តម្លៃមាសបំបែកកំណត់ត្រាថ្មី ជាង ៣ ១០០ ដុល្លារ/អោន ជុំវិញពន្ធ ត្រាំ
ពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបង្កើនក្ដីបារម្ភពីសម្ពាធអតិផរណា និងសេដ្ឋកិច្ច ហើយធ្វើឱ្យតម្រូវការមាសកើនឡើង។ The post តម្លៃមាសបំបែកកំណត់ត្រាថ្មី ជាង ៣ ១០០ ដុល្លារ/អោន ជុំវិញពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

តម្លៃមាសអន្តរជាតិបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តជាថ្មី ជំរុញដោយគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបង្កើនក្ដីបារម្ភពីសម្ពាធអតិផរណា និងសេដ្ឋកិច្ច ហើយធ្វើឱ្យតម្រូវការមាសកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសសម្រាប់ការជួញដូរនៅថ្ងៃអង្គារនេះ បានកើនឡើង ០,៦ ភាគរយ ដល់ ៣ ១៤២,៨ ដុល្លារ/អោន ខណៈតម្លៃមាសនាពេលអនាគតរបស់អាមេរិកវិញ បានកើនឡើង ០,៧ ភាគរយ ដល់ ៣ ១៧១,៨ ដុល្លារ/អោន។
គិតត្រឹមពេលបញ្ចប់ការជួញដូរនៅថ្ងៃចន្ទ ពោលគឺថ្ងៃ ៣១ ខែមីនា តម្លៃមាសបានកត់ត្រាពីកំណើនប្រចាំត្រីមាសដ៏ល្អបំផុតរាប់ចាប់ពីឆ្នាំ ១៩៨៦ ដែលនេះជាប្រវត្តិសាស្រ្តសំខាន់មួយសម្រាប់ទីផ្សារមាស។
អ្នកជំនាញលើកឡើងថា ការរំពឹងទុកអំពីពន្ធឱ្យស្មើគ្នា ឬ Reciprocal Tariffs របស់ ត្រាំ ដែលកំណត់ចូលជាធរមាននៅថ្ងៃពុធស្អែកនេះ បានជំរុញឱ្យវិនិយោគិនបង្កើនការវិនិយោគលើមាស ដែលគេចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព ចំពេលដែលភាពតានតឹងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មសកល បន្តកើនឡើង៕
The post តម្លៃមាសបំបែកកំណត់ត្រាថ្មី ជាង ៣ ១០០ ដុល្លារ/អោន ជុំវិញពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.