សមត្ថកិច្ចអាមេរិកបាញ់សម្លាប់បុរសម្នាក់សង្ស័យបង្កភេរវកម្មនៅថ្ងៃបុណ្យឆ្លងឆ្នាំ
សមត្ថកិច្ចនៃទីក្រុង New Orleanសហរដ្ឋអាមេរិកបានបាញ់សម្លាប់ជនសង្ស័យនៅក្នុងហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយបើកបុកអ្នកដំណើរថ្មើជើងនៅលើផ្លូវដ៏ល្បីមួយដែលបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និងរបួស៣០នាក់នៅថ្ងៃចូលឆ្នាំថ្មី២០២៥... The post សមត្ថកិច្ចអាមេរិកបាញ់សម្លាប់បុរសម្នាក់សង្ស័យបង្កភេរវកម្មនៅថ្ងៃបុណ្យឆ្លងឆ្នាំ appeared first on Kampuchea Thmey Daily.
សមត្ថកិច្ចនៃទីក្រុង New Orleanសហរដ្ឋអាមេរិកបានបាញ់សម្លាប់ជនសង្ស័យនៅក្នុងហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយបើកបុកអ្នកដំណើរថ្មើជើងនៅលើផ្លូវដ៏ល្បីមួយដែលបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ និងរបួស៣០នាក់នៅថ្ងៃចូលឆ្នាំថ្មី២០២៥។ ការបាញ់ស្លាប់ជនសង្ស័យនោះ ដោយសារតែការបាញ់តដៃនឹងកម្លាំងសមត្ថកិច្ច។
សារព័ត៌មាន AP បានផ្សាយថា សមត្ថកិច្ចនៅនឹងកន្លែងកើតហេតុដែលថ្លែងក្នុងលក្ខខណ្ឌអនាមិក មិនបាននិយាយលម្អិតលើហេតុការណ៍នេះទេ អំពីកិច្ចការស៊ើបអង្កេតជាសាធារណៈ។
ជនសង្ស័យដែលបើករថយន្តបង្កគ្រោះថ្នាក់ដល់អ្នកដំណើរថ្មើជើងនៅទីក្រុង New Orlean ក្នុងរដ្ឋ Louisiana បានបង្កគ្រោះថ្នាក់នៅថ្ងៃពុធនៅតាមវិថី Bourbon ដែលជាវិថីល្បីល្បាញបំផុតសម្រាប់គោលដៅប្រារព្ធពិធីអបអរចូលឆ្នាំថ្មី ដែលសហរដ្ឋអាមេរិកកំពុងប្រារព្ធពិធី។
សារព័ត៌មាន AP បានអះអាងថា នៅក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលក្រុង New Orleans លោក LaToya Cantrell បានពណ៌នាការសម្លាប់នេះថាជា «ការវាយប្រហារភេរវកម្ម» ហើយមេបញ្ជាការប៉ូលីសទីក្រុងបាននិយាយថា ទង្វើនេះគឺមានចេតនាយ៉ាងច្បាស់លាស់។ ប៉ុន្តែជំនួយការភ្នាក់ងារ FBI ដែលទទួលបន្ទុកបានប្រកាសថា នោះមិនមែនជាព្រឹត្តិការណ៍ភេរវកម្មទេ។ សន្និសីទសារព័ត៌មានបានបញ្ចប់ មុនពេលអាជ្ញាធរអាចបញ្ជាក់ពីភាពខុសគ្នានៃការលើកឡើងខុសគ្នានេះ។
លោក Alethea Duncan ជំនួយការភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យតំបន់ New Orleans របស់ FBI បាននិយាយថា ក្រុមមន្ត្រីកំពុងស៊ើបអង្កេតការរកឃើញឧបករណ៍បំផ្ទុះដែលសង្ស័យយ៉ាងហោចណាស់មួយនៅកន្លែងកើតហេតុ។
ស្នងការប៉ូលីស លោកស្រី Anne Kirkpatrick បាននិយាយថា មន្រ្តីប៉ូលីសនឹងធ្វើការដើម្បីធានាសុវត្ថិភាពនៅតំបន់ Sugar Bowl ដែលមានការជួបជុំដ៏ធំ ដោយបង្ហាញថាកម្មវិធីនឹងបន្តទៅតាមការគ្រោងទុក។
លោកស្រី Kirkpatrick បាននិយាយថា៖«ជនសង្ស័យមានចិត្តនរកក្នុងការបង្កើតការសម្លាប់រង្គាល និងការខូចខាតដែលគាត់បានធ្វើ។ វាជាអាកប្បកិរិយាដោយចេតនាយ៉ាងច្បាស់លាស់។ បុរសម្នាក់នេះព្យាយាមរត់តាមមនុស្សច្រើនតាមដែលគាត់អាចធ្វើបាន»។
នាងស្រី បាននិយាយថា មន្ត្រីប៉ូលិសពីរនាក់ដែលត្រូវបានគេបាញ់បន្ទាប់ពីអ្នកបើកបរបានចេញពីរថយន្តនោះគឺស្ថិតក្នុងស្ថានភាពមានស្ថិរភាព។
មន្ត្រីមិនបានផ្តល់ការធ្វើបច្ចុប្បន្នភាពភ្លាមៗអំពីស្ថានភាពរបស់អ្នកបើកបរបង្កគ្រោះថ្នាក់នោះទេថាតើមានការគំរាមកំហែងជាបន្តបន្ទាប់ដល់សាធារណជនឬក៏ផ្តល់ការសង្ស័យពីហេតុផលក្នុងឧបទ្ទវហេតុស្លាប់នេះដែរ៕
ដោយ រ៉ាន់ រើយ
The post សមត្ថកិច្ចអាមេរិកបាញ់សម្លាប់បុរសម្នាក់សង្ស័យបង្កភេរវកម្មនៅថ្ងៃបុណ្យឆ្លងឆ្នាំ appeared first on Kampuchea Thmey Daily.