លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ ជួយបង្កើនទំនុកចិត្ត និងប្រសិទ្ធភាពទីផ្សារ... The post លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ appeared first on Kampuchea Thmey Daily.

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ​និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២៥ នេះ បាន​លើក​ឡើង​ថា នៅ​ក្នុង​យុគសម័យ​ឌីជីថលូបនីយកម្ម ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​មូលបត្រ តាមរយៈ​ការ​បង្កើន​នូវ​រំហូរ​ព័ត៌មាន បង្កើន​ទំនុក​ចិត្ត និង​ប្រសិទ្ធភាព​ទីផ្សារ។

ថ្លែងក្នុងរៀបចំសិក្ខាសាលាកសាងសមត្ថភាព ស្តីពី “គន្លឹះក្នុងការសរសេរព័ត៌មាន និងការផ្សព្វផ្សាយឱ្យចំគោលដៅក្នុងសម័យឌីជីថល” ដែលបានសហការរៀបចំរវាងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និង សារព័ត៌មានកម្ពុជាថ្មី បាន លោក ស៊ូ សុជាតិ បាន​សង្កត់ធ្ងន់​ថា នៅក្នុងយុគសម័យឌីជីថលូបនីយកម្ម វត្តមាននៃបច្ចេកវិទ្យាឌីជីថលបាន និងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើគ្រប់វិស័យ។ ក្នុងន័យនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​មូលបត្រ តាមរយៈ​ការ​បង្កើន​នូវ​រំហូរ​ព័ត៌មាន បង្កើន​ទំនុក​ចិត្ត និង​ប្រសិទ្ធភាព​ទីផ្សារ ក៏​ដូចជា​បង្កើន​វិនិយោគិន​លក់រាយ ដែល​ជា​កាតាលីករ​ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​ជំរុញ​ការ​ចូលរួម​នៅ​ក្នុង​ទីផ្សារ។

​លោក​ មៃ សុខ​លីម និពន្ធនាយក​នៃ​សារព័ត៌មាន​កម្ពុជាថ្មី ក៏បាន​លើក​ឡើងនៅក្នុងសិក្ខាសាលានោះថា អស់រយៈ​ពេល​ជា​ច្រើនឆ្នាំ​កន្លង​មកនេះសារព័ត៌មានកម្ពុជាថ្មី​តាមរយៈ​ផ្លេតហ្វម​ឌីជីថល បានចូលរួមចំណែក​ធ្វើការ​ផ្ស​ព្វ​ផ្សាយ​អំពីវិស័យ​មូលបត្រ​យ៉ាង​សកម្ម​។

លោកថា ក្នុង​នោះ​រួមមាន​ ទាំង​​ព័ត៌មាន​អំពី​វិស័យ​មូលបត្រ​ កិច្ច​សម្ភាសន៍​ពិសេស​ជា​មួយ​ថ្នាក់​ដឹកនាំ​និយតករ​មូលបត្រ​កម្ពុជា ផ្សារ​មូលបត្រ​កម្ពុជា ក្រុមហ៊ុន​បោះផ្សាយ និង​ភាគី​ពាក់ព័ន្ធ​ សំដៅ​ផ្តល់​ព័ត៌មាន​អំពី​វិស័យ​នេះ​ដល់​​សាធារណជន និង​វិនិយោគិន ​ ជា​ពុទ្ធិ​បន្ថែម​សម្រាប់​ការ​សម្រេចចិត្ត​វិនិយោគ​មក​លើ​ទីផ្សារ​ភាគហ៊ុន​របស់​កម្ពុជា​យើង​៕

The post លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ appeared first on Kampuchea Thmey Daily.