ឃាតករសម្លាប់ជនជាតិចិនដូចគ្នា ​ករណី​ជំរិតទារប្រាក់ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបាន

អំពើឃាតកម្ម​មួយ​កើតឡើងនៅក្រុងប៉ោយប៉ែត ដែល​ឃាតករជាជនជាតិចិន..... The post ឃាតករសម្លាប់ជនជាតិចិនដូចគ្នា ​ករណី​ជំរិតទារប្រាក់ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបាន appeared first on Kampuchea Thmey Daily.

ឃាតករសម្លាប់ជនជាតិចិនដូចគ្នា ​ករណី​ជំរិតទារប្រាក់ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបាន

អំពើឃាតកម្ម​មួយ​កើតឡើងនៅក្រុងប៉ោយប៉ែត ដែល​ឃាតករជាជនជាតិចិនបានសម្លាប់ជនជាតិចិនដូចគ្នា ផ្តើមពីរឿងជំរិតទារប្រាក់ជនរងគ្រោះ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបាននៅវេលាម៉ោង ៤ រសៀល ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ​២០២៤។

បើតាមការរៀបរាប់របស់ឈ្មោះ ទូច កញ្ញា  ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធជនរងគ្រោះ ឈ្មោះ ជឹង ហ័រកាង ជនជាតិចិន ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាប្តី រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបាន​រៀបរាប់​ថា មុពេលកើតហេតុនោះ នៅវេលាម៉ោង ១០ យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានជិះរថយន្តម៉ាក Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2BA- 8553 ទៅលេងផ្ទះបងប្អូនជីដូនមួយនៅ  បុរី​ឌឹផាកស៊ីធី។ ក្រោយមកនៅវេលាម៉ោង ១ យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានចេញពីផ្ទះបងប្អូនជីដូន​មួយ​មកផ្ទះវិញ ក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ ក្រោយពីទទួលបានពាក្យបណ្តឹងបានដឹកនាំកំលាំង​ជំនាញមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បេីកការស្រាវហូតដល់វេលាម៉ោង ៣ រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរី KN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរកឃើញរថយន្តរបស់ជនរងគ្រោះត្រូវបានជនសង្ស័យយកមកផ្លុងចោល និងបានដោះផ្លាកលេខចេញ។

កម្លាំងអាវុធហត្ថ បានធ្វើការឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរីខាងលេី ឃេីញមានរថយន្តចំនួន ១ គ្រឿងម៉ាក​Hyundai Starex ពណ៌ទឹកប្រាក់ បានជិះនាំមុខរថយន្តជនរងគ្រោះយកមកផ្លុងចោល ហើយបើកចេញបាត់តែម្តង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅវេលាម៉ោង៣ រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤
ធ្វើការស្រាវជ្រាវបន្តរហូតដល់វេលាម៉ោង ៦ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានក្រុងប៉ោយប៉ែតបានទទួល​ព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសពអណ្ដែតទឹក នៅចំណុចអាងទឹកអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយកម្លាំងបានចុះទៅដល់កន្លែងកើតហេតុឃើញថា សពនោះជាសពជនរងគ្រោះ ដែល​មានសភាព​ហើមជាំ និងមានចងភ្ជាប់ជាមួយដុំដែកចំនួន ២ ដុំ ទម្ងន់ ២០ គីឡូក្រាម។

កម្លាំងជំនាញបានបន្តបើកការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនបានចំនួន ១ នាក់ ឈ្មោះ ស៊ុន  ជីជៀ ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខណៈ​ដែល​បក្ខពួក ២ នាក់ទៀតគេចខ្លួនទៅប្រទេសថៃ ព្រមទាំងដកវត្ថុតាង រថយន្តម៉ាក Hyundai  Staria ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2D-2253 ចំនួន ១ គ្រឿង។

ជាមួយ​គ្នានេះ កំលាំងអាវុធហត្ថកំពុងសហការជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ដេីម្បីស្វែងរកបក្ខពួកទាំង ២ នាក់ទៀតបន្តទៀត។ ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ជឹង ហ័រកាង​ដោយ​មានគំរោងគិតទុកជាមុន ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឲ្យដឹងថា ដោយទទួលបានការ​អនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

The post ឃាតករសម្លាប់ជនជាតិចិនដូចគ្នា ​ករណី​ជំរិតទារប្រាក់ ត្រូវកំលាំងអាវុធហត្ថឃាត់ខ្លួនបាន appeared first on Kampuchea Thmey Daily.