តុលាការចិន កាត់ទោសប្រហារជីវិត បុរសដែលបើករថយន្តបុករះមនុស្សស្លាប់៣៥នាក់
បុរសម្នាក់ដែលបានសម្លាប់មនុស្ស ៣៥នាក់ដោយការបើករថយន្តរបស់គាត់ចូលទៅបុកហ្វូងមនុស្សនៅកន្លែងហាត់កីឡាមួយនៅភាគខាងត្បូងប្រទេសចិនត្រូវបានតុលាការ... The post តុលាការចិន កាត់ទោសប្រហារជីវិត បុរសដែលបើករថយន្តបុករះមនុស្សស្លាប់៣៥នាក់ appeared first on Kampuchea Thmey Daily.
បុរសម្នាក់ដែលបើករថយន្តបុករះសម្លាប់មនុស្សចំនួន៣៥នាក់ នៅកន្លែងហាត់កីឡាមួយនាភាគខាងត្បូងប្រទេសចិន ត្រូវបានតុលាការកាត់ទោសប្រហារជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ទី២៨ខែធ្នូឆ្នាំ២០២៤។
លោក Fan Weiqiu អាយុ ៦២ឆ្នាំបានបើករថយន្តបុករះក្រុមមនុស្ស ដែលកំពុងហាត់ប្រាណក្នុងទីក្រុង Zhuhai កាលពីខែមុន ដោយនោះគឺជាអំពើហិង្សាសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា លោក Fan ត្រូវបានកាត់ទោសនៅតុលាការប្រជាជនកម្រិតមធ្យម Zhuhai កាលពីថ្ងៃសុក្រ បន្ទាប់ពីសារភាពកំហុស។
គួររម្លឹកថា ហេតុការណ៍នេះកើតឡើងនៅម៉ោង ៨ យប់ ថ្ងៃទី ១១ខែវិច្ឆិកា ដោយលោកFan បានបើកការវាយប្រហារព្រោះតែកំហឹងក្រោយលែងប្រពន្ធ។ បន្ទាប់ពីហេតុការណ៍នោះ ប៉ូលិសរកឃើញលោក Fan នៅក្នុងរថយន្តព្យាយាមចាក់សម្លាប់ខ្លួនឯងនឹងកាំបិត ហើយក៏នាំគាត់ទៅមន្ទីរពេទ្យ។
តុលាការយល់ឃើញថា ឧក្រិដ្ឋកម្មរបស់ចុងចោទ Fan Weiqiu គឺគួរឱ្យស្អប់ខ្ពើមនិងឃោរឃៅ ហើយនោះគឺជាការវាយប្រហារមានអ្នកស្លាប់ច្រើនបំផុត គិតចាប់តាំងពីឆ្នាំ២០១៤មក។
សូមបញ្ជាក់ថា ការកាត់ទោសលោក Fan កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការខេត្ត Hunan កាត់ទោសប្រហារជីវិតលើបុរសម្នាក់ដែលបើកការវាយប្រហារដោយរថយន្តស្រដៀងគ្នានេះ បុករះមនុស្សនៅខាងក្រៅសាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តភាគកណ្តាល បណ្តាលឱ្យ៣០នាក់រងរបួសក្នុងនោះមានសិស្ស ១៨ នាក់៕
អត្ថបទ៖ ប៊ុន សុភាព
The post តុលាការចិន កាត់ទោសប្រហារជីវិត បុរសដែលបើករថយន្តបុករះមនុស្សស្លាប់៣៥នាក់ appeared first on Kampuchea Thmey Daily.