ឆេះការដ្ឋានសំណង់នៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្សយ៉ាងតិច៦នាក់ស្លាប់
អគ្គីភ័យឆាបឆេះការដ្ឋានសាងសង់រីសតមួយក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់... The post ឆេះការដ្ឋានសំណង់នៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្សយ៉ាងតិច៦នាក់ស្លាប់ appeared first on Kampuchea Thmey Daily.

អគ្គីភ័យឆាបឆេះការដ្ឋានសាងសង់សំណង់រីសតមួយក្នុងទីក្រុងមាត់សមុទ្រ «Busan» នៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៤ខែកុម្ភៈនេះ។

លោក Hong Moon-shik ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យស្រុក Busan Gijang បាននិយាយថា កម្មករប្រហែល ១០០នាក់បានគ្រប់គ្រងការជម្លៀសចេញពីកន្លែងនោះ ខណៈដែល១៤នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រពីកំពូលនៃការដ្ឋាន។
ភ្លើងនេះត្រូវបានគេរាយការណ៍ថាបានឆេះនៅវេលាម៉ោងប្រហែល១០និង២០នាទីព្រឹក។ ក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងនោះ ដើម្បីពន្លត់ភ្លើងយ៉ាងសន្ធោសន្ធៅ។ មនុស្សចំនួន៦នាក់ត្រូវបានគេរកឃើញសន្លប់នៅជាន់ទី១ នៅជិតកន្លែងដែលអគ្គីភ័យចាប់ផ្តើម។ អ្នកទាំង៦នាក់នោះក្រោយមកត្រូវបានគេប្រកាសថាស្លាប់នៅមន្ទីរពេទ្យ។ លើសពីនេះយ៉ាងហោចណាស់មនុស្ស ២៥នាក់ផ្សេងទៀតបានរងរបួសស្រាល។
ពាក់ព័ន្ធបញ្ហានេះភ្លាមៗបន្ទាប់ពីមានការឆាបឆេះ ប្រធានាធិបតីស្តីទីរបស់ប្រទេសលោក Choi Sang-mok ក៏បានណែនាំដល់មន្ត្រីឱ្យពង្រាយបុគ្គលិក និងឧបករណ៍ដែលមានទាំងអស់ដើម្បីពន្លត់ភ្លើង។ មកដល់ពេលនេះមូលហេតុនៃការឆេះនេះមិនទាន់ដឹងច្បាស់នៅឡើយទេ៕


អត្ថបទ៖ ប៊ុន សុភាព
The post ឆេះការដ្ឋានសំណង់នៅកូរ៉េខាងត្បូង បណ្តាលឲ្យមនុស្សយ៉ាងតិច៦នាក់ស្លាប់ appeared first on Kampuchea Thmey Daily.