រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា មនុស្សម្នាក់ គឺជាជនបង្គោលម្នាក់ ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជាមួយក្រសួងព័ត៌មាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន អំពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News» ដោយបានចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ ថ្លៃងក្នុងពិធីបើកយុទ្ធនាការនេះ លោករដ្ឋមន្ដ្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ការទទួល និងផ្សព្វផ្សាយព័ត៌មានបែបទំនើប តាមប្រព័ន្ធឌីជីថល ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម បានកើនឡើងជាលំដាប់ ខណៈគ្រោះថ្នាក់នៃ ព័ត៌មានក្លែងក្លាយដែលចរាចរតាមមធ្យោបាយទំនើបទាំងនេះ រឹតតែមានលក្ខណៈស្រួចស្រាល់ឡើង។ ការណ៍ នេះទាមទារឱ្យ ពលរដ្ឋដែលជាអ្នកប្រើប្រាស់ ផលិត ឬចែកចាយព័ត៌មាន ស្វែងយល់ដឹងបានច្បាស់អំពីផល វិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះ

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា មនុស្សម្នាក់ គឺជាជនបង្គោលម្នាក់ ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជាមួយក្រសួងព័ត៌មាន។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន អំពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! Say No To Fake News» ដោយបានចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។

ថ្លៃងក្នុងពិធីបើកយុទ្ធនាការនេះ លោករដ្ឋមន្ដ្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ការទទួល និងផ្សព្វផ្សាយព័ត៌មានបែបទំនើប តាមប្រព័ន្ធឌីជីថល ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម បានកើនឡើងជាលំដាប់ ខណៈគ្រោះថ្នាក់នៃ ព័ត៌មានក្លែងក្លាយដែលចរាចរតាមមធ្យោបាយទំនើបទាំងនេះ រឹតតែមានលក្ខណៈស្រួចស្រាល់ឡើង។ ការណ៍ នេះទាមទារឱ្យ ពលរដ្ឋដែលជាអ្នកប្រើប្រាស់ ផលិត ឬចែកចាយព័ត៌មាន ស្វែងយល់ដឹងបានច្បាស់អំពីផល វិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន។

លោករដ្ឋមន្ដ្រី មានប្រសាសន៍ថា «មនុស្សម្នាក់ គឺជាជនបង្គោលម្នាក់ ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់រូបចូលរួមក្នុងយុទ្ធនាការជាមួយក្រសួងព័ត៌មាន និងតួអង្គពាក់ព័ន្ធ ទាំងក្នុងវិស័យរដ្ឋ និងឯកជន ដើម្បីរួមគ្នា ធានាបរិយាកាសសង្គមឌីជីថលមានសុវត្ថិភាព ការទទួលព័ត៌មានប្រកបដោយគុណភាព សម្រាប់បម្រើដល់ ប្រយោជន៍សាធារណៈ ការពារស្ថិរភាពសង្គម និងរួមចំណែកដល់ការអភិវឌ្ឍដោយនិរន្តរភាព»។

លោករដ្ឋមន្ដ្រី បន្ដថា យុទ្ធនាការនេះលើកកម្ពស់ការយល់ដឹងប្រជាពលរដ្ឋ ក្នុងសហគមន៍ក្នុងការបង្អាក់ការចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយមិនមានការផ្ទៀងផ្ទាត់ជាមុន ជា ពិសេសរបៀបក្នុងការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយ និងបន្សាប ព័ត៌មានក្លែងក្លាយ ព្រមទាំងបំផុសការបង្កើតទម្លាប់ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ តាមរយៈ ការអនុវត្តវិធានការសុវត្ថិភាព ការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មាន ក្នុងសង្គម៕