តែងដែលធ្វើឱ្យផ្ទៃទ្រនាប់នៃ “ភាពបើកចំហ”នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែមានភាពអស្ចារ្យ។
ប្រវត្តិសាស្ត្រនិងការពិតបានបង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនមែនជាល្បែងអុកភូមិសាស្ត្រនយោបាយទេ ប៉ុន្តែជាតំបន់ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការបើកចំហ។ដូចដែលលោក Xi Jinping បានប្រៀបធៀបដោយប្រើពាក្យថា “កប៉ាល់” ម្តងហើយម្តងទៀត ប្រទេសចិននឹងតែងតែឈរជាមួយសមាជិកទាំងអស់នៅក្នុងទូកតែមួយតាមរយៈការរួមសុខរួមទុក្ខ ហើយរួមគ្នាជំរុញកប៉ាល់អាស៊ីប៉ាស៊ីហ្វិកឱ្យធ្វើដំណើរប្រកបដោយស្ថិរភាពនិងឆ្ពោះទៅអនាគតដ៏រុងរឿង៕