បន្ទាប់ពីជម្លោះលែងលះចប់សព្វគ្រប់ Angelina និង Brad Pitt សល់ទ្រព្យចាយមិនអស់ដូចគ្នា
ទ្រព្យសម្បត្តិសរុបរបស់ Brad Pitt និង Angelina Jolie ត្រូវបានគេប៉ាន់ស្មានថា មានចំនួន៥២០លានដុល្លារ... The post បន្ទាប់ពីជម្លោះលែងលះចប់សព្វគ្រប់ Angelina និង Brad Pitt សល់ទ្រព្យចាយមិនអស់ដូចគ្នា appeared first on Kampuchea Thmey Daily.
ទ្រព្យសម្បត្តិរួមរបស់ Angelina Jolie និង Brad Pitt
មុនពេលឆ្នាំ ២០២៤ បានបញ្ចប់ ទីបំផុត Brad Pitt និង Angelina បានដោះស្រាយជម្លោះលែងលះគ្នាដ៏យូរបំផុតមួយរបស់ហូលីវូដ។ ទោះបីជានៅតែមានជម្លោះទាក់ទងនឹងអចលនវត្ថុ Château Miraval ក៏ពីរទាំងបានលុបបំបាត់ទំនាក់ទំនងរបស់ពួកគេជាមូលដ្ឋានជាមួយគ្នាទៅវិញទៅមក។
យោងតាមការប៉ាន់ស្មានរបស់ទស្សនាវដ្ដី Forbes ក្នុងខែកញ្ញា ឆ្នាំ ២០១៦ (នៅពេលដែល Angelina ប្តឹងលែងលះពី Brad) ប្រាក់ចំណូលសរុបរបស់អតីតគូស្នេហ៍មានច្រើនជាង ៥៥៥ លានដុល្លារចាប់តាំងពីឆ្នាំ ២០០៤។ ភាគច្រើនវាជាកម្មសិទ្ធិឯកជន។ ពួកគេរកបានសរុប ១១៧.៥ លានដុល្លារ (មុនពន្ធ និងថ្លៃសេវា) ក្នុងរយៈពេល២ ឆ្នាំក្នុងនាមជាគូស្នេហ៍ផ្លូវការ។ ប្រហែល ៧៦,៥ លានដុល្លារដែល Brad នាំយកមកគឺទ្វេដងនៃចំនួនប្រាក់ដែលតារាស្រីកើតក្នុងឆ្នាំ ១៩៧៥បានបង្កើតក្នុងអំឡុងពេលនោះ។
បន្ទាប់ពីបែកបាក់ អ្នកទាំងពីរបានចាប់ផ្តើមបែងចែកទ្រព្យសម្បត្តិ ការផ្លាស់ប្តូរដំបូងគឺលក់ផ្ទះនៅតំបន់លំនៅដ្ឋាន French Quarter ក្នុងទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិកក្នុងតម្លៃ ៤.៩ លានដុល្លារ។ អចលនទ្រព្យនេះត្រូវបានទិញរួមគ្នាដោយអ្នកទាំងពីរក្នុងឆ្នាំ ២០០៧ ក្នុងតម្លៃ ៣.៥លានដុល្លារ។
ទ្រព្យសម្បត្តិរួមទីពីរ និងល្បីល្បាញបំផុតរបស់គូស្នេហ៍គឺអចលនទ្រព្យ Château Miraval (ប្រទេសបារាំង)។ ចំការទំពាំងបាយជូរនេះមានតម្លៃ ៦០ លានដុល្លារនៅពេលដែលអតីតគូស្នេហ៍បានទិញវាក្នុងឆ្នាំ ២០០៨ ។ បន្ទាប់ពីរយៈពេលនៃការវិនិយោគអាជីវកម្ម Brad Pitt បានជួយឲ្យតម្លៃរបស់វាកើនឡើងដល់១៦៤លានដុល្លារ។ តារាសម្ដែង By The Sea ទាំងពីរនាក់ក៏ត្រូវបានគេនិយាយថា ធ្វើជាសហកម្មសិទ្ធិលើទូកទំនើបមួយក្នុងតម្លៃ ៣២៣លានដុល្លារក្នុងឆ្នាំ ២០១៤។
Brad Pitt មានទ្រព្យសម្បត្តិច្រើនជាងអតីតភរិយា ៣ ដង
៨បន្ទាប់ពីស្ថិតិរបស់ទស្សនាវដ្ដី Forbes តារាល្បី Net Worth ប៉ាន់ប្រមាណថា Angelina និង Brad មានទ្រព្យសម្បត្តិសរុបប៉ាន់ស្មានចំនួន ៥២០លានដុល្លារ (មិនរាប់បញ្ចូលទ្រព្យសម្បត្តិរួម)។ ក្នុងនោះ Brad កាន់កាប់ ៤០០ លានដុល្លារ ហើយ Angelina ទទួលបាន ១២០ លានដុល្លារ។ ប្រាក់ចំណូលភាគច្រើនរបស់លោកបានមកពីការសម្ដែងដែល រកចំណូលបានមិនតិចជាង ២០ លានដុល្លារក្នុងមួយរឿង។
នៅឆ្នាំ ២០២៤ គាត់បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនសម្រាប់ប្រាក់ខែខ្ពស់បំផុតនៅក្នុងគម្រោង Formula One ។ គាត់ត្រូវបានគេនិយាយថាបានហោប៉ៅ៣០ លានដុល្លារជាមុនសម្រាប់តួនាទីជាអ្នកដឹកនាំ។ Brad ក៏រកបានប្រាក់ចំណូលយ៉ាងច្រើនពីការបណ្តាក់ទុនអាជីវកម្មផ្សេងៗ ជាពិសេសក្រុមហ៊ុនផលិតកម្ម Plan B Entertainment របស់គាត់។ គាត់និងអតីតភរិយា Jennifer Aniston បានបង្កើតក្រុមហ៊ុននេះក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ តារាសម្តែងរូបនេះបានទិញភាគហ៊ុនអតីតភរិយាមកវិញបន្ទាប់ពីការលែងលះ បន្ទាប់មកបានលក់ភាគហ៊ុនចំនួន ៦០% ទៅឲ្យក្រុមហ៊ុនបារាំង Mediawan ក្នុងឆ្នាំ ២០២២។ វាមិនច្បាស់ថាប្រាក់ចំណេញប្រចាំឆ្នាំប៉ុន្មាននោះទេ ប៉ុន្តែអាចមានតម្លៃប្រហែល ៣០០លានដុល្លារ។
Vogue បានរាយការណ៍ថាគាត់ក៏ជាសហស្ថាបនិកនៃ God’s True Cashmere ដែលជាខ្សែសំលៀកបំពាក់សាច់ប្រាក់ខ្ពស់ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលីជាមួយមិត្តជិតស្និទ្ធរបស់គាត់គឺអ្នករចនាគ្រឿងអលង្ការ Sat Hari ។ ក្រុមហ៊ុនបានចាប់ផ្តើមការសាកល្បងនៅឆ្នាំ ២០១៩ ហើយចាប់ផ្តើមលក់ផលិតផលនៅឆ្នាំ ២០២០ ។
ដូចតារាល្បីផ្សេងទៀតដែរ Brad ក៏រកប្រាក់បានពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកល្បីៗដូចជា TAG Heuer, Chanel No. 5, De’Longhi, Cadillac និង Heineken ។ Brad បានដាក់ហោប៉ៅប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីអចលនទ្រព្យ។ បន្ទាប់ពីការលែងលះគាត់បានរក្សាផ្ទះគ្រួសារនៅ Los Feliz (កាលីហ្វ័រញ៉ា) ទិញនៅឆ្នាំ ១៩៩៤ក្នុងតម្លៃ ១.៧ លានដុល្លារ។ គាត់បានលក់ផ្ទះនេះក្នុងឆ្នាំ ២០២៣ ក្នុងតម្លៃ ៣៣ លានដុល្លារ។ Brad បានទិញផ្ទះឆ្នេរនៅ Santa Barbara (California) ក្នុងតម្លៃ ៤ លានដុល្លារក្នុងឆ្នាំ ២០០០ ។ បច្ចុប្បន្នតម្លៃទីផ្សាររបស់វាមានដល់ទៅ ២០ លានដុល្លារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Brad បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការអចលនទ្រព្យជាច្រើន ដែលសរុបជាទឹកប្រាក់យ៉ាងហោចណាស់ ៧២ លានដុល្លារ។ លើសពីនេះ តារាប្រុសរូបនេះក៏មានម្ចាស់រថយន្តដ៏ធំសម្បើមផងដែរ។
ងាកមកកាន់ Angelina គឺជាតារាស្រីដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងហូលីវូដ។ យោងតាម Cosmopolitan Angelina រកចំណូលបានចន្លោះពី ២០ទៅ ៣៥ លានដុល្លារក្នុងមួយរឿង។ នាងទទួលបានប្រាក់ខែចំនួន ៣៣ លានដុល្លារសម្រាប់តួនាទីនាំមុខរបស់នាងនៅក្នុងរឿង Maleficent របស់ Disney ក្នុងឆ្នាំ ២០១៤ ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ពី ៧ លានដុល្លារ និង ១២ លានដុល្លារដែលនាងត្រូវបានបង់សម្រាប់តួនាទីងនៅក្នុងរឿង Tomb Raider franchise នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។
ក្រៅពីនេះ Angelina មានប្រាក់ចំណូលបន្ថែមពីការសហការជាមួយម៉ាកល្បីៗ។ Louis Vuitton បានចំណាយប្រាក់១០លានដុល្លារដល់សម្រស់វ័យ៥០ឆ្នាំសម្រាប់យុទ្ធនាការផ្សាយពាណិជ្ជកម្មក្នុងឆ្នាំ២០១១ នេះបើយោងតាមគេហទំព័រ Vogue។ យីហោម៉ូដ St.John បានបង់ប្រាក់ចំនួន ១២ លានដុល្លារសម្រាប់ការបង្ហាញខ្លួននៅក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មឆ្នាំ ២០០៥ នាងក៏ត្រូវបានផ្តល់សំណងជាមួយនឹងកៅអីនៅលើក្រុមប្រឹក្សាភិបាល ភាគហ៊ុននៅក្នុងក្រុមហ៊ុន និងភាគរយនៃការលក់។
នៅឆ្នាំ ២០២៣ Angelina បានបង្កើតក្រុមហ៊ុនសិល្បៈ និងម៉ូដផ្ទាល់ខ្លួន Atelier Jolie ។ វាមិនច្បាស់លាស់អំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប៉ុន្តែនាងបានចុះហត្ថលេខាលើកិច្ចសន្យាជួលរយៈពេល ៨ ឆ្នាំក្នុងតម្លៃ ៦០,០០០ ដុល្លារ/ខែ។
ទាក់ទងនឹងអចលនទ្រព្យ Angelina បានទិញផ្ទះវីឡាដែលមានបន្ទប់គេង ៦ នៅតំបន់ Los Feliz ដែលមានឈ្មោះថា Cecil B Demille ក្នុងឆ្នាំ ២០១៧ ដើម្បីធ្វើផ្ទះសម្រាប់គ្រួសារ បន្ទាប់ពីផ្តាច់ទំនាក់ទំនងរបស់នាងជាមួយ Brad Pitt ។ ផ្ទះគ្រួសារនេះមានតម្លៃ ២៤.៥ លានដុល្លារ។
Angelina មានផ្ទះនៅក្នុងព្រៃក្នុងប្រទេសកម្ពុជា។ ទស្សនាវដ្ដី Architectural Digest បាននិយាយថា ផ្ទះនេះត្រូវបានទិញក្នុងឆ្នាំ ២០០៣ បន្ទាប់ពីតារាស្រីរូបនេះបានយកកូនប្រុសច្បងរបស់នាង Maddox នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ នាងត្រូវបានគេនិយាយថាបានទិញដីជាង ៦០,០០០ ហិកតានៅជុំវិញផ្ទះ ហើយប្រែក្លាយវាទៅជាជម្រកសត្វព្រៃ។
ទោះបីជានាងមិនមានរថយន្តច្រើនដូចអតីតស្វាមីរបស់នាងក៏ដោយ Angelina Jolie ក៏ជាម្ចាស់រថយន្តមួយចំនួនធំផងដែរ ដែលត្រូវបានគេនិយាយថាមានតម្លៃដល់ទៅ ៥៩៣,០០០ ដុល្លារឯណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជិត៨ឆ្នាំ Jolie និង Brad Pitt ទើបបញ្ចប់ការលែងលះដោយសន្តិវិធី
The post បន្ទាប់ពីជម្លោះលែងលះចប់សព្វគ្រប់ Angelina និង Brad Pitt សល់ទ្រព្យចាយមិនអស់ដូចគ្នា appeared first on Kampuchea Thmey Daily.