វិស័យអចលនទ្រព្យថៃធ្លាក់ចូលសម្ពាធនៃការហក់ឡើងតម្លៃ
វិស័យលំនៅដ្ឋានបានឡើងថ្លៃជាបន្តបន្ទាប់ ដែលរងឥទ្ធិពលពីកត្តាជាច្រើន រួមទាំងការកើនឡើងនៃការចំណាយលើការសាងសង់ និងតម្លៃដីនៅក្នុងទីតាំងសំខាន់ៗ The post វិស័យអចលនទ្រព្យថៃធ្លាក់ចូលសម្ពាធនៃការហក់ឡើងតម្លៃ appeared first on Kampuchea Thmey Daily.

របាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC) បានបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង ដោយសារតែកំណើនថ្លៃដី និងការសាងសង់ ដែលធ្វើឱ្យតម្លៃផ្ទះ និងខុនដូថ្មីកើនឡើងខ្ពស់។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃសៅរ៍។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យលំនៅដ្ឋានបានឡើងថ្លៃជាបន្តបន្ទាប់ ដែលរងឥទ្ធិពលពីកត្តាជាច្រើន រួមទាំងការកើនឡើងនៃការចំណាយលើការសាងសង់ និងតម្លៃដីនៅក្នុងទីតាំងសំខាន់ៗ ជាពិសេសនៅទីក្រុងបាងកក តាមបណ្ដោយខ្សែរថភ្លើង BTS និង MRT ។
ទិន្នន័យរបស់ REIC បង្ហាញថា តម្លៃអចលនទ្រព្យថ្មីនៅសង្កាត់ Minburi សង្កាត់ Nong Chok និងសង្កាត់ Lat Krabang បានឃើញការកើនឡើងខ្លាំងបំផុតនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៤ ខណៈតម្លៃខុនដូនៅសង្កាត់ Huai Khwang សង្កាត់ Chatuchak និងសង្កាត់ Din Daeng ក៏មានការឡើងខ្ពស់ផងដែរ។
តម្លៃអចលនទ្រព្យលំនៅដ្ឋានថ្មី បានកើនឡើង ០,៨ ភាគរយ ដែលជាកំណើន ៩ ត្រីមាសជាប់ៗគ្នា ខណៈតម្លៃខុនដូថ្មី បានកើនឡើង ៣,៦ ភាគរយ ដែលជាកំណើន ៨ ត្រីមាសជាប់ៗគ្នា៕
The post វិស័យអចលនទ្រព្យថៃធ្លាក់ចូលសម្ពាធនៃការហក់ឡើងតម្លៃ appeared first on Kampuchea Thmey Daily.