ទេសចរមកលេងខេត្តក្រចេះ កើនឡើងប្រមាណ ៣៥ ភាគរយ រយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូក
ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក...... The post ទេសចរមកលេងខេត្តក្រចេះ កើនឡើងប្រមាណ ៣៥ ភាគរយ រយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូក appeared first on Kampuchea Thmey Daily.
ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក នៅតាមតំបន់ទេសចរណ៍នានា ក្នុងខេត្តក្រចេះទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តបានចំនួន ៤ ១៥១ នាក់។
ក្នុងនោះមានភ្ញៀវបរទេសចំនួន ៥២៣ នាក់ គិតត្រឹមរយៈពេល ៣ ថ្ងៃ នៅថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានឲ្យដឹងថា នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរចំនួន ១ ៤៧៨ នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន ១៩៣ នាក់។ នៅថ្ងៃទី ២ មានភ្ញៀវទេសចរចំនួន ១ ១៤៥ នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន ១៣៦ នាក់ និងនៅថ្ងៃទី៣ មានភ្ញៀវទេសចរចំនួន ១ ៥២៨ នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន ១៩៤ នាក់។
លោកប្រធានមន្ទីរបានបន្តឱ្យដឹងថា បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ មានការកើនឡើងភ្ញៀវទេសចរណ៍ចំនួន ១ ០៨៨ នាក់ ស្មើនឹង ៣៥,៥២ ភាគរយ មានភ្ញៀវទេសចរណ៍ជាតិកើនឡើងចំនួន ៧៨៥ នាក់ ស្មើនឹង ២៧,៥១ភាគរយ និងភ្ញៀវបរទេសកើនឡើងចំនួន ៣១៨ នាក់៕
អត្ថបទ៖ ប្រុញ វិធិន
The post ទេសចរមកលេងខេត្តក្រចេះ កើនឡើងប្រមាណ ៣៥ ភាគរយ រយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូក appeared first on Kampuchea Thmey Daily.