អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​របស់​រុស្ស៊ី​ ខណៈទី​ក្រុង​វ៉ាស៊ីនតោន​ជំរុញ​ឱ្យ​រារាំង​មូលនិធិ​របស់​ក្រុង​ម៉ូស្គូ​ក្នុង​... The post អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​ appeared first on Kampuchea Thmey Daily.

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

សារព័ត៌មាន Al Jazeera ​បាន​ផ្សាយ​ថា​ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ថាមពល​របស់​រុស្ស៊ី​ ស្រប​ពេលដែល​អ៊ុយក្រែន​​បាន​យាយី​បំផ្លាញ​​​ឧស្សាហកម្ម​ប្រេង​និង​ឧស្ម័ន​រុស្ស៊ី​តាម​រយៈ​ការ​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ខណៈទី​ក្រុង​វ៉ាស៊ីនតោន​ជំរុញ​ឱ្យ​រារាំង​មូលនិធិ​របស់​ក្រុង​មូស្គូ​ក្នុង​សង្រ្គាម​នៅ​អ៊ុយក្រែន។

(រូបភាព៖ Getty)

ស​ហរដ្ឋអាមេរិក បានកំណត់គោលដៅលើបន្ថែមទៀត​លើ​ក្រុមហ៊ុនផលិតប្រេងរុស្ស៊ីធំៗចំនួនពីរ និងនាវា​ចំនួន១៨៣ ដែលជួយដឹកជញ្ជូនប្រេងឥន្ធនៈ ព្រមទាំងបុគ្គល និងអង្គភាពចំនួន៨០ដែលពាក់ព័ន្ធនឹងការផលិត និងការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ី។ ក្រុមហ៊ុន​ដែល​ទទួល​ទណ្ឌកម្ម​ទាំងពីរនោះរួម​មានក្រុមហ៊ុន Gazprom Neft និង Surgutneftegas ជា​ក្រុមហ៊ុន​ប្រេង​ធំ​បំផុត​ពីរ​របស់​រុស្ស៊ី។

​ក្នុង​សង្គ្រាម​ចុង​ក្រោយ​នេះ ជាពិសេស​​ក្រោយ​ការ​ទទួលបាន​ការ​អនុញ្ញា​ត​ឲ្យ​ប្រើប្រាស់​អាវុធរយៈចម្ងាយឆ្ងាយ​ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធ​មិត្ត​អឺរ៉ុប​​ អ៊ុយក្រែន​ព្យាយាម​បំផ្លាញ​បាញ់​បំផ្លាញ​​ហេដ្ឋារចនាសម្ព័ន​ប្រេង​​របស់​រុស្ស៊ី ដោយ​ការ​ផ្លោង​និង​​ការ​ប្រើប្រាស់ដូ្រន ព្រម​ទាំង​កាត់ផ្តាច់​​បំពង់​បង្ហូរឧស្ម័ន​រុស្ស៊ីទៅអឺរ៉ុប​ឆ្លង​កាត់​អ៊ុយក្រែនទៀត​ផង។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកកំពុងចាត់វិធានការយ៉ាងខ្លាំងប្រឆាំងនឹងប្រភពចំណូលដ៏សំខាន់របស់រុស្ស៊ីសម្រាប់ការផ្តល់មូលនិធិដល់សង្រ្គាមដ៏ឃោរឃៅ និងខុសច្បាប់របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន» ។

ជាមួយគ្នានេះចក្រភពអង់គ្លេសក៏បានចេញទណ្ឌកម្មស្រដៀងគ្នានេះកាលពីថ្ងៃព្រហស្បតិ៍ថា «រាល់ការវាយលុកដែលយើងវាយប្រហារប្រឆាំងនឹងប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ី គឺជាជំហានមួយទៀតឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងនិរន្តរភាពក្នុងប្រទេសអ៊ុយក្រែន និងជាជំហានឆ្ពោះទៅរកសន្តិសុខ និងវិបុលភាពនៅក្នុងចក្រភពអង់គ្លេស និងលើសពីនេះទៅទៀត»។

លើសពីនេះអាមេរិកក៏ធ្លាប់ដាក់់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងបុគ្គលនៅក្នុងសហរដ្ឋអាមេរិក រួមទាំងពលរដ្ឋអាមេរិកក្នុងការចូលរួមក្នុងការផ្លាស់ប្តូរហិរញ្ញវត្ថុជាមួយរុស្ស៊ីផងដែរ។ ហើយវិធានការ​កាលពី​ថ្ងៃ​សុក្រ​ក៏​ពង្រីក​ការ​ពិន័យ​បន្ទាប់បន្សំ​ចំពោះ​អ្នក​ដែល​ជួយ​រុស្ស៊ី​គេច​ពី​ទណ្ឌកម្ម ហើយ​សកម្មភាព​ទាំងនេះនឹង​បង្កើន​ហានិភ័យ​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ដែល​ទាក់ទង​នឹង​ពាណិជ្ជកម្ម​ប្រេង​របស់​រុស្ស៊ី​»​។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ទណ្ឌកម្ម នេះ«គឺវាយលុកគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផលិតកម្ម និងចែកចាយប្រេងរបស់រុស្ស៊ី»។ មន្ត្រីរូបនេះបានបន្ថែមថា វិធានការនេះគួរតែធ្វើឱ្យរុស្ស៊ីខាតបង់រាប់ពាន់លានដុល្លារក្នុងមួយខែ ប្រសិនបើអនុវត្តបានគ្រប់គ្រាន់។

គួរបញ្ជាក់ថាការដាក់ទណ្ឌកម្មនេះបានកើតឡើង១០ថ្ងៃមុនពេលប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលបានសន្យាថានឹងជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនពេលលោកចូលកាន់តំណែង។ កាលពីដើមសប្តាហ៍នេះលោក ត្រាំ បានស្នើថាលោកត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​ appeared first on Kampuchea Thmey Daily.