សម្ដេចធិបតី៖ ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ចប់ព័ត៌មានប្រឌិតមួយដែលថា កម្ពុជាជ្រើសយកភាសាវៀតណាមដាក់ក្នុងកម្មវិធីអប់រំជាតិនោះគឺគ្មាននោះទេហើយ «ដរាបណាបក្សប្រជាជននៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយគត់»។ The post សម្ដេចធិបតី៖ ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់ appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី៖ ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ចប់ព័ត៌មានប្រឌិតមួយដែលថា កម្ពុជាជ្រើសយកភាសាវៀតណាមដាក់ក្នុងកម្មវិធីអប់រំជាតិនោះគឺគ្មាននោះទេហើយ «ដរាបណាបក្សប្រជាជននៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយគត់»។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ព្រឹកថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅ រាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលគ្មានផែនការណាមួយទៅយកភាសាបរទេសមកជំនួសពីភាសាខ្មែរនោះឡើយ។

សម្ដេចថា៖ «ជនជាតិខ្មែរត្រូវរៀនភាសាខ្មែរ»។

សម្ដេចធិបតីបន្ថែមថាដោយសារតែភាសាជាតិសំខាន់ដូច្នេះហើយទើបសម្ដេចបានបញ្ជាទៅរដ្ឋមន្ត្រីអប់រំដាក់កម្មវិធីជំរុញការសិក្សាភាសាខ្មែរឱ្យបានខ្លាំងតាំងពីថ្នាក់បឋមមក។

សម្ដេចថា៖ «ខ្ញុំសុំបន្តលើកទឹកចិត្តឱ្យក្រសួងអប់រំធ្វើការលើកំណែទម្រង់មូលដ្ឋានថ្នាក់បឋមដល់ថ្នាក់ទី១២ឱ្យកាន់តែរឹងមាំជាពិសេសផ្ដោតទៅលើភាសាជាតិរបស់យើងភាសាខ្មែរ គណិតវិទ្យា ជាពិសេសនៅថ្នាក់បឋមសិក្សាឱ្យកាន់តែរឹងមាំ។ ខ្ញុំសុំចិត្តទៅឪពុកម្ដាយ យើងមិនហាមឃាត់ក្មួយៗមិនឱ្យចេះភាសាអង់គ្លេសទេតែពីដើមទីមកត្រូវចំណាយពេលច្រើនទៅលើភាសាជាតិរបស់យើង»។

កាលពីចុងខែវិច្ឆិកាកន្លងទៅ មានការផ្សព្វផ្សាយក្នុងបណ្ដាញផ្សព្វផ្សាយ និងគណនីហ្វេសបុកមួយចំនួនចោទប្រកាន់ក្រសួងអប់រំថាបានសម្រេចយកភាសាវៀតណាមដាក់ទៅក្នុងកម្មវិធីសិក្សារដ្ឋ។ ជាការឆ្លើយតបនឹងការព័ត៌មានមិនពិតនេះកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំបានចេញសេចក្ដីប្រកាសមួយច្រានចោលនិងបានចាត់ទុកថាព័ត៌មានទាំងនោះជាព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលសង្គម។  

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូមួយនៅថ្ងៃទី១៤ ធ្នូ ក៏បានបញ្ជាក់ថា ក្រសួងអប់រំមានជំហរនិងបដិសធមិនទទួលយកនូវរាល់សំណើរការដាក់ភាសាវៀតណាមនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈណាមួយនោះឡើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សម្ដេចធិបតី៖ ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់ appeared first on Kampuchea Thmey Daily.