រុស្ស៊ី​ប្រកាស​ថា​នឹង​សងសឹក ក្រោយ​អ៊ុយក្រែន​បាញ់​មីស៊ីល ATACMS ចូល​ទឹក​ដី​ខ្លួន

រុស្ស៊ី បាន​ប្រកាស​​​សងសឹក បន្ទាប់ពីខ្លួនបានចោទប្រកាន់អ៊ុយក្រែនថាបានបាញ់មីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយ... The post រុស្ស៊ី​ប្រកាស​ថា​នឹង​សងសឹក ក្រោយ​អ៊ុយក្រែន​បាញ់​មីស៊ីល ATACMS ចូល​ទឹក​ដី​ខ្លួន appeared first on Kampuchea Thmey Daily.

រុស្ស៊ី​ប្រកាស​ថា​នឹង​សងសឹក ក្រោយ​អ៊ុយក្រែន​បាញ់​មីស៊ីល ATACMS ចូល​ទឹក​ដី​ខ្លួន

រុស្ស៊ី បាន​ប្រកាស​​​សងសឹក បន្ទាប់ពីខ្លួនបានចោទប្រកាន់អ៊ុយក្រែនថាបានបាញ់មីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅតំបន់ព្រំដែន​ទីក្រុង​ Belgorod កាលពី​ប៉ុន្មាន​ថ្ងៃមុន។

(រូបភាព៖ LockheedMartin)

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ​​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៣​មករា​ឆ្នាំ​២០២៥​ថា៖ «ការប៉ុនប៉ងមួយត្រូវបានធ្វើឡើងពីទឹកដីអ៊ុយក្រែន ដើម្បីវាយប្រហារដោយមីស៊ីលប្រឆាំងនឹងតំបន់ Belgorod ដោយប្រើមីស៊ីលយុទ្ធសាស្ត្រប្រតិបត្តិការ ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក»។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បាន​បន្ថែម​ថា មីស៊ីល​ទាំង​អស់​មាន​​ចំនួន​៨​គ្រាប់ ហើយ​​​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ជោគជ័យ។ ក្រសួង​​ការពារ​ជាតិរុស្ស៊ី បាន​​សង្កត់​ធ្ងន់​ថា រាល់​សកម្មភាព​របស់​អ៊ុយក្រែន ដែល​មាន​ការ​គាំទ្រ​ដោយ​លោក​ខាង​លិច នឹង​ទទួល​រង​ការ​សងសឹក​ជាក់ជា​មិន​ខាន​ពី​រដ្ឋាភិ​បាល​ក្រុង​មូស្គូ។

ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​អាមេរិកលោក ចូ បៃដិន បានអនុញ្ញាត​ឲ្យ​​​អ៊ុយក្រែន​ប្រើអាវុធរយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៊ីកាលពីឆ្នាំមុន ដែល​ក្រុង​មូស្គូ​បានថ្កោលទោសថាជា​​ការ​ចាក់​សាំង​​ដុត​បន្ថែម​លើ​ភ្លើង​សង្គ្រាម​រយៈពេល​ជិត​៣​ឆ្នាំ​​មក​នេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីឆ្នាំ២០២៤ បានគំរាមវាយប្រហាររដ្ឋធានី​កៀវ​ ជាមួយនឹងមីស៊ីល​បាលិស្ទិក​ដែលមានល្បឿនលឿនជាងសំឡេង បើអ៊ុយក្រែនបន្តវាយប្រហារលើទឹកដីរុស្ស៊ី ដោយ​ប្រើ​អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច៕

ដោយ៖ ឈាង

The post រុស្ស៊ី​ប្រកាស​ថា​នឹង​សងសឹក ក្រោយ​អ៊ុយក្រែន​បាញ់​មីស៊ីល ATACMS ចូល​ទឹក​ដី​ខ្លួន appeared first on Kampuchea Thmey Daily.