សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

ប្រធានាធិបតី​ស្តីទី​កូរ៉េ​ខាងត្បូងលោក Han Duck-soo ​ដែលឡើង​កាន់​អំណាច​ត្រឹមរយៈពេល​១៣ថ្ងៃ​ត្រូវ​សភា​​​​ជាតិ​បោះឆ្នោត​ទម្លាក់​នៅថ្ងៃសុក្រ... The post សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​ appeared first on Kampuchea Thmey Daily.

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

ប្រធានាធិបតី​ស្តីទី​កូរ៉េ​ខាងត្បូងលោក Han Duck-soo ​ដែលឡើង​កាន់​អំណាច​ត្រឹមរយៈពេល​១៣ថ្ងៃ​ត្រូវ​សភា​​​​ជាតិ​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​​​​ប្រឆាំង​​បោះឆ្នោត​ទម្លាក់​​នៅ​រសៀល​នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ បន្ទាប់​ពី​ការ​បដិសេធ​​ការ​ចេញក្រឹត្យ​តែងតាំង​ចៅក្រម និង​ បង្កើត​​​ក្រុមស៊ើបអង្កេត​​​ពិសេស​។​

ក្រុមសមាជិកសភា​នៃ​គណបក្ស​ប្រឆាំង​​​ទាំងអស់​ចំនួន​១៩២ បាន​បោះឆ្នោត​​គាំទ្រ​​​ការ​ព្យួរ​​​ដំណែង​ប្រធានាធិបតីស្តីទី ​ខណៈ​សមាជិក​​សភា​នៃ​គណបក្ស​កាន់​អំណាច​ទាំង​ ១០៨ បាន​ធ្វើ​ពហិកា​រ​​មិន​បោះឆ្នោត​។

បន្ទាប់​ពី​ការ​ដក​​តំណែងប្រធានាធិបតីស្តីទី​នាពេលនេះ ​បាន​ធ្វើឱ្យវិបត្តិនយោបាយ​​​របស់​ប្រទេស​ដែល​មានសេដ្ឋកិច្ច​​​ធំទី៤​នៅអាស៊ី​​មួយនេះ ​ធ្លាក់​ចូល​កាន់តែ​ជ្រៅ​ទៅ​​និង​ប្រឈម​​​បញ្ហា​ផ្លូវច្បាប់​កាន់តែ​ស្មុគស្មាញ។

លោក Han Duck-soo កាន់តួនាទី​ជា​នាយករដ្ឋមន្រ្តី និង​ជា​ប្រធានាធិបតី​ស្តីទី​កូរ៉េខាងត្បូង ក្រោយសភា​ជាតិ​បោះឆ្នោតចោទ​ប្រកាន់ដកតំណែង ប្រធានាធិបតីលោក Yoon Suk Yeol ​កាលពីថ្ងៃទី១៤ខែធ្នូ ដោយ​សំឡេង​២០៤ រួម​ទាំង​សមាជិក​សភា​គណបក្ស​កាន់អំណាច​របស់​លោកផង។

មុនការបោះឆ្នោតប្រព្រឹត្តទៅនាថ្ងៃសុក្រនេះ ប្រធានសភាកូរ៉េខាងត្បូង លោក Woo Son-shik បាននិយាយថា ដើម្បីដកតំណែង ប្រធានាធិបតី​ស្តីទី​ លោក Han Duck-soo គឺត្រូវការសំឡេងគាំទ្រត្រឹម១៥១សំឡេង ​ប៉ុណ្ណោះ​ព្រោះ​​លោក​កាន់តួនាទី​ជា នាយករដ្ឋមន្ត្រី​។ ​ការ​បោះឆ្នោត​ទម្លាក់​លោក Yoon គឺ​ត្រូវការ​​សំឡេង​ចំនួន២០០​ដែលជាសំឡេងចាំបាច់ ២ភាគ៣​​​។

ការ​ដក​ដំណែង​លោក Han បាន​សេចក្តីថា​ រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវក្លាយជាប្រធានាធិបតីស្តីទី​បន្ត​​​​៕

ដោយ រ៉ាន់ រើយ​

The post សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​ appeared first on Kampuchea Thmey Daily.