រដ្ឋាភិបាលដាក់គោលដៅយកខេត្តកំពង់ធំជាទីតាំងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាខេត្តកំពង់ធំគឺជាអទិភាពមួយរបស់រដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីទៅលក់នៅទីផ្សារអន្តរជាតិ ដោយបានធានាដល់ស្ថេរភាពតម្លៃដល់ពលរដ្ឋដែលដាំចន្ទីក្នុងខេត្តកំពង់ធំ។ The post រដ្ឋាភិបាលដាក់គោលដៅយកខេត្តកំពង់ធំជាទីតាំងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាខេត្តកំពង់ធំគឺជាអទិភាពមួយរបស់រដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីទៅលក់នៅទីផ្សារអន្តរជាតិ ដោយបានធានាដល់ស្ថេរភាពតម្លៃដល់ពលរដ្ឋដែលដាំចន្ទីក្នុងខេត្តកំពង់ធំ។

ថ្លែងក្នុងពេលចុះមូលដ្ឋានជួបពលរដ្ឋនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្នុងសហគមន៍កសិកម្មទំនើបចន្ទីប្រាសាទសំបូររុងរឿង ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាខេត្តកំពង់ធំគឺជាខេត្តគោលដៅនៃការប្រមូលផ្ដុំរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី។
សម្ដេចថា៖ «ទៅមុខទៀតទីផ្សារគឺនៅកំពង់ធំហ្នឹងហើយ! [..] ការងារនេះយើងបានរៀបចំហើយមិនមែនត្រឹមតែជាគោលនយោបាយទេ។ ឥឡូវនេះមានប្រតិបត្តិការក្រុមហ៊ុនជប៉ុន ក្រុមហ៊ុនអីកំពុងប្រតិបត្តិការបណ្ដើរៗហើយគ្រាន់តែយើងចងក្រងឱ្យកាន់តែប្រសើរ»។

សម្ដេចបន្ថែមថាមានអ្នកប្រមូលទិញហើយដូច្នោះសូមពលរដ្ឋចូលរួមជាមួយសហគមន៍ដើម្បីធ្វើតាមស្ដង់ដារនៃការផលិតរបស់អ្នកប្រមូលទិញ។
ក្នុងឆ្នាំ២០២៤កម្ពុជាបានក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលំដាប់ទី២ក្នុងពិភពលោក ខណៈប្រទេសនេះមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post រដ្ឋាភិបាលដាក់គោលដៅយកខេត្តកំពង់ធំជាទីតាំងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី appeared first on Kampuchea Thmey Daily.