ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ក្រុម​បាល់ទាត់​ជម្រើសជាតិវៀតណាមអាចនឹងចូលរួម​ប្រកួត​ពាន​ស្តេច​ថៃ​ King's Cup ​ឆ្នាំ​២០២៥​ បន្ទាប់ពីលោក​ស្រី Pang ប្រធាន​សមាគម​បាល់ទាត់​ថៃ The post ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025 appeared first on Kampuchea Thmey Daily.

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ក្រុម​បាល់ទាត់​ជម្រើសជាតិវៀតណាមអាចនឹងចូលរួម​ប្រកួត​ពាន​ស្តេច​ថៃ​ King’s Cup ​ឆ្នាំ​២០២៥​ បន្ទាប់ពីលោក​ស្រី Pang ប្រធាន​សមាគម​បាល់ទាត់​ថៃ​​គ្រោងនឹងអញ្ជើញពួកគេចូលរួម។

យោងតាមការ​ផ្សាយ​របស់​ ​​Siam Sport ប្រធានសមាគមកីឡាបាល់ទាត់ថៃ លោកស្រី Madam Pang ចង់អញ្ជើញវៀតណាម ដែលជាម្ចាស់ជើងឯក ASEAN Cup ឆ្នាំ២០២៤ មកចូលរួម​ប្រកួតពានរង្វាន់ King’s Cup ឆ្នាំ២០២៥។

លោកស្រី Pang បាននិយាយថា ៖«យើងចង់អញ្ជើញក្រុមវៀតណាមឲ្យចូលរួមក្នុងការប្រកួតពាន King’s Cup ឆ្នាំ២០២៥។ ការចូលរួមរបស់ពួកគេអាចជួយយើងឲ្យទទួលបានជោគជ័យ ក្នុងការនាំយកការប្រកួតទៅកាន់ខេត្តផ្សេងៗដូចជា Chiang Mai និង Songkhla»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃបានផ្លាស់ប្តូរទីតាំងការប្រកួតក្នុងពានរង្វាន់ King’s Cup ពីកន្លែងដែល​ធ្លាប់​​ធ្វើ​នៅ​កីឡដ្ឋាន​ជាតិ​ Rajamangala ទៅកាន់កីដ្បដ្ឋានតូចៗ​​ ដើម្បីបង្កើនភាពទាក់ទាញ។

សម្រាប់​ឆ្នាំ២០២៥ កីឡដ្ឋាន Supachalasai ក្នុងទីក្រុងបាងកក កំពុងស្ថិតក្រោមការពិចារណា។ កីឡដ្ឋាន​នេះ​ត្រូវ​បាន​សាងសង់​តាំង​ពី​ឆ្នាំ១៩៣៧ បានទាក់ទាញសហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) សម្រាប់ការកែប្រែមុខមាត់​ឡើង​វិញ។ FIFA ត្រូវបានគេរាយការណ៍ថា គ្រោង​ផ្តល់​កញ្ចប់​ថវិកា ២.៨៨លានដុល្លារ ក្នុងការជួសជុលកីឡដ្ឋាននេះ។

ទោះ​យ៉ាង​ណា មិន​ប្រាកដ​ថា​ ក្រុមវៀតណាម​នឹង​ទទួល​យក​ការ​អញ្ជើញ​នោះ​ឬ​យ៉ាង​ណា។ ឆ្នាំ២០២៤ វៀតណាមក្រោមការបង្វឹក Kim Sang-sik មិនបានចូលរួមក្នុងការប្រកួតពាននោះទេ។ វៀតណាមបានប្រកួតចុងក្រោយក្នុងពានរង្វាន់ King’s Cup ក្នុងឆ្នាំ២០១៩។ ពានរង្វាន់ King’s Cup ឆ្នាំ២០២៤ មានម្ចាស់ផ្ទះថៃ តាហ្ស៊ីគីស្ថាន ស៊ីរី និងហ្វីលីពីន។ ទីបំផុត​ថៃ​ឈ្នះ​ជើងឯក​ដោយ​យក​ឈ្នះ​ស៊ីរី ២-១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕


ប្រែសម្រួល៖ ផា រតនា

The post ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025 appeared first on Kampuchea Thmey Daily.