លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានព្រមានធ្ងន់ៗដល់... The post លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ appeared first on Kampuchea Thmey Daily.

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានព្រមានធ្ងន់ៗដល់មន្ត្រីនគរបាលចរាចរណ៍រូបណាដែលអនុវត្តខុសវិន័យ ជាពិសេសមន្ត្រីចរាចរណ៍នៅតាមគោលដៅអនុវត្តច្បាប់។

លោក ជួន ណារិន្ទ បានលើកឡើងថា ការផាកពិន័យចំពោះមធ្យោបាយល្មើសច្បាប់ចរាចរណ៍ មន្ត្រីចរាចរណ៍ត្រូវ ចេញវិក័យប័ត្រអោយបានត្រឹមត្រូវ និងផាកពិន័យទឹកប្រាក់អោយត្រូវតាមការកំណត់ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះមន្ត្រីណាធើ្វល្មើសវិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ នឹងត្រូវដាក់វិន័យមន្ត្រីចរាចរណ៍នៅតាមគោលដៅនោះ។

ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២០ មករា នេះថា ចំពោះមន្ត្រីចរាចរណ៍ដែលកំពុងអនុវត្តច្បាប់តាមគោលដៅនីមួយៗ ដែលអនុវត្តខុសពីគោលការណ៍ នឹងប្រឈមមុខលើការអនុវត្តវិន័យកងកម្លាំងតែម្តង ហើយប្រសិនបើរកឃើញនូវកំហុសខុសឆ្គងណាមួយមិនសមរម្យ មន្ត្រីចរាចរណ៍ទាំងនោះ នឹងអាចដកឋារន្តៈសក្តិ ឬក៏ត្រូវលុបឈ្មោះចេញពីក្របខណ្ឌនគរបាលតែម្តង ។

គួររំលឹកថា កន្លងមកស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ធ្លាប់បានកោះហៅមន្ត្រីចរាចរណ៍មួយចំនួនដែលប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់មកធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជើងមួយចំនួនផងដែរ៕

អត្ថបទ៖ ម៉េង

The post លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ appeared first on Kampuchea Thmey Daily.