លោក ខៀវ សុភ័គ ៖ គោលនយោបាយ “ភូមិឃុំសង្កាត់ មានសុវត្ថិភាព” អនុវត្តបានយ៉ាងល្អ ១០០% នៅភ្នំពេញ

ភ្នំពេញ៖ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨នេះ ធ្វើឡើង ស្របពេលដែលរដ្ឋបាលស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងអនុវត្តការងារបានយ៉ាងល្អ ១០០% នៅភ្នំពេញ ។ ការលេីកឡេីងរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខាងលេីនេះ ធ្វេីឡេីងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ តុលានេះ នៅសាលារាជធានីភ្នំពេញ ។ បន្ថែមពីការលេីកឡេីងខាងលេី លោកសន្តិបណ្ឌិត ខៀវ សុភ័គ លេីកឡេីងថា គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួម ពីប្រជាពលរដ្ឋទេ គឺមិនទទួលបានជោគជ័យឡើយ។​ សន្តិសុខសំខាន់ណាស់ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាំថា “ប្រហែសបាត់ ប្រយ័ត្នគង់”។ លោក សន្តិបណ្ឌិត បញ្ជាក់ថា សំរាប់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង តែងក្រើនរំលឹកជានិច្ច ដល់អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អោយយកចិត្ត​ទុកដាក់​ […]

លោក ខៀវ សុភ័គ ៖ គោលនយោបាយ “ភូមិឃុំសង្កាត់ មានសុវត្ថិភាព” អនុវត្តបានយ៉ាងល្អ ១០០% នៅភ្នំពេញ

ភ្នំពេញ៖ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨នេះ ធ្វើឡើង ស្របពេលដែលរដ្ឋបាលស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងអនុវត្តការងារបានយ៉ាងល្អ ១០០% នៅភ្នំពេញ ។

ការលេីកឡេីងរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខាងលេីនេះ ធ្វេីឡេីងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ តុលានេះ នៅសាលារាជធានីភ្នំពេញ ។

បន្ថែមពីការលេីកឡេីងខាងលេី លោកសន្តិបណ្ឌិត ខៀវ សុភ័គ លេីកឡេីងថា គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួម ពីប្រជាពលរដ្ឋទេ គឺមិនទទួលបានជោគជ័យឡើយ។​ សន្តិសុខសំខាន់ណាស់ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាំថា “ប្រហែសបាត់ ប្រយ័ត្នគង់”។

លោក សន្តិបណ្ឌិត បញ្ជាក់ថា សំរាប់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង តែងក្រើនរំលឹកជានិច្ច ដល់អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អោយយកចិត្ត​ទុកដាក់​ ក្នុងការធ្វើយ៉ាងណាអោយភូមិ សង្កាត់នៅរាជធានីភ្នំពេញ មានសុវត្ថិភាព ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សា ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានចាត់តាំង អនុវត្តយ៉ាងម៉ឹងម៉ាត់ នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ទប់ស្កាត់បានទាំងស្រុង នូវបដិវត្តពណ៌ ធានាប្រក្រតីភាពសង្គម ជីវភាពសង្គមលើគ្រប់វិស័យ រក្សាប្រក្រតីភាពមីក្រូសេដ្ឋកិច្ច បង្កើនជំនឿទុកចិត្ត ដល់អ្នកវិនិយោគគិន ពាណិជ្ជករ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋរស់នៅ ដោយភាពសុខដុមរមនា។

លោក ឃួង ស្រេង បានបន្តថា ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសបានកើតមានចំនួន ២៤៩ លើក /២៦៤ករណី គឺថយចុះ ១៥ករណី។ ក្នុងនោះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានម្ចាស់ការ បង្ក្រាបបទល្មើសសរុប ២៣១ករណី ពិសេសថែមទៀតនោះ បានចូលរួមទប់ស្កាត់ ព្រឹត្តិការណ៍ថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ ថ្មីៗនេះ ដោយក្រុមជ្រុលនិយមមួយក្តាប់តូច បានព្យាយាម និងប៉ុនប៉ង បង្វែរពីការធ្វើបាតុកម្មនៅរាជធានីភ្នំពេញ ទៅជាការបំផុសចលនា ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោកអភិបាលរាជធានីបញ្ជាក់ថា ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រខាងលើនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃផែនការយុទ្ធសាស្ត្រ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃឆ្នាំ២០២៤-២០២៨ សំដៅពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ទាំងផ្នែករដ្ឋបាលស៊ីវិល និងទាំងផ្នែកកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអោយកាន់តែយល់ច្បាស់ ពីគោលការណ៍ដឹកនាំ បញ្ជា នីតិវិធីនិងការចាត់តាំង អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់៕