លោក ពូទីន ព្រមានគូប្រជែងរបស់រុស្ស៊ី ដោយលើកឡើងពីការបរាជ័យរបស់ណាប៉ូឡេអុង
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានទៅកាន់អ្នកប្រឆាំងរុស្ស៊ី ដោយលើកឡើងការបរាជ័យរបស់អធិរាជបារាំង ណាប៉ូឡេអុង បូណាផាត ក្នុងការដណ្តើមយករុស្ស៊ី កាលពីជាង ២០០ឆ្នាំមុន។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនិយោជិត និងអ្នកទទួលផលនៃមូលនិធិការពារមាតុភូមិ លោក ពូទីន បានលើកឡើងថា “នៅតែមានមនុស្ស ដែលចង់ត្រលប់ទៅសម័យរបស់ណាប៉ូឡេអុង ដោយភ្លេចថាវាបានបញ្ចប់ដោយរបៀបណា”។ ការលើកឡើងរបស់លោក ពូទីន បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថ្មីៗរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ លោក ម៉ាក្រុង បានឲ្យដឹងថា រុស្ស៊ី បង្កការគំរាមកំហែងដល់ប្រទេសបារាំង និងអឺរ៉ុប ដោយបានប្រកាសថាលោកនឹងពិចារណាបញ្ជូនទាហានអឺរ៉ុប ទៅកាន់អ៊ុយក្រែន ដើម្បីជួយអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។ ណាប៉ូឡេអុង បានលុកលុយប្រទេសរុស្ស៊ី ក្នុងខែមិថុនា ឆ្នាំ១៨១២ ហើយត្រូវបានបង្ខំឱ្យចូលទៅក្នុងការដកថយក្នុងរដូវរងាជាមួយនឹងអ្នកស្លាប់និងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលក្រោយនៅឆ្នាំនោះ៕ ប្រែសម្រួល ឈូក បូរ៉ា

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានទៅកាន់អ្នកប្រឆាំងរុស្ស៊ី ដោយលើកឡើងការបរាជ័យរបស់អធិរាជបារាំង ណាប៉ូឡេអុង បូណាផាត ក្នុងការដណ្តើមយករុស្ស៊ី កាលពីជាង ២០០ឆ្នាំមុន។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនិយោជិត និងអ្នកទទួលផលនៃមូលនិធិការពារមាតុភូមិ លោក ពូទីន បានលើកឡើងថា “នៅតែមានមនុស្ស ដែលចង់ត្រលប់ទៅសម័យរបស់ណាប៉ូឡេអុង ដោយភ្លេចថាវាបានបញ្ចប់ដោយរបៀបណា”។
ការលើកឡើងរបស់លោក ពូទីន បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងថ្មីៗរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ លោក ម៉ាក្រុង បានឲ្យដឹងថា រុស្ស៊ី បង្កការគំរាមកំហែងដល់ប្រទេសបារាំង និងអឺរ៉ុប ដោយបានប្រកាសថាលោកនឹងពិចារណាបញ្ជូនទាហានអឺរ៉ុប ទៅកាន់អ៊ុយក្រែន ដើម្បីជួយអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។
ណាប៉ូឡេអុង បានលុកលុយប្រទេសរុស្ស៊ី ក្នុងខែមិថុនា ឆ្នាំ១៨១២ ហើយត្រូវបានបង្ខំឱ្យចូលទៅក្នុងការដកថយក្នុងរដូវរងាជាមួយនឹងអ្នកស្លាប់និងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលក្រោយនៅឆ្នាំនោះ៕
ប្រែសម្រួល ឈូក បូរ៉ា