ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC

តាំងពីឆ្នាំ ២០១៣ មក លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមឬធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំ APEC និងបានថ្លែងសុន្ទរកថាគន្លឹះ ថ្លែងក្នុងសុន្ទរកថា លោកបានប្រើពាក្យប្រៀបធៀបដ៏រស់រវើក ដើម្បីអធិប្បាយយ៉ាងជ្រាលជ្រៅអំពីចក្ខុវិស័យដ៏ល្អបវរ នៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកដែលបានបង្ហាញពីការគិតគូរយ៉ាងជ្រាលជ្រៅរបស់លោកអំពីការកសាងសហគមន៍រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក ។ “ដំឡូង”នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ នៅពេលលោក Xi Jinping បានចូលរួមកិច្ចប្រជុំកំពូលនាយកប្រតិបត្តិផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ APEC នៅប្រទេសប៉េរូ និងថ្លែងសុន្ទរកថាគន្លឹះ លោកបានប្រើពាក្យ”ដំឡូង”ដែលជាដំណាំមានដើមកំណើតនៅអាមេរិកឡាទីន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការចាក់ឫសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងស្វែងរកការអភិវឌ្ឍរួមគ្នាជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ “ក្ងានព្រៃ”ក្នុងឆ្នាំ ២០១៤ ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះនិងរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC លើកទី ២២ នៅមាត់បឹង Yanqi ក្នុងទីក្រុងប៉េកាំង ។ លោក Xi Jinping បានថ្លែងសុន្ទរកថាក្នុងពិធីបើកថា សមាជិក APEC ទាំង ២១ ប្រៀបដូចជាសត្វក្ងានព្រៃ ២១ ក្បាល។ “ទូក

ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC

តាំងពីឆ្នាំ ២០១៣ មក លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមឬធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំ APEC និងបានថ្លែងសុន្ទរកថាគន្លឹះ ថ្លែងក្នុងសុន្ទរកថា លោកបានប្រើពាក្យប្រៀបធៀបដ៏រស់រវើក ដើម្បីអធិប្បាយយ៉ាងជ្រាលជ្រៅអំពីចក្ខុវិស័យដ៏ល្អបវរ នៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកដែលបានបង្ហាញពីការគិតគូរយ៉ាងជ្រាលជ្រៅរបស់លោកអំពីការកសាងសហគមន៍រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក ។

“ដំឡូង”
នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ នៅពេលលោក Xi Jinping បានចូលរួមកិច្ចប្រជុំកំពូលនាយកប្រតិបត្តិផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ APEC នៅប្រទេសប៉េរូ និងថ្លែងសុន្ទរកថាគន្លឹះ លោកបានប្រើពាក្យ”ដំឡូង”ដែលជាដំណាំមានដើមកំណើតនៅអាមេរិកឡាទីន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការចាក់ឫសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងស្វែងរកការអភិវឌ្ឍរួមគ្នាជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

“ក្ងានព្រៃ”
ក្នុងឆ្នាំ ២០១៤ ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះនិងរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC លើកទី ២២ នៅមាត់បឹង Yanqi ក្នុងទីក្រុងប៉េកាំង ។ លោក Xi Jinping បានថ្លែងសុន្ទរកថាក្នុងពិធីបើកថា សមាជិក APEC ទាំង ២១ ប្រៀបដូចជាសត្វក្ងានព្រៃ ២១ ក្បាល។

“ទូកតែមួយ”
នៅឆ្នាំ ២០១៨ នាវាទេសចរណ៍ Pacific Explorer បានទទួលពិសេសនៅកំពង់ផែន Moresby នៃរដ្ឋធានី Papua New Guinea ។ លោក Xi Jinping និងថ្នាក់ដឹកនាំសមាជិក APEC ផ្សេងទៀតបានឡើងលើនាវាទេសចរណ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនាយកប្រតិបត្តិផ្នែកឧស្សហកម្មនិងពាណិជ្ជកម្មរបស់ APEC ។ លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្នមានភាពច្របូកច្របល់ ហានិភ័យនិងបញ្ហាប្រឈមនានាកំពុងលេចឡើង ពួកយើងហាត់ដូចជាជិះទូកតែមួយ រួមគ្នារៀបចំផែនការកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ប្រការនេះមានសារសំខាន់ដ៏ពិសេស ៕