នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន បានរៀបចំកម្មវិធីរាប់បាត្រ និងពូនភ្នំខ្សាច់សង្ក្រាន្ត​ រយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី៤​ The post នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត appeared first on Kampuchea Thmey Daily.

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ភ្នំពេញ ៖​ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន បានរៀបចំកម្មវិធីរាប់បាត្រ និងពូនភ្នំខ្សាច់សង្ក្រាន្ត​ រយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី៤​ ខែមេសា​ ឆ្នាំ២០២៥​ ដល់ថ្ងៃទី៦​ ខែមេសា​ នៅក្នុងបរិវេណសាលាវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេស​ ហ៊ុន​ សែនជម្ពូវ័ន​ ស្ថិតនៅភូមិជម្ពូវ័ន១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

លោក លឹម ចាន់ថា នាយកវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន បានឱ្យដឹងថា​ កម្មវិធីរាប់បាត្រ និងពូនភ្នំខ្សាច់សង្ក្រាន្តវិទ្យាល័យ ជំនាន់ទី៧នេះធ្វេីឡេីងគោលបំណង​ ដើម្បីផ្សព្វផ្សាយអំពីការរំលឹកនូវឧបការគុណរបស់វិរៈយុទ្ធជនបុព្វបុរស បុព្វការីជន ទាំងអស់ដែលបានបាត់បង់ជីវិត ទាំងគ្រប់សម័យកាលទាំងអស់ផង និងដើម្បីជាបន្តថែរក្សានូវគ្រប់ កេរតំណែលវប្បធម៌ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនោះ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធ គណៈនាយក លោកគ្រូ អ្នកគ្រូ ចៅសង្កាត់ សិស្សានុសិស្ស ម្ចាស់ឧបត្ថម្ភកម្មវិធី និងក្រុមការងារសង្ក្រាន្តវិទ្យាល័យ សរុបចំនួន៣៣៧២រូប។

លោក​ នាយកបានបន្តថា​ ក្នុងកម្មវិធីសង្រ្កា​ន្តឆ្នាំថ្មីនេះ​ មានការលេងល្បែងប្រជាប្រិយ​ ចោល​ឈូង​ ទាញព្រ័ត្រ​ លាក់កន្សែងជាដេីម​។ ចំពោះអាជីវករ​ ក៏ដូចជាសិសានុសិស្ស​ យុវជននិងភ្ញៀវទាំងអស់ដែលមកចូលរួមលេងកំសាន្តនៅក្នុងកម្មវិធីសង្ក្រាន្តនេះ​ គឺដាច់ខាតមិនអនុញាតឱ្យលក់​ ឬ ផឹកគ្រឿងស្រវឹងនោះទេ។

លោកនាយក​ បានបញ្ជាក់ថា​ កម្មវិធីសង្ក្រាន្តឆ្នាំនេះ បេីធៀបជាមួយឆ្នាំមុនៗ​គឺខុសគ្នាដាច់ស្រឡះ​ ដោយសារការរៀបចំឆ្នាំនេះមានការល្អប្រសេីរ​ សណ្តាប់ធ្នាប់ល្អ​ និងមានបងប្អូនមកចូលរួមលេងកំសាន្តច្រេីនជាងឆ្នាំមុន។

ជាចុងក្រោយលោក​ លោក លឹម ចាន់ថា នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន សំណូពរដល់បងប្អូន​ យុវជន​ យុវនារី និងបងប្អូនដែលមកលេងកំសាន្តសង្ក្រាន្តនៅសាលាវិទ្យាល័យជម្ពូវ័នទាំងអស់មេត្តា​ ជួយរក្សាអនាម័យបរិស្ថានស្អាតទាំងអស់គ្នា៕

ដោយ ៖ សុខា

The post នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត appeared first on Kampuchea Thmey Daily.