រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង
ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទុកដាក់ និងចោលសំរាម ក្រុមហ៊ុន MIZUDa ... The post រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង appeared first on Kampuchea Thmey Daily.
ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទុកដាក់ និងចោលសំរាម ក្រុមហ៊ុន MIZUDa ដែលជាក្រុមហ៊ុនប្រមូលសំរាមបានសហការជាមួយអាជ្ញាធរសង្កាត់ភ្លើងឆេះរទេះផ្លាស់ប្តូរធុងសំរាមថ្មី តាមបណ្តាយផ្លូវបេតុងធំ ជន្លង់ម្លូ ចំនួន១៧ធុង និងនៅទីតាំងភូមិត្រាញ់តាបាញ់ចំនួន១ ធុង។
បើតាមការបញ្ជាក់ពីលោក លោក ផូ សភ័ណ្ឌ តំណាងក្រុមហ៊ុន MlZUDA ខណ្ឌកំបូល បានឲ្យដឹងថា ក្រុមហ៊ុនបានចូលរួមសហការជាមួយលោក ពៅ ប៊ុនរី មន្រ្តីបរិស្ថាន និងអនាម័យសង្កាត់ភ្លើងឆេះរទេះ រួមជាមួយក្រុមការងារកង់បីសំរាម ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថានអនាម័យក្នុងមូលដ្ឋាន ទើបអាជ្ញាធរ និងក្រុមហ៊ុន បានរៀបចំធ្វើការផ្លាស់ប្ដូរធុងសំរាមចំនួន១៨ធុង ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋយកសំរាមមកទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ជៀសវាងបោះចោលពាសវាលពាសកាលតាមដងផ្លូវ។
លោកបានបន្តទៀតថា ការផ្លាស់ប្ដូរធុងសំរាមនេះ គឺដើម្បីសម្រួលជូនដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានភូមិនីមួយៗក្នុងសង្កាត់ភ្លើងឆេះរទេះ យកមកចោល និងងាយស្រួលដល់ខាងក្រុមហ៊ុនប្រមូលសំរាមយកទៅចាក់ចោលនៅទីលានចាក់សំរាម។
ក្នុងនាមអាជ្ញាធរក៏បានណែនាំដល់អ្នកលក់ដូរនៅទីតាំងវត្តជន្លង់ម្លូជួយសហការ និងសម្អាតបរិស្ថាន និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវយកមកដាក់ក្នុងធុងសំរាមនៅក្បែរកន្លែងលក់ដូរឲ្យបានត្រឹមត្រូវ ជៀសវាងយកទៅចោលតាមដងផ្លូវ៕
អត្ថបទ៖ ម៉េង
The post រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង appeared first on Kampuchea Thmey Daily.