លទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៤ បេក្ខជនជាប់ចំនួន ១០៦ ៣៥១ នាក់ ក្នុងនោះ និទ្ទេស A ចំនួន ២ ២១៦នាក់
ភ្នំពេញ ៖ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនប្រឡងជាប់ ចំនួន ១០៦ ៣៥១ នាក់ ក្នុងនោះ និទ្ទេស A ចំនួន ២ ២១៦នាក់។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។ ក្រសួង បញ្ជាក់ថា «ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន […]
ភ្នំពេញ ៖ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនប្រឡងជាប់ ចំនួន ១០៦ ៣៥១ នាក់ ក្នុងនោះ និទ្ទេស A ចំនួន ២ ២១៦នាក់។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។
ក្រសួង បញ្ជាក់ថា «ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦នាក់៕